បុគ្គលិកមួយចំនួនចូលមកបំពុលក្នុងការិយាល័យធ្វើការ ជាលក្ខណៈរំខាន។ ពួកគេដូចជាជម្ងឺមហារីក ដែលកំពុងកាត់បន្ថយថាមពល អ្នកនៅជុំវិញខ្លួនគេ។ ពួកគេថែមទាំងអាចធ្វើឲ្យ
ប៉ះពាល់ដល់អារម្មណ៍ ការអនុវត្តន៍ និងផលិតភាព របស់អ្នករួមការងារផងដែរ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត ពួកគេអាចធ្វើឲ្យរាំងស្ទះអាជីវកម្មទាំងមូលតែម្តង។ ពេលដែល
ជួបបុគ្គលិកមានបញ្ហា ក្នុងនាមជាថ្នាក់លើ មានជម្រើសពីរ។ អ្នកអាចបញ្ឈប់ពួកគេ ឬអ្នកអាចបង្កើតផែនការមួយ ដើម្បីស្តារពួកគេឡើងវិញ។ នេះជារបៀបដែលអ្នកអាចធ្វើការវិភាគ
លើមនុស្សទាំង ៥ប្រភេទ ដែលមានបញ្ហានៅក្នុងអង្គភាពរបស់អ្នក និងអ្វីដែលអាចធ្វើបាន ដើម្បីបន្សាបពួកគេទាំងនោះ៖
# ១. តាំងខ្លួនថាខ្លាំងតែឯង
ប្រភេទមួយនេះ ជាមនុស្សគ្មានសមត្ថភាព ខុសប្រក្រតី និងមិនគួរឲ្យទុកចិត្ត ដែលអាចបំផ្លាញផលិតភាព និងកម្លាំងការងាររបស់ក្រុមទាំងមូល។ គ្មានអ្នកណាចង់ឃើញនរណាម្នាក់
ជួបការលំបាកនោះទេ។ ប៉ុន្តែបើសិនជាបុគ្គលនោះ ចាំពឹងផ្អែកលើតែអ្នកដទៃ ជួយកែតម្រូវកំហុសឲ្យពួកគេគ្រប់ពេល ប្រាកដជាធ្វើឲ្យការងារដាំក្បាលចុះក្រោមជាមិនខាន។ ជាពិសេស
បង្កភាពស្មុគស្មាញឲ្យរីករាលដាលថែមទៀត មិនថាពេលដែលពួកគេ មិនដឹងពីរបៀបធ្វើការងារណាមួយ ឬមិនអាចធ្វើកាងារអ្វីមូយ ពួកគេទាញអ្នកផ្សេងទៀត ឲ្យទៅជាមួយដែរ។
@ លក្ខណៈអាក្រក់បំផុត
• មិនចេះរៀនសុំជំនួយ
• មិនចេះរៀបចំ
• ខ្វះភាពជឿជាក់
• អសកម្មភាព
• មិនងាយផ្លាស់ប្តូរ
@ ដំណោះស្រាយ
• ត្រូវបណ្តុះបណ្តាលបន្ថែម
• ណែនាំផែនការឲ្យប្រសើរជាងមុន
• ជំរុញឲ្យចូលរួមជាមួយគេ
• ផ្តល់ជំនួយ
• លើកទឹកចិត្តដោយតាមដានបញ្ហាដែលទាក់ទង
# ២. កំពូលខ្ជិល
ពួកគេតែងតែព្យាយាមស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីជៀសវាងពីការងារ។ ពួកគេជាកំពូលអ្នកស្រូបយកពេលវេលា កម្លាំង និងភាពរីករាយរបស់មនុស្សគ្រប់គ្នា។ ជាមនុស្សប្រភេទ
សប្បាយចិត្ត ពេលអ្នកដទៃទៀតរងការងារជំនួសខ្លួន និងហាក់ដូចជាមិនខ្វល់ពីអ្វីដែលសមាជិកក្រុម ឬអ្នកចាត់ការទូទៅ កំពុងគិតមកលើពួកគេនោះទេ។ ប្រសិនបើពួកគេអាចគេចពី
កាងារបាន ពួកគេនឹងគេចភ្លាម។
@ លក្ខណៈអាក្រក់បំផុត
• ការលើកទឹកចិត្តទាប
• កង្វះទំនួលខុសត្រូវការងារ
• ខ្ជះខ្ជាយពេលវេលា
• ចំណាយពេលលេងតែអ៊ិនធឺណេត
• អវត្តមានច្រើន
@ ដំណោះស្រាយ
• ស្វែងរកការអាក់អន់ចិត្តដែលលាក់ទុក
• ប្រាប់ពីគោលបំណងរបស់អង្គភាពអោយច្បាស់លាស់
• ត្រូវការឲ្យមានទំនួលខុសត្រូវ
• ការចុះទៅពិនិត្យដោយគ្មានការគ្រោងទុក
• ទទួលស្គាល់ និងផ្តល់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែង
# ៣. ធ្វើទាំងអស់
ផ្ទុយពីអ្នកដែលខ្ជិល គឺហាក់ដូចជាបំណងប្រាថ្នារបស់និយោជក ប៉ុន្តែបុគ្គលិកដែលទទូចលើការធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ អាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទៅវិញ។ មិនមែនគ្រាន់តែជាអ្នក
