ដឹងទេថា កំពូលមហាសេដ្ឋី នៅអាមេរិក ជិះរថយន្តម៉ាកអ្វីខ្លះ?


អាមេរិក ៖ មិនបាច់សង្ស័យច្រើនទេ អ្នកប្រហែលជាត្រូវបានគេសួរសំណួរនេះពីមុនមកដែរថា ប្រសិនបើអ្នកមានលុយច្រើន តើរថយន្តប្រភេទអ្វីដែលអ្នកចង់ទិញ? វាអាចនឹងបណ្តាល

ចិត្តរបស់អ្នក ឲ្យរសាត់ទៅលើរូបភាពរថយន្តណាមួយដែលទំនើបៗក៏ថាបាន។ យ៉ាងណាមិញ បើយើងក្រឡេកមកមើលរថយន្តមួយចំនួន ដែលជិះដោយកំពូលមនុស្ស ដែលមានទ្រព្យ

សម្បត្តិច្រើនជាងគេទាំង១០ នៅសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ អាចនឹងធ្វើមិត្តអ្នកអានភ្ញាក់ផ្អើលមិនខាន។

#១. Bill Gates

លោក William Henry "Bill" Gates គឺជាបុរសម្នាក់ដែល មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងត្រូវបានចាត់ទុកថាជា មនុស្សដែលមានឥទ្ធិពលបំផុត ក្នុងសតវត្ស

ចុងក្រោយនេះ។ គេធ្លាប់ឃើញគាត់ធ្វើដំណើរទៅកាន់ក្រុមហ៊ុន Microsoft ដោយរថយន្ត Ford Focus តែអ្វីដែលគេចាប់អារម្មណ៍គឺ រថយន្ត Porsche របស់គាត់ទៅវិញទេ។ Bill បាន

ទទួលស្គាល់ខ្លូនឯងថាជាអ្នកស្រលាញ់រថយន្តល្បឿនលឿន។ លោកជាម្ចាស់រថយន្ត Porsche 959 Coupe ឆ្នាំ1988 ដែលធ្លាប់បានផ្សព្វផ្សាយថាជារថយន្តល្បឿនលឿនបំផុតតាមដង

ផ្លូវស្របច្បាប់។ រថយន្ត Porsche Carrera 911 ដែលធ្វើឡើងតាមការកុម៉្មង់របស់គាត់ ដែលជារថយន្តមួយមានល្បឿនលឿនបំផុតនៅលើពិភពលោកផងដែរ និងរថយន្ត Porsche 930

ដែលគាត់បានទិញក្នុងអំឡុងពេលប៉ុន្មានថ្ងៃដំបូងនៅក្រុមហ៊ុន Microsoft។ រថយន្តទាំង3 សុទ្ធតែមានការរចនាខាងក្នុងយ៉ាងល្អប្រណិតដាច់គេ។

Porsche 930

Porsche 959

Porsche 911

#២. Warren Buffett

លោក Warren Buffet ក៏ជាបុរសម្នាក់ ដែលមានជាងគេបំផុតនៅលើពិភពលោកដែរ ប៉ុន្តែគាត់មិនខ្ជះខ្ជាយប្រាក់របស់គាត់ទេ។ ការជ្រើសរើសយានជំនិះរបស់គាត់គឺ ម៉ូដែល Cadillac

DTS មានតម្លៃ 45,000$ ដែលលោកបានទិញក្នុងការបង្ហាញការគាំទ្រ ក្នុងអំឡុងពេល General Motors ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក មានវិបត្តិហិរញ្ញវត្ថុ។ ប្រធានក្រុម

ហ៊ុន "Berkshire Hathaway" ក៏ធ្លាប់ជាម្ចាស់កម្មសិទ្ធិរថយន្តប្រណីតទ្វារ៤ "Lincoln Town car" ដែលក្រោយមកលោកបានដាក់ដេញថ្លៃ ក្នុងគោលបំណងធ្វើសប្បុរសធម៌ក្នុងឆ្នាំ 2007

ផងដែរ។ រថយន្តទាន់សម័យរបស់ Buffett មានលក្ខណៈពិសេសដូចជា ម៉ាស៊ីន 4.6L Modular V8 SOHC ផ្តល់ជូននូវ ការបង្កើនល្បឿនអោយបានលឿន និងនៃផ្តល់ជូននូវ ស្ថានភាព

ជិះដ៏មានផាសុកភាព។

#៣. Jeff Bezos

លោក Jeffrey Preston (លោក Jeff Bezos) គឺជាសហគ្រិនខាងបច្ចេកវិទ្យា ជនជាតិអាមេរិក, មហាសេដ្ឋីវិនិយោគិន, និងអ្នកស្រលាញ់អវកាស ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា

