អាណិតណាស់លោកអើយ! មិនដឹងជានរណាទេ បាញ់គ្នាឡើងធ្លុះក្បាល


ចិន ៖ ពិតជាគួរឲ្យអាណិតដល់ កូនឆ្កែខ្មៅមួយក្បាល ដែលត្រូវបានជនមិនស្គាល់មុខ យកព្រួយបាញ់រហូតដល់ថ្នាក់ធ្លុះក្បាល តែសំណាងល្អ មានអ្នកចិត្តបុណ្យ ជួយយកទៅ

សង្រ្គោះនៅមន្ទីរពេទ្យ។ បើតាមប្រភពសារព័ត៌មាន Xinhua បានធ្វើការចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា កូនឆ្កែសម្បុរខ្មៅដ៏កំសត់មួយក្បាល ដើរវង្វេង

ផ្លូវ មានជាប់ព្រួញនៅនឹងក្បាល ត្រូវបានគេប្រទះឃើញនៅត្រង់ចំណុច ម្តុំស្ថានីយ៍ផ្លូវក្រោមដីមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានព្យាយាមងីងក់ក្បាលនឹងដី ក្នុង

បំណងចង់យកព្រួញចេញពីក្បាលរបស់វា។ គេមិនបានដឹងថានរណាជាអ្នកបាញ់វាយ៉ាងដូច្នោះឡើយ ដែលធ្វើឲ្យអ្នកដំណើរជាច្រើននៅក្បែរនោះ ឃើញហើយអាណិតស្ទើរ

ខ្លោចចិត្ត។ ប្រភពបន្តថា ក្រោយពីឃើញទិដ្ឋភាពដែលគួរឲ្យអាណិតអាសូរ ចំពោះជីវិតសត្វសុនខមួយក្បាលនោះមក វាក៏ត្រូវបានអ្នកមានចិត្តសប្បុរម្នាក់ យកវាទៅមន្ទីរពេទ្យ

ដើម្បីធ្វើការវះកាត់យកព្រួញនោះចេញ ហើយត្រូវបានគ្រូវពេទ្យធ្វើការវះកាត់យកចេញ ទទួលបានជោគជ័យផងដែរ ដោយមិនប៉ះពាល់ដល់ផ្នែកខាងក្នុងនៃខួរក្បាលរបស់វា

ឡើយ។ ប្រភពបន្ថែមទៀតថា សំណាងល្អហើយ ដែលព្រួញវាមិនប៉ះដល់លលាដ៏ក្បាល ទើបកូនឆ្កែមួយក្បាលនោះមិនងាប់។

ទន្ទឹមនឹងនោះផងដែរ ក្រោយមកឆ្កែកំសត់គ្មានម្ចាស់នោះ ត្រូវបានអ្នកក្រឡុកភេសជ្ជៈ នៅហាងកាហ្វេមួយកន្លែង ទទួលយកទៅចិញ្ចឹមមើលថែ និងព្រមទាំងចេញថ្លៃវះកាត់

ព្យាបាល ហើយថែមទាំងដាក់ឈ្មោះឲ្យវាថា “Big Black” ផងដែរ៕

ប្រភព ៖ Shanghaiist


Follow Me
Location

Visitor

My Social Channel