សៀមរាប ៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ បានចាប់ផ្ដើមកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦
មណ្ឌលសៀមរាប ខណៈដៃគូប្រកួតនីមួយៗ ហាក់ដូចជាស្វិតស្វាញជាខ្លាំង។ សម្រាប់លទ្ធផលការប្រកួតទី៥ កាលពីល្ងាចម្សិលមិញ ថ្ងៃទី ២១ ខែឧសភា មានដូចខាងក្រោម៖
- ក្រុមកងពលតូចអន្តរគមន៍លេខ៧ ឈ្នះការប្រកួតលើ ក្រុមយុវជនសៀមរាប ដោយលទ្ធផល ៣-០
- ក្រុមយុវជនស្ម័គ្រចិត្តសសរស្តម្ភ ឈ្នះការប្រកួតលើ ក្រុមកងពលតូចអន្តរគមន៍លេខ៩ ដោយលទ្ធផល ៣-២
គួរបញ្ជាក់ថា សម្រាប់លទ្ធផលថ្ងៃប្រកួតចុងក្រោយ ដែលជាវគ្គផ្ដាច់ព្រ័ត្រ ខ្មែរឡូត នឹងធ្វើការចុះផ្សាយ នាថ្ងៃស្អែកនេះ ហើយនឹងមានការប្រកួតមិត្តភាពពិសេសរវាង ក្រុមស្នងការ
នគរបាលខេត្ត ជាមួយ ក្រុមកងពលធំអន្តរគមន៍លេខ៣ ផងដែរ។
ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ http://www.leocupvolleyball.com