អ្នកឯកទេស ប្រាប់ពី ជំងឺមុនដែលបណ្ដាលមក ពីការប្រើប្រាស់ផលិតផលខុស


ភ្នំពេញ ៖ ជាការពិតណាស់ មនុស្សគ្រប់រូបសុទ្ធសឹងតែប្រាថ្នាចង់បានស្បែក ស្រស់ស្អាត និងចង់ថែរក្សាឲ្យនៅគង់វង្ស ដោយខិតខំព្យាយាមថែទាំ តាមរយៈការប្រើប្រាស់ផលិតផល

ផ្សេងៗ ដែលកំពុងតែមានលក់នៅក្នុងទីផ្សារ។ យ៉ាងណាមិញ យើងអាចសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនបានរងនូវផលប៉ះពាល់ទាំងធ្ងន់ និងស្រាល

ទាក់ទងនឹងការលាបផលិតផល ខុសនឹងប្រភេទស្បែក ដែលអ្នកខ្លះក៏អាច មានគ្រោះថ្នាក់ដល់ជីវិតផងដែរ។

នេះបើតាមសម្ដីលោកវេជ្ជបណ្ឌិត សេង ម៉ាឡា បានឲ្យដឹងថា ការលាបផលិតផលខុសទៅនឹងប្រភេទស្បែកនេះ គឺជាជំងឺ Acne Cosmetica (AC) ដែលជំងឺមុនមួយប្រភេទ ត្រូវ

បានរកឃើញដោយវេជ្ជបណ្ឌិតឯកទេស ជំងឺសើស្បែកគឺលោក Albert M. Kligman និងលោក Otto H. Mills នៅឆ្នាំ1972។ ម្យ៉ាងវិញទៀត ជំងឺនេះអាចបណ្តាលឲ្យមានការកក

ស្ទះនៅ គល់រោម ដែលមាននៅលើស្បែក ហើយវាអាចកើតមានឡើងនៅ គ្រប់កន្លែងទាំងអស់នៅលើស្បែកផងដែរ។ ប៉ុន្តែភាគច្រើនវាកើតមាននៅលើស្បែកមុខ ក តាមជើងសក់

និងស្បែកក្បាល ហើយបុរស និងស្ត្រីអាចប៉ះពាល់ដូចគ្នា។

សម្រាប់ជំងឺ AC នេះបានបង្កឡើងដោយសារតែការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសមាសធាតុ ដែលងាយធ្វើឲ្យ កកស្ទះនៅគល់រោម ដែលគេឲ្យឈ្មោះថា Comedogenic

Ingredients ដែលសមាសធាតុ Comedogenic Ingredients (Oils, Isopropyl myristare, Landin, Dye and Fragrances) ហើយវាមាននៅក្នុង ផលិតផលសំរាប់ថែរក្សា

ស្បែក ផលិតផលដែលផ្តល់សំណើមឲ្យស្បែក គ្រឿងម៉េកអាប់ និងឡេការពារកំដៅថ្ងៃជាដើម។

លោកវេជ្ជបណ្ឌិត សេង ម៉ាឡា អ្នកឯកទេសជំនាញសើស្បែក

 ចំពោះរោគសញ្ញានៃជំងឺនេះវិញ គឺវាអាចកើតមាននៅពេលកំពុងប្រើ និងក្រោយពេលឈប់ប្រើប្រាស់ផលិលផល ដែលរោគសញ្ញាទាំងនោះរួមមាន៖ រមាស់ កន្ទួលរមាស់ ស្បែក

ឡើងគ្រើមស្រអាប់ កន្ទយលក្រហម ឬអាចមានខ្ទុះ ដែលភាគច្រើនកើតមាននៅតំបន់ថ្ងាស ថ្ពាល់ ចង្កា ស្បែកក្បាល និងនៅតាមជើងសក់។ សម្រាប់ជំងឺ AC នេះ គឺអាចព្យា

បាលជាសះស្បើយ ប៉ុន្តែត្រូវមានការសហការគ្នារវាងអ្នកជំងឺ និងគ្រូពេទ្យឯកទេសជំងឺសើស្បែក (Dermatologist) ដែលតម្រូវឲ្យអ្នកជំងឺបញ្ឈប់ទាំងស្រុង នូវការប្រើប្រាស់

ផលិតផល ដែលមានផ្ទុកនូវសមាសធាតុ Comedogenic Ingredients រួមជាមួយនឹងការប្រើប្រាស់ ឱសថដែលផ្ដល់ដោយគ្រូពេទ្យ មានដូចជា៖ ឱសថប្រភេទលាប លេប  

និងរួមបញ្ចូលនូវការយក គ្រាប់មុនចេញ ។ មួយវិញទៀត ដើម្បីការពារកុំឲ្យកើតមាននូវជំងឺ AC យើងទាំងអស់គ្នាគួរជ្រើសរើសផលិតផល ទាំងឡាយណាដែលត្រូវ នឹងប្រភេទ

នៃស្បែក ហើយជៀសវាងការប្រើប្រាស់ ផលិតផលដែលមានផ្ទុកសមាសធាតុ Comedogenic Ingredients បើមិនចាំបាច់។

ប្រិយមិត្ដក៏អាចធ្វើការសាកសួរ ឬជួបពិគ្រោះដោយផ្ទាល់ជាមួយនឹង លោកវេជ្ជបណ្ឌិត សេង ម៉ាឡា អ្នកឯកទេសជំនាញសើស្បែក ដែលមានគ្លីនិកផ្ទាល់ខ្លួន ឈ្មោះថា គ្លីនិកសើ

ស្បែកទឹកថ្លា មានអាស័យដ្ឋាន ផ្ទះលេខ 38C ផ្លូវ36សូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង 011 394939/093 394939 ៕

រូបភាពដកស្រង់ចេញពីអ៊ិនធើណេតបង្ហាញពីអ្នកជំងឺ AC (Acne Cosmetica)

 

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត សេង ម៉ាឡា ធ្លាប់បានចូលរួមក្នុង កម្មវិធីជជែកខ្មែរឡូត ម្ដងរួចមកហើយ ក្រោមប្រធានបទ ការប្រើប្រាស់ផលិតផល ឡេលាយ ឬឡេធម្មតាលាប

ស្បែកឲ្យឆាប់ស ក្នុងរយៈពេលខ្លី ដែលកំពុងតែមាន ការពេញនិយមជាខ្លាំង ក្នុងស្រទាប់យុវវ័យ ជាពិសេសសុភាពនារី។

ដើម្បីជ្រាបច្បាស់ ប្រិយមិត្ដអាចទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖


Follow Me
Location

Visitor

My Social Channel