ព្រោះមិនចង់ បាត់បង់មិត្តស្រី ខំននៀលដី តោងជើងមិនឲ្យទៅ (មានវីដេអូ)


ចិន ៖ រឿងស្នេហារវាងស្រី និងប្រុស តែងតែមិនទៀង ជួនល្អនឹងគ្នា ជួនក៏ខឹងឈ្លោះនឹងគ្នា ខណៈគូស្នេហ៍មួយចំនួន បានជ្រើសយកការបែកគ្នា ដោយសន្តិវិធី ឬឯខ្លះទៀត បាន

បែកគ្នា ទាំងកំហឹង។ ជាមួយគ្នានេះដែរ រឿងហេតុស្នេហា មិនសមបំណងមួយ ក៏បានកើតឡើង ចំពោះបុរសម្នាក់ នៅក្នុងប្រទេសចិន ដោយបុរសរូបនោះ ខំវាលនៅលើដី ចាប់

ទោងជើងមិត្តស្រីខ្លួន និងអង្វរនាង កុំឲ្យចាកចេញ ដែលមើលទៅ ពិតជាកំសត់ និងគួរឲ្យអាណិតផងដែរ។

ជាងនេះទៅទៀត នារីជាមិត្តស្រី របស់បុរសរូបនោះ ថែមទាំងបានទះកំផ្លៀងគាត់ ជាច្រើនលើក ច្រើនសារ ទៀតផង ខណៈពេលដែលនាង កំពុងតែរំដោះខ្លួន ដើម្បីចាកចេញទៅ។

យោងតាមខ្សែវីដេអូឃ្លីប ដែលថតបានទិដ្ឋភាព នៃហេតុការណ៍មួយនេះ បានបង្ហាញឲ្យឃើញ បុរសដ៏កំសត់រូបនោះ កំពុងននៀលនៅលើផ្លូវ ក្នុងទីក្រុង Huai'an នៃខេត្ត Jiangsu​។

រូបគេបានព្យាយាមចាប់តោងជើង មិត្តស្រីរបស់ខ្លួនយ៉ាងខ្លាំង រហូតដល់ របូតស្បែកជើងនាងម្ខាង ខណៈអ្នកដំណើរជាច្រើន បានឈរមើលទាំងងឿងឆ្ងល់។ យ៉ាងណាមិញ បុរស

នោះបាននិយាយទៅកាន់ នារីជាមិត្តស្រីថា «កុំចាកចោលខ្ញុំ» ប៉ុន្តែត្រូវនាងប្រាប់វិញថា «ពួកយើងមិនអាច នៅជាមួយគ្នាទៀតបានទេ»។ គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពមួយនេះត្រូវ

បានគេបង្ហោះ លើបណ្តាញសង្គម Weibo ហើយអ្នកប្រើប្រាស់ជាច្រើន មានប្រតិកម្មដោយបញ្ចេញមតិថា៖

«នៅមានត្រីផ្សេងទៀត នៅក្នុងសមុទ្រ»

«គាត់មិនអាចអង្វរនាង ដើម្បីបាននៅជាមួយគ្នាវិញ ដោយរបៀបនេះឡើយ... គាត់ត្រូវតែអង់អាចក្លាហាន»

«នេះមិនមែនជាការស្រលាញ់ឡើយ... នេះគឺជាជម្ងឺ»៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel