Huawei P9 នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមួយ នឹងភាពលេចធ្លោផ្តាច់គេ


ភ្នំពេញ ៖ Huawei P9 នឹងធ្វើឲ្យអ្នកភ្ញាក់កផ្អើលជាមួយនឹងភាពលេចធ្លោ ផ្តាច់គេ ក្រោយពីលេចមុខក្នុង កម្មវិធីសម្ភោធនៅទីក្រុងឡុងដ៍កាលពីថ្ងៃទី៦ ខែមេសាកន្លងទៅនេះ P9 កាន់

តែធ្វើឲ្យអ្នកប្រើស្មាតហ្វូនទូទាំង ពិភពលោកទន្ទឹង រងចាំស្មាតហ្វូនដ៏ពិសេសនេះ រឹតតែខ្លាំងឡើងថែមទៀត។ ថ្ងៃនេះ យើងនឹងបង្ហាញលម្អិតថាតើលក្ខណៈសម្បត្តិរបស់ P9 មានភាព

លេចធ្លោ និងពិសេសយ៉ាងណាខ្លះ។ កាមេរ៉ាភ្លោះ Leica មិនធ្លាប់មាន ចំនុចដំបូងដែលធ្វើឲ្យ P9 ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនកុះករបែបនេះ គឺដោយសារតែកាមេរ៉ាភ្លោះ

សហការផលិតជាមួយនឹងក្រុមហ៊ុន LEICA ដែលជាក្រុមហ៊ុនកាមេរ៉ា ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលត្រូវបានដាក់បញ្ចូលទៅក្នុង ស្មាតហ្វូននេះ។ បើនិយាយដល់គុណភាពរូប

ភាពដែលថតដោយ កាមេរ៉ាភ្លោះនេះវិញ គឺមាននូវកម្រិតរូបភាពភ្លឺច្បាស់ និងមានជម្រៅរូបភាព (Depth) ដូចមើលនឹងភ្នែករបស់ យើងផ្ទាល់ផងដែរ។ នេះគឺដោយសារតែកាមេរ៉ាទាំង

២នេះ ធ្វើការយ៉ាងស៊ីសង្វាក់ជាមួយគ្នា ដោយកាមេរ៉ានៅខាងឆ្វេងគឺកាមេរ៉ាសខ្មៅ (monochrome) សម្រាប់ចាប់យកនូវជម្រៅរូបភាព និងពន្លឺទីកន្លែងដែលអ្នកថត លៃយ៉ាងណា មិន

ឲ្យរូបភាពអ្នកស្លេកនោះទេ ខណៈដែលកាមេរ៉ានៅខាងស្តាំជាប់នឹងភ្លើង Flash គឺជាកាមេរ៉ាRGB មានជំនាញឯកទេស ខាងចាប់ពណ៌ និងលៃតម្រូវកម្រិតពណ៌ ធ្វើយ៉ាងណាឲ្យដូចទៅ

នឹងពណ៌ធម្មជាតិ តែរូបភាពមានភាពច្បាស់ជាងកាមេរ៉ាស្មាតហ្វូន ដទៃដោយសារតែកាមេរ៉ាភ្លោះនេះ ក៏ធ្វើការបន្ថែមកម្រិតពន្លឺដើម្បីធ្វើឲ្យគ្រប់រូបភាព ដែលអ្នកធ្វើការចាប់យកមានភាព

ភ្លឺច្បាស់។ បើប្រៀបធៀបជាមួយរូបភាពដែលចាប់យកដោយស្មាតហ្វូនផ្សេងទៀត រូបភាពពីP៩ គឺមានគុណភាពភ្លឺច្បាស់ជាង និងមានកម្រិតពន្លឺធម្មជាតិជាង ដោយសារកាមេរ៉ាភ្លោះ

នៅលើP9 ធ្វើការបន្ថែមពន្លឺបានច្បាស់ជាងកាមេរ៉ាដទៃចាប់ពី១០០ ភាគរយ រហូត ២៧០ ភាគរយឯណោះ។ កាមេរ៉ាភ្លោះ LEICA នេះក៏មានមុខងារ Fast Focus ដែលអាចចាប់រូប

ភាពដែលកំពុងមានសកម្មភាពបានយ៉ាងរហ័សជាទីបំផុត ដោយច្បាស់មិនព្រិលនោះទេ ហើយរូបភាពអ្នកផ្តោតលើ(Focus) និងផ្ទៃខាងក្រោយគឺមើលទៅដាច់ពីគ្នាតែម្តង ដូចរូបថត

ដែលចាប់យកដោយកាមេរ៉ា DSLR ផងដែរ។ LEICA ក៏បានដាក់បញ្ចូលនូវមុខងារបន្ថែម សម្រាប់ការថតរូបដូចជា មុខងារចាប់រូបភាពជិតដោយប្រើឡាហ្ស៊ែរ (Laser Focusing)

និងមុខងារចាប់រូបភាពឆ្ងាយ ដោយប្រើមុខងារចាប់ជម្រៅនិងចម្ងាយរូបភាព (Precise Depth Focusing) កម្រិតកុងត្រាស់ (Contrast) ដែលដំណើរការគួរជាទីគាប់ចិត្ត ដែលទាំង

