តិចឃើញ ក្រែមលាបមាត់ បាក់បែក យកទៅបោះចោល មើលវីដេអូនេះហើយ ទើបដឹងថា វាមានប្រយោជន៍ណាស់ (មានវីដេអូ)


បរទេស ៖ ជាការពិត មនុស្សស្រីភាគច្រើន តែងតែបោះចោលក្រែមលាបបបូរមាត់របស់ខ្លួន ពេលវាបានបាក់បែក។ ប៉ុន្តែវាក៏នៅតែមានប្រយោជន៍ដដែល ប្រសិនបើអ្នកឃើញពី

តិចនិកថ្មីមួយ។ កាលពីថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីវិធីដ៏មានប្រយោជន៍មួយ សម្រាប់សុភាពនារីៗ ដែលនិយមបោះចោលក្រែមលាបមាត់ នៅពេលវាខ្ទេចខ្ទី។

ចំពោះវីដេអូមួយ មិនដល់១នាទី បានទម្លាយតិចនិកល្អមួយ ដែលងាយស្រួល និងមានប្រយោជន៍ដដែល ទោះបីក្រែមលាបបបូរមាត់ ខូចក៏ដោយ គឺអ្នកគ្រាន់តែយកវាទៅ រំលាយ

ជាមួយនឹងភ្លើង ឲ្យទៅជាខាប់ បន្ទាប់មកអ្នកយកចាក់លើ ប្រអប់ផាត់ភ្នែករបស់អ្នក ដែលទទេរស្អាត រួចទុកឲ្យវាស្ងួតបន្តិច ហើយចុងក្រោយ អ្នកអាចយកវា មកប្រើ លើបបូរមាត់

បានម្តងទៀតផងដែរ។ មិនតែប៉ុណ្ណោះ វីដេអូមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងហ្វេសប៊ុក ដែលបានធ្វើការចុចLike និង ចែករំលែក ទៅដល់រាប់ពាន់ដង

ឯណោះ៕ តោះទស្សនាវីដេអូខាងក្រោម៖


Follow Me
Location

Visitor

My Social Channel