ថតជាប់សកម្មភាព ខ្ពើមរអើម ដែលកម្មករប្រើជើងជាន់ ពេលលាងសម្អាតសាច់ (មានវីដេអូ)


ប៉ូឡូញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយ ធ្វើឲ្យអ្នកទស្សនាហើយ ហួសចិត្ត នឹកស្មានមិនដល់ ចំពោះសកម្មភាពអសីលធម៌ របស់កម្មករក្នុងរោងចក្រធ្វើសាច់មាន់។

វីដេអូឃ្លីប ថតឡើងដោយកម្មករធ្វើការនៅក្នុងរោងចក្រដូចគ្នា ក្រោយមកត្រូវបានបង្ហោះចែកចាយលើអីុនធឺណែត បង្ហាញយ៉ាងច្បាស់ពីសកម្មភាព អសីលធម៌របស់កម្មកររោងចក្រ

ធ្វើសាច់មាន់មួយកន្លែង ដែលបានពាក់ស្បែកជើងកៅស៊ូ.កវែងពណ៌.ស ជាន់លាងសម្អាតទៅលើស្លាបមាន់ មុនពេលយកទៅចែកចាយលក់បន្ត នៅលើទីផ្សារ ជាហេតុធ្វើឲ្យអ្នក

និយមលេងអីុនធឺណែតជាច្រើន ឃើញហើយសឹងតែលែងហ៊ានទិញ ព្រោះថាទង្វើនេះពិតជាគួរឲ្យខ្ពើមរអើមជាទីបំផុត ដែលយករបស់សម្រាប់ហូប មកជាន់ដូច្នេះ។

យ៉ាងណាមិញ នេះបើយោងតាមការស្តាប់សម្លេងនិយាយ របស់បុរសម្នាក់ដែលថតវីដេអូឃ្លីបនោះ គេជឿជាក់ថា បុរសជាកម្មករម្នាក់ប្រើជើងជាន់លាងស្លាបមាន់នោះ គឺជាកម្មករ

ចំណាកស្រុក ជនជាតិអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះ បុរសឈរថតវីដេអូឃ្លីបនោះ ថែមទាំងនិយាយថា «នេះគឺជាសកម្មភាពធ្វើការ លាងសម្អាតស្លាបមាន់ដែលកក នៅក្នុងប្រទេស

ប៉ូឡូញ» មានន័យថា បុរសខាងលើជាកម្មករកំពុងតែ ធ្វើសកម្មភាពប្រើជើងរបស់គាត់ ជាន់ទៅលើស្លាបមាន់ដែលដាក់ត្រាំទឹក ដោយសារតែក្លាសេកកទុកយូរថ្ងៃ។

ដោយឡែក ករណីដែលបានកើតឡើងនេះផងដែរ ធ្វើឲ្យអ្នកនិយមលេងអីុនធឺណែតជាច្រើនសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ទៅលើទង្វើមិនគួរគប្បីនេះផងដែរ ដោយ

សារតែការលាងសម្អាត គ្មានអនាម័យត្រឹមត្រូវ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel