ញាក់សាច់! បុរសម្នាក់ ត្រូវឫស្សីបុកទម្លុះដើមទ្រូង សំណាងល្អមិនស្លាប់


ចិន ៖ វាជារឿងដ៏គួរឲ្យរន្ធត់មួយ ដែលបុរសម្នាក់ ត្រូវបានឫស្សីបុកទម្លុះដើមទ្រូង ខណៈដែលបើកបរម៉ូតូលើដងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ តួយ៉ាង បើតាមប្រភពសារព័ត៌មាន Jiangxi

បានធ្វើការចេញផ្សាយ បានឲ្យដឹងថា បុរសរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូវ៉ែស្ប៉ា ដោយខ្វះការប្រុងប្រយ័ត្ន ចូលជិតទៅនឹងរថយន្ត ដឹកដើមឫស្សីមួយគ្រឿង

រួចក៏បណ្តាលឲ្យបុកធ្លុះដើមទ្រូងរបស់គាត់តែម្តង ជាមួយនឹងដើមឫស្សីប្រវែងជិត២ម៉ែត្រ។

សំណាងល្អដែលដើមឫស្សីនោះបុកភ្លាត់ខុស មិនធ្លុះប៉ះចំបេះដូងរបស់គាត់ ដោយត្រូវប៉ះចំតែសួតម្ខាងតែប៉ុណ្ណោះ។ ភ្លាមៗនោះដែរ ក្រុមអ្នកពន្លត់អគ្គីភ័យប្រចាំការណ៍ នៅក្បែរ

កន្លែងកើតហេតុបានមកដល់ និងជួយកាត់ដើមឫស្សីវែងនោះចេញខ្លះ ហើយក៏បញ្ជូនមកមន្ទីរពេទ្យ ដើម្បីសង្រ្កោះព្យាបាលបន្ត។ គួរបញ្ជាក់ដែរថា  បុរសរងគ្រោះខាងលើ ត្រូវបាន

ក្រុមគ្រូពេទ្យចំណាយពេលធ្វើការវះកាត់យកដើមឫស្សី ចេញពីទ្រូងរបស់គាត់ ដោយប្រើរយៈពេលអស់ជិត២ម៉ោង ដោយទទួលបានជោគជ័យ។ ហេតុការណ៍នេះដែរកើតឡើង

នៅក្នុងទីក្រុង Ruijin នៃប្រទេសចិន៕

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel