សាមសុងបានរកឃើញ អ្នកឈ្នះការប្រកួតងូតទឹក ជាមួយសាមសុង Galaxy S7 ហើយ


ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ រយៈពេលជាងមួយខែមក ពេលនេះសាមសុងអាចរក ឃើញអ្នកឈ្នះក្នុងកម្មវិធី ប្រកួតថតរូបងូតទឹក ជាមួយទូរស័ព្ទសាមសុង Galaxy S7

edge ឬក៏ S7 ដែលជាទូរស័ព្ទអាចការពារ ការជ្រាបទឹក បានរយៈពេល30 នាទី ឬក៏ជម្រៅ1មែត្រកន្លះ។ 

លោក ហុង កិត្យា ជាបេក្ខជនដែលទទួលបាន ការគាំទ្ររហូតដល់ទៅជាង ៥ពាន់ក្នុងរយៈពេលជាងមូយ ខែប៉ុណ្ណេាះ។ លោក ហុង កិត្យា បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយបំផុត

ដែល បានទទួលរង្វាន់ទូរស័ព្ទសាមសុង Galaxy S7 edge ពីការប្រកួតមួយនេះ។ សាមសុង Galaxy S7 edge ពិតជាឡូយមែន អាចការពារការជ្រាបទឹកពិតប្រាក។» នៅក្នុង

កម្មវិធីប្រកួតនេះតម្រូវ ឲ្យបេក្ខជនថតរូប selfie ពេលងូតទឹកដោយកាន់ទូរស័ព្ទសាមសុង Galaxy S7 edge ឬក៏ S7 ហើយផូសក្នុងហ្វេសបុក ។ បេក្ខជនដែលទទួលបានចំនួន

ចូលចិត្ត (Like) ច្រើនជាងគេគឺជាអ្នកឈ្នះ។ 

បើយោងតាមក្រុមហ៊ុនសាមសុងបានឲ្យដឹងថា ភាពជោគជ័យរបស់សាមសុង Galaxy S7 edge និង Galaxy S7 បានជួយឲ្យចំណូលរបស់ សាមសុងទូទាំងពិភពលោកនៅក្នុង

ត្រីមាសទីមួយក្នុងឆ្នាំ2016 កើនឡើងរហូតដល់ទៅ ៥,៧ ភាគរយ ហើយប្រាក់ចំណេញកើនរហូតដល់ទៅ 12 ភាគរយ។ សាមសុង Galaxy S7 edge និង Galaxy S7 សាកថ្ម

បានលឿន ទេាះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់សុីមពីរ ហើយអ្នកអាច បន្ថែមអង្គចងចាំមួយទៀត រហូតដល់ទៅ 200GB ពេលដែលប្រើ សីុម តែ

មួយ។ រាល់ការជាវទូរស័ព្ទសាមសុង Galaxy S7 edge ឬ S7 អតិថិជននឹងទទួលបានភ្លាម នូវសុីមកាត Cellcard ដែលមានទឹកប្រាក់ 360 ដុល្លាអាមេរិក ព្រមទាំងអាចប្រើអុីន

ធឺណែត 3GB ថែមទៀត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការ

បង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ

ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត

(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង

84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើល

គេហទំព័រ news.samsung.com។   


Follow Me
Location

Visitor

My Social Channel