អេ ភូថង មានផ្ទះនៅសមរម្យ​ហើយ ក្រោមជំនួយលោកជំទាវ ហ៊ុន ម៉ាណា


ភ្នំពេញ​ ៖ បើទោះបីជាល្បីល្បាញ និងមាន​ងារជាអធិរាជប្រដាល់ ប៉ុន្តែ​សម្រាប់ អេ ភូថង កន្លងមក​ត្រូវបានដឹងថា មិនមានផ្ទះសម្បែង​នៅសមររម្យ នោះទេ ដោយជ្រកតែ​ក្រោម​

ដំបូល ស្តាតចាស់ ដើម្បីបង្ហាត់សិស្ស​ តែប៉ុណ្ណោះ ។ បើយោងតាមហ្វេសប៊ុក របស់លោក សាន ប៊ុនធឿន ដែលធ្វើបទសម្ភាស​ដល់លំនៅដ្ឋាន នោះ បានបញ្ជាក់យ៉ាងច្បាស់ថា

អេ ភូថង ពិត​ជាទទួលបានផ្ទះ និងប្លង់រឹងពី ឧកញ៉ា ប៉ែន កាក់ មែន ។​ អេ ភូថង ថា«ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ទេ ខ្ញុំអរគុណដល់លោកឧកញ៉ា និង​ លោកជំទាវ ដែលជួយ​ទិញ

ផ្ទះឲ្យពួកខ្ញុំនេះ សប្បាយចិត្តមែនទែ រកអ្វីប្រៀបបាននោះទេ»។​ 

ដោយឡែកភរិយា​លោក អេ ភូថង​វិញ ក៏បាន​ថ្លែង​អំណរគុណថា «ខ្ញុំសប្បាយចិត្តមែនទែន ហើយក៏អរគុណ ដល់លោក​ឧកញ៉ា ប៉ែន កាក់ ដែលជួយឧបត្ថម្ភ​ពួកខ្ញុំរហូត ពេលពួក

ខ្ញុំអត់ម៉ូតូជិះគាត់​ទិញម៉ូតូ​ឲ្យ ហើយឥឡូវ​មកទិញផ្ទះឲ្យខ្ញុំទៀត »។ គួរបញ្ជាក់ផងដែរថា ផ្ទះដែលបានប្រគល់ជូននេះ គឺស្ថិតនៅបុរីសន្ដិភាព២ ចុះពីផ្លូវជាតិលេខ៣ ហួសរង្វង់មូល

ចោមចៅ ដោយលោកឧកញ៉ា ប៉ែន កាក់ គឺជាអ្នកតំណាង លោកជំទាវហ៊ុន ម៉ាណា ប្រគល់ជូនលោក នឹងគ្រួសារ កាលពីថ្ងៃទី២៣ ឧសភា ម្សិលមិញ៕

អេ ភូថង និងភរិយា

 

ប្រភព ៖ ដើមអម្ពីល


Follow Me
Location

Visitor

My Social Channel