វិធីទាំង៥យ៉ាងនេះ ពិតជាងាយស្រួលអនុវត្ត សម្រាប់អ្នកដែលចង់បាន ស្បែកសបែបធម្មជាតិ


ស្បែកខ្មៅស្រអាប់ ជាកង្វល់មួយសម្រាប់មនុស្សស្រីភាគច្រើន ដែលពេលខ្លះ ពួកគេព្យាយាមចំណាយថវិកាជាច្រើន ទៅលើ

ការប្រើប្រាស់ផ្សេងៗ។ ដូច្នេះខាងក្រោមជាគន្លឹះល្អៗមួយចំនួន ក្នុងការកែប្រែស្បែកខ្មៅស្រអាប់របស់អ្នក មកជាស្បែកសស្អាត

ពីធម្មជាតិវិញ៖

១) អាហារសម្បូរសារធាតុចិញ្ចឹម៖ វីតាមីនC អាចជួយឲ្យស្បែកអ្នក ផលិតសរសៃទឹកប្រូតេអ៊ីនបានច្រើន ហើយការទទួល

ទានផ្លែឈើ គឺជាវិធីមួយ ដែលជួយឲ្យអ្នកទទួលបានវីតាមីនC ចូលក្នុងរាងកាយ។ រីឯវីតាមីនA ក៏សំខាន់ផងដែរ ដោយក្នុង

នោះ គេបានរកឃើញថា វីតាមីន A មាននៅក្នុង ស៊ុតលឿង អ៊យស្ទ័រ  និងទឹកដោះគោ ដែលអាចជួយឲ្យពណ៌សម្បុរស្បែក

សស្អាតផងដែរ។

២) ចៀសវាងត្រូវពន្លឺថ្ងៃខ្លាំងពេក៖ ការថែរក្សាស្បែករបស់អ្នក នៅក្នុងភាពត្រជាក់ និងស្អាត ដោយការបន្ថែមជាតិទឹក ឬ

សំណើម ពិតជាល្អមែន តែបើអ្នកចង់បានស្បែកសស្អាតនោះ គឺគួរតែកាត់បន្ថយ ការប៉ះនឹងពន្លឺព្រះអាទិត្យ។ ក្នុងនោះដែរ

ប្រសិនបើអ្នកចាំបាច់ ត្រូវដើរទៅក្រៅ អ្នកគួរតែលាបឡេការពារកម្កៅថ្ងៃ មុននឹងចាកចេញ ហើយគួរតែទទួលទានទឹក ដើម្បី

ឲ្យស្បែកមានសំណើមពីខាងក្នុង។

៣)​ ប្រើប្រាស់ម៉ាសបិទមុខពីធម្មជាតិ៖ ជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ ជាវិធីមួយ អាចជួយឲ្យស្បែកភ្លឺថ្លា​ និងសស្អាត។ ហើយ

ការបិទម៉ាសមុខ ដោយបន្តក់ទឹកក្រូចឆ្មារ ២ទៅ៣តំណក់ លាយទឹកឃ្មុំ អាចជួយកច្ចាត់នូវ ស្នាមជាំ និង ជួយឲ្យស្បែកសស្អាត។

ក្នុងនោះដែរ ត្រសក់ និងល្ហុង ក៏អាចធ្វើឲ្យស្បែកភ្លឺថ្លាផងដែរ។ ហើយសម្រាប់ម្សៅធញ្ញជាតិ (Oatmeal) លាយនឹងទឹកប៉េងប៉ោះ

វិញ ក៏ជួយជម្រុះកោសិកាងាប់បានផងដែរ ។

៤) ងូតទឹកដោះគោ៖ ការងូតទឹក ដោយដាក់ជាតិទឹកដោះគោះចូលក្នុងទឹក អាចជួយកែខៃនូវពណ៌សម្បុរស្បែករបស់អ្នកបាន។

វិធីអនុវត្ត៖ យកម្សៅទឹកដោះគោ ចាក់ចូលទឹក រួចអ្នកងូតជាធម្មតា ហើយចំពោះវិធីនេះ វាពិតជាងាយស្រួល និងមានប្រសិទ្ធភាព

ជាជាងការយកទឹកដោះគោស្រស់មកលាយក្នុងទឹក។​ ជាតិអាស៊ីតម្យ៉ាងឈ្មោះ( Lactic) នៅក្នុងទឹកដោះគោ មិនត្រឹមតែជួយការពារ

មិនឲ្យស្បែកស្ងួតប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យស្បែកសផងដែរ។

៥) ប្រើប្រាស់ម្សៅធ្វើនំ( Baking Soda)៖ ការប្រើប្រាស់ Baking Soda ច្រើនពេក វាជួយឲ្យស្បែកសមែន ប៉ុន្តែត្រូវប្រើ

ដោយប្រុងប្រយ័ត្នផងដែរ។ វិធីអនុវត្ត៖ ដាក់ម្សៅសូដា​ លាយនឹងទឹក រួចលាបនៅលើស្បែក ហើយបន្ទាប់មក ត្រូវលាងវាចេញ។

ហើយវិធីមួយទៀត អ្នកក៏អាចយកម្សៅ២ ទៅ៣ ស្លាបព្រា មកដាក់ចូលក្នុងទឹកងូត ម្តងម្កាល ហើយវានឹងឃើញលទ្ធផលដូចគ្នា៕

 


ប្រភព៖ បរទេស


Follow Me
Location

Visitor

My Social Channel