បុរសម្នាក់ទៀតហើយ តែលើកនេះផ្ទុះបែកអណ្តាត ក្រោយពីជក់បារីអេឡិចត្រូនិច


អាមេរិក ៖ គួរអោយសោកស្តាយ បុរសវ័យជំទង់ម្នាក់ដែលត្រូវបាន រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់ធ្លុះបែកអណ្តាត និងបែកធ្មេញ ដោយសារតែរូបគេបានជក់បារីអេឡិចត្រូនិច។

បើតាមប្រភព បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ Brandon Barbero ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ក្រោយពីរូបគេ

បានជក់បារីអេឡិចត្រូនិច ឬហៅថា E-cigarette ផ្ទុះបែកពេញមាត់រួចមក។

ប្រភពបន្តថា បុរសរងគ្រោះខាងលើ រងរបួសជាទម្ងន់ រហូតដល់ផ្ទុះបែបអណ្តាត ហើយធ្មេញរបស់គាត់ស្ទើរតែបែកខ្ទេចទាំងស្រុង និងមានរលាកភ្លើងលើដៃផងដែរ។ ដោយឡែក

ខណៈដែលហេតុការណ៍នោះកើតឡើង Brandon គឺនៅផ្ទះតែម្នាក់ឯងតែប៉ុណ្ណោះ ដែលដំបូងឡើយរូបគាត់បានចាប់ផ្តើមយកឧបករណ៍នោះ (បារីអេឡិចត្រូនិច) ដាក់ចូលក្នុង

មាត់លើអណ្តាត ហើយចុចប៊ូតុងដើម្បីជក់ តែសំណាងមិនល្អស្រាប់តែវាផ្ទុះតែម្តង។

បើតាមសម្តីរបស់បុរសរងគ្រោះ Brandon Barbero បានឲ្យដឹងថា «មុនពេលដែលវាផ្ទុះនោះ ដំបូងខ្ញុំបានចាប់ចុចប៊ូតុងវាដើម្បីជក់ ហើយស្រាប់តែឃើញអណ្តាតភ្លើងពណ៌លឿង

ឆេះចេញមក រួចក៏ផ្ទុះតែម្តង ដែលធ្វើឲ្យខ្ញុំភ័យស្លន់ស្លោរ ទម្លាក់វាចោលមកលើកម្រាលឥដ្ឋតែម្តង»។

យ៉ាងណាមិញ បើតាមសម្តីស្រ្តីជាម្តាយរបស់ Brandon មានលើកឡើងប្រាប់ខាងសារព័ត៌មានថា «មូលហេតុយ៉ាងដូច្នេះ ក៏ដោយសារតែ ផ្ទុះថ្មបញ្ចេញចំហាយទឹក របស់បារីអេឡិច

ត្រូនិច ព្រោះកាលណាថ្មនោះផ្ទុះនៅខាងក្នុងហើយ អ្វីៗដែលនៅក្នុងមាត់នោះក៏វាផ្ទុះបែកដូចគ្នា»។

បច្ចុប្បន្ន Brandon នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។ គួរបញ្ជាក់ដែរថា បារីអេឡិចត្រូនិច ឬ E-cigarette នេះ វាដំណើរការដោយថ្មពិល និងហួតដោយទឹកនៅ

ខាងក្នុង ជាធម្មតាវាផ្ទុកទៅដោយ ជាតិនីកូទីន ដែលអ្នកប្រើប្រាស់ធ្វើការជក់វា៕


Follow Me
Location

Visitor

My Social Channel