មើលរឿងអាសអាភាសក្នុង ទូរសព្ទ Android ប្រយ័ត្នជួបរឿងស៊យធំ អ្នកជំនាញ ព្រមាន


មានកម្មវិធីអាសអាភាសជាច្រើននៅក្នុងប្រភេទទូរសព្ទ Android មានផ្ទុកមេរោគ ដែលវាអាចលួចទិន្នន័យ ឬប្រាក់ នេះបើតាមរបាយការណ៍ថ្មីបានបញ្ជាក់។ នៅក្នុងនោះបានឲ្យ

ដឹងថា មានកម្មវិធីអាសអាភាសជាច្រើន ដែលអ្នកប្រើប្រាស់ទូរសព្ទ អាចទាញយកមកតម្លើងបានដោយមិនគិតប្រាក់ នៅក្នុង Google Play Store ហើយកម្មវិធីទាំងនោះ ក៏អាច

បង្កើតជាមេរោគ។ នេះបើតាមអ្នកជំនាញ បានបង្ហាញឲ្យដឹងទៀតថា ដំបូងឡើង កម្មវិធីមេរោគទាំងនេះនឹង ចាក់សោរឬបិទ អ្នកប្រើប្រាស់ចេញពីឧបករណ៍របស់ពួកគេ ដើម្បីផ្ដល់

ឱកាសឲ្យពួក hackers ចូលមកលួចទិន្នន័យ និងសូម្បីតែលុយពីក្នុងទូរសព្ទ។ នៅក្នុងនោះ អ្នកស្រាវជ្រាវផ្នែកសន្ដិសុខ Dell លោក  Alex Dubrovsky បាននិយាយឲ្យដឹងថា 

ពួក hackers ទាំងនោះ បានប្រើប្រាស់រូបភាព កុនអាសអាភាសមកចែកចាយ ដើម្បីធ្វើការលួចបន្លំពីអ្នកប្រើប្រាស់ឧបករណ៍ទាំងនោះ ដែលពួកយើងបានរកឃើញ ជាង ១០០

កម្មវិធីខុសៗគ្នា ដែលមានផ្ទុកមេរោគ និងសង្ស័យថា អ្នកបង្កើតកម្មវិធីទាំងនេះ បានត្រៀមលក្ខណៈជាស្រេចក្នុងការធ្វើវាឲ្យ កាន់តែធំឡើង។ នៅក្នុងនោះ មេរោគទាំងនោះចែក

ចាយតាមរយៈកម្មវិធីអាសអាភាស ដែលតម្លើងមិនគិតប្រាក់ និងជាពិសេសទៅលើទូរសព្ទ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការចាស់

ទន្ទឹមនឹងនេះ Google និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ បានព្យាយាមធ្វើប្រព័ន្ធរបស់ពួកគេឲ្យទាន់សម័យ (update) ដើម្បីការពារ ប្រឆាំងនឹងមេរោគដែលកំពុងតែគំរាមគំហែង

នេះ។ លោក Dubrovsky បាននិយាយបន្ថែមនៅក្នុងប្លុកថា យោងទៅតាមអ្វីដែលបង្ហាញនេះ វាគ្រាន់តែជាយុទ្ធនាការដំបូងប៉ុណ្ណោះ ហើយវានឹងកាន់តែវិវឌ្ឍន៍ច្រើនជាងនេះ៕

រូបតំណាង

 

ប្រភព ៖ Mirror


Follow Me
Location

Visitor

My Social Channel