ជា នាយកប្រតិបត្តិនិងជាស្ថាបនិកនៃក្រុមហ៊ុនយក្សលក់រាយអនឡាញ Amazon.com។ លោក ជាម្ចាស់រថយន្ត 1988 Chevrolet Blazer ដែល គាត់ចូលចិត្តបើកបរនៅពេលដែលគាត់

ទំនេរ។ លោកបានធ្វើដំណើរពីទីក្រុង New York ទៅទីក្រុង Seattle ជាមួយរថយន្តនេះ។ គាត់ស្រលាញ់រថយន្តនេះ ដោយសារតែការរចនាបទដ៏ល្អប្រណីតរបស់វា។

#៤. Mark Zuckerberg

Mark Zuckerberg បានជាប់ឈ្មោះជាមនុស្សម្នាក់ ដែលមានឥទ្ធិពលបំផុត និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៤នៃមហាសេដ្ឋីអាមេរិកបច្ចុប្បន្ន។ លោក Mark ជាបុរសដែលមានទ្រព្យសម្បត្តិ

ច្រើន និងមានភាពវ័យក្មេងនៅក្នុងពិភពលោក, គាត់ធ្លាប់ជិះរថយន្ត Acura TSX ដែលជារថយន្តទំនើបកំរិតដំបូង។ រថយន្តនេះត្រូវបានភ្ជាប់ជាមួយនឹងលក្ខណៈពិសេសដ៏ប្រណីតដូចជា

ការរចនាបទខាងក្នុងបំពាក់ស្បែកសុទ្ធ, ការត្រួតពិនិត្យអាកាសធាតុដោយស្វ័យប្រវត្តិ, ប្រព័ន្ធសំឡេងបាសប្រាំពីរកន្លែង (Seven Speakers), វិទ្យុផ្កាយរណប, Bluetooth និង Hands

FreeLink។ រថយន្តនេះត្រូវបានលក់ក្នុងតម្លៃប្រហែល 30,000$ ប៉ុណ្ណោះ។

បច្ចុប្បន្ននេះគាត់បានត្រូវគេរាយកាណ៍ថា បានចំនាយលុយទិញ Pagani Huayra របស់ Italy ដែលមានតម្លៃយ៉ាងតិច 1.3 លាន$។

#៥. Larry Ellison

លោក Lawrence Joseph (Larry Ellison) គឺជាមហាសេដ្ឋីជំនួញ ជនជាតិអាមេរិកនិងជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Oracle Corporation ជាក្រុមហ៊ុន Software ធំ

បំផុតក្នុងលោក។ Larry Ellison ជាម្ចាស់រថយន្ត Audi R8 ដែលជារថយន្តស្ព័រកៅអីពីរ។ វាផ្តល់កំលាំង 420 សេស បង្កើនល្បឿនពី 0 ទៅ 60គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងពេលតែ

4វិនាទី។ ល្បឿនកំពូលរបស់រថយន្តនេះគឺ 330 គីឡូម៉ែត្រ/ម៉ោង។ រថយន្តសព្វថ្ងៃ (ថ្លៃបំផុត) របស់គាត់គឺ រថយន្ត McLaren F1។ រថយន្តលឿនបំផុតរបស់ពិភពលោក កៅអីអង្គុយ

កណ្តាលអាចបើកបរដល់ ល្បឿន 231 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តមានតម្លៃ 4,1 លាន$។

#៦. Michael Bloomberg

លោក Michael Rubens Bloomberg KBE ជាអ្នកនយោបាយអាមេរិក កំពូលសេដ្ឋីជំនួញនិងជាអ្នកស្នេហាមនុស្សជាតិ។ បុរសកម្ពស់ 1,73 ម៉ែត្រនេះ គឺជានាយកប្រតិបត្តិ មហាសេដ្ឋី

និងជាស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយសកលនិង ទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Bloomberg L.P។ លោក Michael Bloomberg ជាម្ចាស់រថយន្តម៉ាក Chevrolet SUV (Suburban)

ដែលជារថយន្ត មានផាសុកភាពសម្រាប់គាត់។

ក្នុងនោះដែរ Michael កំពុងកាន់កាប់រថយន្ត Audi R8 ដែលមានល្បឿនលឿន ដែលអាចបង្កើនល្បឿន 200 គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបន្ថែមល្បឿនពី 0 ដល់ 62 គីឡូម៉ែត្រក្នុង

មួយម៉ោង ត្រឹមថេរវេលា 3,6 វិនាទី។

 

ប្រភព ៖ BornRich | NotJustRich | DigitalTrends


Follow Me
Location

Visitor

My Social Channel