ជឿទេ? គ្រប់យ៉ាងបានផ្លាស់ប្ដូរ សូម្បីតែខួរក្បាលអ្នក ពេលធ្លាក់ក្នុងអន្លង់ស្នេហ៍!


តើសេចក្ដីស្រឡាញ់ ពិតជាអាចផ្លាស់ប្ដូរដំណើរការខួរក្បាលមែនទេ?

ស្ថិតក្នុងស្ថានភាពមានស្នេហា ឬសេចក្ដីស្រឡាញ់នោះ វានឹងអាចធ្វើឲ្យអ្នក ធ្វើរឿងឆ្កួតៗឬ ប្លែកៗមួយចំនួន ទាំងអ្នកដឹងខ្លួន ប៉ុន្ដែនេះបើតាមការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយ

ដោយសកលវិទ្យាល័យ Southwest University ក្នុងប្រទេសចិន បានឲ្យដឹងថា ពួកយើងអាចធ្វើការស្ដីបន្ទោស ទៅលើខួរក្បាលរបស់យើង ដែលជាអ្នកដឹកនាំឲ្យពួកយើងធ្វើរឿង

បែបនេះ។ នេះបើតាមការសិក្សា បន្ទាប់ពីធ្វើការស្កេនខួរក្បាលមនុស្ស ១០០នាក់ ដែលបែងចែកជា ៣ក្រុម ដូចជា ក្រុមកំពុងមានទំនាក់ទំនង, ទើបតែបញ្ចប់ទំនាក់ទំនង និងមិន

ដែលមានស្នេហាសោះ លទ្ធផលបានបង្ហាញឲ្យដឹងថា ខួរក្បាលដែលមានសេចក្ដីស្រឡាញ់ បានបង្កើនការធ្វើសកម្មភាព នៅតាមតំបន់ ១២កន្លែងខុសៗគ្នា នៃខួរក្បាលដែលជា

ទំនាក់ទំនងវិជ្ជមាន ជាមួយនឹងរយៈពេល ក្នុងពេលដែលមានក្ដីស្រឡាញ់។

រូបពីឆ្វេងទៅស្ដាំ៖ បង្ហាញពីខួរក្បាល ក្រុមអ្នកនៅលីវ, ក្រុមទើបតែបញ្ចប់ទំនាក់ទំនង និងក្រុមដែលកំពុងតែមានទំនាក់ទំនង ដែលក្រុមនេះបានកើនឡើងពី ១៨ មក ៣០

យ៉ាងណាមិញ សកម្មភាពដែលកើនឡើងនេះ មានដូចជាទៅលើផ្នែកខ្លះនៃខួរក្បាល ដែលគ្រប់គ្រងលើការលើកទឹកចិត្ដ, រង្វាន់, ការចូលរួមនឹងសង្គម និងអារម្មណ៍ជាដើម។ បែប

នេះអាចមានន័យថា នៅពេលដែលអ្នកមានសេចក្ដីស្រឡាញ់ យូរអង្វែងប៉ុណ្ណា នោះខួរក្បាលអ្នកនឹងផ្លាស់ប្ដូរកាន់តែច្រើនឡើង ដែលអាចជម្រុញឲ្យអ្នក ក្លាយជាមនុស្សល្អជាងមុន។

យ៉ាងណាមិញ នេះគ្រាន់តែជាការរកឃើញ តាមការសិក្សាស្រាវជ្រាវថ្មីប៉ុណ្ណោះ ចុះប្រិយមិត្ដយល់យ៉ាងណាដែរ ចំពោះការរកឃើញមួយនេះ?


Follow Me
Location

Visitor

My Social Channel