ហេតុផល 6 យ៉ាងដែលធ្វើឲ្យទូទឹកកក Samsung Twin Cooling Plus កាន់តែអស្ចារ្យ!


ថ្មីៗ នេះសាមសុងបានចេញទូទឹកកកទ្វារពីរម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និងថាមពល ខ្ពស់។

ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យអតិថិជនពេញចិត្ត នឹងទូទឹកកកស៊េរីថ្មីរបស់សាមសុង៖

អាចរក្សាអាហារឲ្យនៅស្រស់រយៈពេលយូរ៖ Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សា បាននូវភាពស្រស់

ពេញទូទឹកកក ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់។

គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកក៖ ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ ប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរ ខ្យល់សម្រាប់កន្លែង

ត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិនពី កន្លែងកកកុំឲ្យទៅកន្លែងត្រជាក់និង ការពារក្លិនពីកន្លែង ត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារនៅគ្រប់កន្លែង

ដោយរក្សាបាននូវរស ជាតិដើមទាំងស្រុង។ 

រក្សាភាពត្រជាក់រហូតដល់ទៅ12ម៉ោងក្នុងករណីភ្លើងដាច់៖ គ្មានអ្វីតក់ស្លុតជាងពេលមានអាហារត្រៀមទុក ជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិត

ថ្មីរបស់សាមសុង គឺរចនាមកដើម្បីពន្យាសីតុណ្ហភាព នៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បាន រហូតដល់12ម៉ោង នៅក្នុងផ្នែក Cool Pack។ 

ប្រើប្រាស់ភ្លើងតិច៖ បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿន ដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃភាព ត្រជាក់។ វាចំណាយថាមពលតិច កាត់បន្ថយ

កម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។ 

មុខងារបំលែងដ៏វ័យឆ្លាត៖ លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឲ្យទៅជា ត្រជាក់ដោយគ្រាន់តែ ចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ

ងាយស្រួលសម្រាប់ពេលដែល អ្នកត្រូវការកន្លែង បន្ថែមដើម្បីដាក់ អាហារឲ្យបានច្រើននៅក្នុង ឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើស

បានតាមតម្រូវការ។

ជម្រើសថាមពលត្រជាក់និងថាមពលបង្កក៖ ជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាច ចែកចាយខ្យល់ត្រជាក់ ឲ្យកកលឿន ឬគ្រាន់ តែត្រជាក់ល្មម។

ថាមពលត្រជាក់លឿន ធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ភ្ញៀវដែលមកលេងផ្ទះរបស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិតទឹកកកបាន

យ៉ាងអស្ចារ្យ។ Samsung Twin Cooling Plus មានលក់នៅគ្រប់ហាងគ្រឿងអេឡិចត្រូនិច ទូទាំងប្រទេសកម្ពុជា៕


Follow Me
Location

Visitor

My Social Channel