ធ្វើការច្រើនប៉ុណ្ណោះទេ មនុស្សប្រភេទនេះ ចង់ឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលពួកគេធ្វើ គឺការលះបង់ដើម្បីការងារទាំងអស់។ ពួកគេអាចនឹងមានបញ្ហាគ្រប់គ្រងខ្លួនឯង ឬធ្វើការយ៉ាង
លំបាកដើម្បីបញ្ជាក់ពីខ្លួនឯង ប៉ុន្តែពួកគេធ្វើឲ្យមាន អតុល្យភាពនៅក្នុងក្រុម ជំរុញឲ្យគ្មានភាពសម្រាក ដែលជាហានិភ័យដែលនាំឲ្យនឿយហត់អស់កម្លាំង។
@ លក្ខណៈអាក្រក់បំផុត
• មិនដឹងពីដែនកំណត់របស់ខ្លួន
• ត្អូញត្អែរញឹកញាប់ អាកប្បកិរិយាមិនមានប្រយោជន៍
• មកធ្វើការទាំងឈឺ និងធ្វើឲ្យឆ្លងទៅអ្នកផ្សេងទៀត
• ធ្វើឱ្យប៉ះពាល់ដល់ ទំនុកចិត្តរបស់សមាជិកក្រុម
• ឆាប់នឿយហត់
@ ដំណោះស្រាយ
• ជំរុញឲ្យសហការគ្នា ជាជាងប្រកួតប្រជែងគ្នានៅកន្លែងការងារ
• ជំរុញឲ្យមានការឈប់សម្រាក
• ណែនាំវិធានការ និងវិធីសាស្រ្តគ្រប់គ្រងភាពតានតឹង
• ជំរុញការខិតខំប្រឹងប្រែងការងារជាក្រុមជាងបុគ្គល
# ៤. រួសរាយជ្រុល
ជាមនុស្សកំប្លែង, កម្សាន្ត និងជាមិត្តភក្តិល្អបំផុតរបស់អ្នករាល់គ្នា, តែមនុស្សប្រភទនេះប្រដូចការងាររបស់ពួកគេ ទៅនឹងឆាក ឬពិធីជប់លៀងផ្ទាល់ខ្លូន។ មិនថានិយាយទូរស័ព្ទ ឬឈរផឹក
ទឹកក៏ដោយ ការនិយាយដើមគេ និងជជែកលេង គឺជាអាទិភាពដំបូងបង្អស់ដែលត្រូវធ្វើ។ ខណៈពេលដែលមានភាពសប្បាយរីករាយនៅពេលដែលនិយាយចំចំនុច នោះមនុស្សប្រភេទនេះ
នឹងនិយាយបែកវែងឆ្ងាយជាមិនខាន។
@ លក្ខណៈអាក្រក់បំផុត
• ថ្លង់ និងរំខាន
• កង្វះការយកចិត្តទុកដាក់
• គ្មានភាពចាស់ទុំទៅនឹងការងារ
• ប៉ះពាល់ដល់អ្នកដទៃតាមរបៀបគ្មានវិជ្ជាជីវៈ
• អ្នកគាំទ្រគ្រប់រឿងរ៉ាវក្នុងការិយាល័យ
@ ដំណោះស្រាយ
• ផ្លាស់ប្តូរទិសដៅការងារឲ្យបានញឹកញាប់
• កំណត់ពេលវេលា និងសកម្មភាពសង្គមឲ្យច្បាស់ដល់បុគ្គលិក
• បញ្ជាក់ឲ្យច្បាស់អំពី ឥរិយាបទឲ្យបានសមរម្យ
• ប្រើជំនាញទំនាក់ទំនងឲ្យមានប្រយោជន៍
# ៥. បងធំ
សូម្បីតែគ្មានរោគអ្វីសោះ បុគ្គលិកដែលមាននិន្នាការដូចជាបងធំនេះ អាចបំផ្លិចបំផ្លាញ និងបង្កជម្លោះផ្ទៃក្នុង បាននៅគ្រប់ទីកន្លែង។ ពួកគេមកបំពុលបរិយាកាស និងបង្កើតជាសង្រ្គាម
ដល់អ្នកជុំវិញ។ បុគ្គលិកប្រភេទនេះតែម្នាក់ អាចបំផ្លាញទឹកចិត្ត, សាមគ្គីភាព និងប្រសិទ្ធភាពនៃក្រុមទាំងមូល។ ហើយប្រសិនបើពួកគេត្រូវរ៉ាប់រងតួនាទីណាមួយ ដែលត្រូវប្រឈមមុខ
នឹងអតិថិជន ពួកគេអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះជាក់ជាពុំខាន។
@ លក្ខណៈអាក្រក់បំផុត
• ឥរិយាបថកោងកាច
• មិនគោរពបទបញ្ញត្តិ
• បញ្ហាអំណាច
• យកអារម្មណ៍បញ្ហាផ្ទាល់ខ្លួនមកធ្វើការ
• រៀបចំ និងបំផ្លិចបំផ្លាញដោយចេតនា
@ ដំណោះស្រាយ
• ផ្តល់នូវបរិស្ថានដែលមានសុវត្ថិភាព និងផ្តល់ការគាំទ្រ
• ទទួលយកគ្រប់ពាក្យបណ្តឹងមកនិយោជិក
• ពង្រឹងគោលនយោបាយអហឹង្សាយ៉ាងតឹងរឹង
• ជឿទុកចិត្តទៅលើសភាវគតិរបស់អ្នក (កុំប្រើអារម្មណ៍អាណិត)
• ចងក្រងឯកសារដោយប្រុងប្រយ័ត្នពីអ្នកមានអាកប្បកិរិយាអវិជ្ជមាន៕
ប្រភព ៖ Entrepreneur | Psihealth