យន្ដហោះអគ្គិសនីដំបូងគេបង្អស់លើ ពិភពលោក អាចហោះចេញពីផ្ទះខ្លួនឯង នឹងមានលក់នៅឆ្នាំ២០១៨


អាល្លឺម៉ង់ ៖ ស្រមៃទៅមើលថា បើអ្នកមានយន្ដហោះផ្ទាល់ខ្លួន ដែលអាចដំណើរការបានដោយថាមពលអគ្គិសនី និងអាចហោះឡើងពីសួនច្បារ ជាមួយនឹងម៉ាស៊ីនអគ្គិសនី សឹងតែគ្មាន

សម្លេង ដែលមិនរំខានដល់អ្នកជិតខាង តើនឹងពិសេសបែបណាទៅ? ទាំងនេះជាចក្ខុវិស័យមួយនៅពីក្រោយ Lilum ដែលជាប្រភេទយន្ដហោះអគ្គិសនី និងជាគំនិតរបស់ក្រុមអ្នកវិស្វករ

អាល្លឺម៉ង់ ៤រូប ដែលគ្រោងនឹងដាក់លក់នៅឆ្នាំ ២០១៨។ យ៉ាងណាមិញ Lilum ដែលមានរាងដូចជាស៊ុត និងមានកៅអី ២នេះ អាចដំណើរការឡើង ឬចុះដូចជាឧទ្ធម្ភាគចក្រ ដូច្នេះ វា

អាចចុះចតដោយប្រើកន្លែង សម្រាប់ចុះឧទ្ធម្ភាគចក្រ បានផងដែរ។ មួយវិញទៀត កន្លែងចុះចត Lilum នេះត្រូវការដីផ្ទៃរាបតែ ១៥ម៉ែត្រ គុណ១៥ម៉ែត្រតែប៉ុណ្ណោះ ក្នុងការហោះឡើង

និងចុះចត។ នេះបើតាមសម្ដីលោក Daniel Wiegand ដែលជាវិស្វករម្នាក់ក្នុងចំនោមនោះ បានឲ្យដឹងថា ទិសដៅរបស់ពួកគាត់ គឺការបង្កើតយន្ដហោះសម្រាប់ប្រើប្រាស់ ក្នុងជីវិតរស់

នៅប្រចាំថ្ងៃ ហើយពួកគាត់នឹងមិនធ្វើឲ្យយន្ដហោះនេះ មានលក្ខណៈស្មុគស្មាញ និងមិនចាំបាច់ចំណាយប្រាក់ច្រើន ក្នុងការសាងសង់កន្លែងចុះចតផងដែរ។ មួយវិញទៀត Lilum អាច

ជួយកាត់បន្ថយផ្សែងពុល ដោយសារតែវាជាប្រភេទយន្ដហោះអគ្គិសនី តែ Lilum ត្រូវបានច្នៃឡើង ដើម្បីតែហោះហើរនៅក្នុង លក្ខខណ្ឌអាកាសធាតុល្អ និងពេលថ្ងៃប៉ុណ្ណោះ។ 

ទោះជាយ៉ាងណា នេះគ្រាន់តែជាជាគំរូប៉ុណ្ណោះ ដែលក្រុមអ្នកវិស្វករទាំងនេះ នឹងព្យាយាមបន្ថែមល្បឿននៃយន្ដហោះនេះ ដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

យន្ដហោះ Lilum

 

ប្រភពពី ៖ inhabitat | CNN


Follow Me
Location

Visitor

My Social Channel