នេះគឺជាអ្វីដែល អ្នកថតរូបជំនាញត្រូវការជាចាំបាច់អស់ជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះ Huawei បាននាំយកមកដាក់លើ P9 ដែលកំពុងតែមានប្រជាប្រិយភាពមួយនេះ។ 

អេក្រង់ និងការរចនា P9មានអេក្រង់ទំហំ ៥.២ អ៊ីញ ត្រូវបានស្រោបដោយកញ្ចក់ 2.5D គុណភាពខ្ពស់បំផុត នៅផ្នែកខាងលើ វ័ណ្ឌជុំវិញដោយសារធាតុ អាលុយមីញ៉ូមដែលមានរឹម

បែបគ្រាប់ត្បូងពេជ្រ បញ្ចេញភាពភ្លឺផ្លេករលោងឆើតឆាយបំផុត។ P9 មានកម្រាស់ស្តើងបំផុតគឺត្រឹមតែ ៦.៩៥មម ប៉ុណ្ណោះ បើប្រៀបធៀបនឹង ស្មាតហ្វូនដទៃទៀត ហើយអ្វីដែលរឹត

តែពិសេស និងអស្ចារ្យទៀតនោះគឺកាមេរ៉ារបស់ P9 មិនលៀនចេញមកក្រៅដូចស្មាត ហ្វូនផ្សេងនោះទេ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានភាពរលោង រាបស្មើតែម្តង។ រីឯ

គែមអេក្រង់វិញទៀតសោត ក៏មានលក្ខណៈស្តើងផងដែរគឺត្រឹមតែ ១.៧មម ប៉ុណ្ណោះដែលធ្វើឲ្យស្មាតហ្វូននេះសឹងតែគ្មានគែមអេក្រង់ទៅហើយ ដែលនេះគឺ គុណសម្បត្តិមួយសម្រាប់

អ្នកប្រើប្រាស់ នៅពេលដែលចុចលើផ្ទៃអេក្រង់ និងធ្វើឲ្យអេក្រង់ស្មាតហ្វូននេះ មើលទៅមានលក្ខណៈធំទូលាយ។ P9 មានទំហំផ្ទុក 64GB មានពណ៌មាសដ៏ភ្លឺរលោង ដែលជាស្តង់ដា

ពណ៌តួទូរស័ព្ទលេចធ្លោមួយ ជាមួយនឹងតួផ្នែកខាងក្រោយ ធ្វើពីដែកពណ៌មាសភ្លឺរលោងឆ្នូតតូចៗទាក់ភ្នែកបំផុត។ លើសពីនេះទៅទៀត បើក្រឡេកទៅមើល P9 ពណ៌សរលោងវិញគឺ

រលោងជាងថ្នាំឡានតម្លៃថ្លៃៗកប់ពពកទៅទៀត ដែលវាចាំងរំលេចរាល់ ពន្លឺទាំងអស់ដែលចាំងជះមកលើទូរស័ព្ទនេះ តែឆ្នូតនីមួយៗនៃចំណាំងផ្លាតដែលជះ ពីតួស្មាតហ្វូននេះទៅវិញ

នោះ ធ្វើឲ្យពណ៌នៅលើទូរស័ព្ទនេះកាន់តែអស្ចារ្យថែមទៀត។ 

P9 មាន ៦ពណ៌សម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តគឺ ពណ៌សលាយប្រផេះ ពណ៌មាសក្រហម ពណ៌ទឹកប្រាក់ ពណ៌មាសស្តើង ពណ៌សេរ៉ាមិចស និង ពណ៌មាសភ្លឺចាំង។

សមត្ថភាព និងគុណភាពថ្ម P9 ត្រូវបានផលិតឡើងដើម្បីសមត្ថភាពដំណើរការខ្ពស់ និងមានល្បឿនលឿនបំផុត ទាំងដំណើរការ និងការប្រើអ៊ិនធើណិតដែលជាចំនុចធ្វើឲ្យ Huawei

ទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។ ជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីញ និងកម្រិតភាពច្បាស់ដល់ទៅ 1080 ភិកស៊ែល (Pixels) ស្មាតហ្វូន P9 ដំណើរការលើអង្គចងចាំ

ជំនាន់ថ្មីប្រភេទ Kirin 955 2.5GHz 64-bit ARM-based Processor ដែលជាធ្វើឲ្យ P9 ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពដំណើរការលឿនបំផុតនាំមុខគេ ហើយប្រើថ្មទំហំ

3,000mAh កាន់ជាប់បានយូរធ្វើឲ្យស្មាតហ្វូននេះជាស្មាតហ្វូនដ៏ល្អបំផុតទាំងផ្នែកសមត្ថភាព និងថាមពលថ្ម។ 

អំពីក្រុមហ៊ុន Huawei Consumer BG ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបានប្រើបាស់ដោយមួយភាគបី

នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើង

លើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣

ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។

បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យា

ទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖

Facebook: facebook.com/HuaweiDevice Twitter: twitter.com/HuaweiDevice YouTube: youtube.com/HuaweiDevice

Instagram: https://instagram.com/huaweiconsumer 


Follow Me
Location

Visitor

My Social Channel