ស្តែងៗ! ស្រុតបាក់ដី លេបត្របាក់រថយន្ត ក្នុងជម្រៅជាង៣០ម៉ែត្រ (មានវីដេអូ)


ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ហេតុការណ៍រន្ធត់ស្រុតបាក់ដីមួយ បានកើតឡើងក្នុងប្រទេសចិន ដែលធ្វើឲ្យមនុស្សជាច្រើនមានការភិតភ័យជាខ្លាំង។ តាមរយៈខ្សែវីដេអូឃ្លីបមួយ

ដែលថតជាប់ដោយកាម៉េរាសុវត្តិភាព បង្ហាញឲ្យឃើញពីទិដ្ឋភាព ស្រុតបាក់ដីលើដងផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Ruijin ខេត្ត Jiangxi ប្រទេសចិន ដែលបានលេបត្របាក់អស់រថយន្ត

ចំនួន៤គ្រឿង រួមនិងដើមឈើមួយដើមចូលទៅក្នុងរណ្តៅបាក់ស្រុតនោះ ដែលមានជម្រៅជាង៣០ម៉ែត្រ។

យ៉ាងណាមិញ ក្នុងហេតុការណ៍នោះដែរ រថយន្តទាំងអស់នោះ ធ្លាក់ទើរត្រឹមមាត់រណ្តៅ ដែលមានជម្រៅជាង ៣ម៉ែត្រតែប៉ុណ្ណោះ។ ក្រោយមកក៏ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ មកធ្វើ

ជួយធ្វើអន្តរាគមន៍យករថយន្តចេញពីតាំងកើតហេតុផងដែរ។ បើតាមប្រភពបានឲ្យដឹងថា មិនមានមនុស្សរងរបួស ឬស្លាប់ក្នុងហេតុការណ៍គ្រោះធម្មជាតិមួយនេះឡើយ។ ដោយឡែក

គ្រោះធម្មជាតិ ស្រុតបាក់ដីមួយនេះដែរ គេជឿជាក់ថា អាចបណ្តាលមកពី ការហូរច្រោះដីក្រោមដី ឬសំណឹកក្រោមដី ដែលមូលហេតុសុទ្ធសឹងតែបង្កឡើង ដោយកត្តារបស់មនុស្ស។

បើតាមប្រសាសន៍របស់លោក Peter Hobbs មកពីខាងក្រុមអ្នក អង្កេតស្រាវជ្រាវ ភូគុព្ភសាស្រ្តរបស់ចក្រភពអង់គ្លេស ឬហៅថា British Geological Survey (BGS) បានលើកឡើង

ថា មូលហេតុនៃការការបាក់ស្រុតនេះ វាបង្កឡើងដោយការរំលាយ ឬបាក់បែកថ្ម នៅក្រោមដី ម្យ៉ាងវិញទៀត វាក៏វាអាចបង្ករឡើងដោយសារតែ ការបាក់រលំអណ្តូងរ៉ែជាយូរឆ្នាំ ជាហេតុ

នៃការផ្លាស់ប្តូរនៃកម្រិតទឹកមានការប្រែប្រួល ដែលអាចប៉ះពាល់ដល់ស្ថេរភាពដីក្រោមដី បណ្តាលឲ្យមានជាប្រហោង ឬរន្ធរួចក៏បង្កឡើង ជាការបាក់ស្រុតនេះតែម្តង។

គូសបញ្ជាក់ដែរ ទាក់ទិននិងករណីមួយនេះដែរ បច្ចុប្បន្នគឺស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ឲ្យស៊ីជម្រៅ ពីមូលហេតុបង្កឡើងថែមទៀតផងដែរ ៕

ទស្សនាវីដេអូ៖

ប្រភព ៖ Dailymail


Follow Me
Location

Visitor

My Social Channel