ការកត់សម្គាល់ចំនួន ៦ចំនុច ដែលអ្នកមិនបានដឹង ក្នុងពេលលោកអូបាម៉ា ទទួលទានអាហារ តម្លៃ ៦ដុល្លារ នៅហាណូយ


វៀតណាម ៖ នាពេលថ្មីៗនេះ មនុស្សជាច្រើន ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ជុំវិញរូបភាពរបស់ លោកប្រធានាធិបតីសហរដ្ឋ

អាមេរិក បារ៉ាក់ អូបាម៉ា បានចូលទៅពិសាអាហារ ដែលមានតម្លៃត្រឹម៦ដុល្លារ នៅក្នុងហាងលក់អាហារ ដ៏សាមញ្ញមួយកន្លែង នៃទីក្រុងហាណូយ ប្រទេសវៀតណាម។ យោងតាមប្រភព

ព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចូលទៅពិសាអាហារ នៅក្នុងហាងកន្លែងកាលពីថ្ងៃអង្គារ ជាមួយនឹងលោក Anthony Bourdain

មេចុងភៅដ៏ល្បីឈ្មោះមួយរូប ហើយក៏ត្រូវបានគេស្គាល់ថា ជាអ្នកដែលចូលចិត្ត ភ្លក្សរសជាតិអាហារ នៅតាមដងផ្លូវផងដែរ។

យ៉ាងណាមិញ ក្រៅពីទិដ្ឋភាពទាំងនោះហើយ នៅមាន៦ចំណុចផ្សេងទៀត ដែលប្រិយមិត្តប្រហែលជាមិនបានចាប់អារម្មណ៍ ជុំវិញសកម្មភាពនៃការពិសាអាហារ របស់លោក បារ៉ាក់

អូបាម៉ា នៅឡើយ។

សូមតាមដានចំនុចខាងក្រោមទាំងអស់គ្នា៖

១.គ្មានអ្នកណា នៅក្នុងហាងនោះ មើលទៅដូចជាស្គាល់លោក បារ៉ាក់ អូបាម៉ា ឡើយ

បើយើងមើលនៅក្នុងរូបថត យើងអាចឃើញយ៉ាងច្បាស់ថា អ្នកដែលទទួលទាន អាហារនៅក្នុងហាងនោះ មិនមានភាពភ្ញាក់ផ្អើល ឬក៏ច្របូកច្របល់អ្វីឡើយ នៅពេលដែលមានវត្តមាន

របស់ប្រធានាធិបតីអាមេរិក ចូលក្នុងហាងអាហារ ដ៏សាមញ្ញ និងអង្គុយនៅតុក្បែរពួកគេនោះ។ ក្នុងនោះដែរ អ្នកកាសែតសញ្ជាតិប្រេស៊ីល Sofia Perpetua បានសរសេរនៅលើ បណ្តាញ

សង្គមថា “ខ្ញុំពិតជាចូលចិត្តអំពីរបៀប នៃអ្នកទទួលទានអាហារទាំងនោះ ក្នុងការធ្វើពុតដូចជា ពួកគេមិនស្គាល់ថា អ្នកណាកំពុងអង្គុយ ក្បែរគេអញ្ចឹង”។ តែយ៉ាងណាមិញ នៅពេលដែល

លោក អូបាម៉ា ចេញពីហាងអាហារនោះ មនុស្សជាច្រើន ដែលរង់ចាំនៅខាងក្រៅ គឺពិតជាសប្បាយរីករាយ និងច្រួលច្របល់ ខ្លាំងមែនទែន។

២.ការរៀបចំអាហារ មានភាពស៊ីមេទ្រី

មុខម្ហូប Bun Cha របស់វៀតណាម គឺជាប្រភេទអាហារដែលមាន សាច់ជ្រូកអាំង និងនំបញ្ចុក ព្រមទាំងបន្លែមួយចំនួន បូករួមជាមួយនឹង ស្រាបៀរថែមទៀត គឺរឹតតែពិសេស។ តែអ្វីដែល

ធ្វើឲ្យ មានការជជែកវែកញែកខ្លាំង នៅលើបណ្តាញសង្គម នោះគឺទីតាំងនៃការដាក់អាហារ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា “ការដាក់អាហារ ឲ្យត្រង់ជួរល្អឥតខ្ចោះ

ពេក ពិតជាធ្វើឲ្យខ្ញុំទើសចិត្តមែន។ ជាពិសេសគឺរបៀបនៃការ ដាក់ចានគោម ចាន និងចង្កឹះ នៅលើតុ”។ ក្នុងនោះក៏មានអ្នកបញ្ចេញមតិ ផ្សេងទៀតលើកឡើងថា “ការបរិភោគអាហារ

ដែលមានការដាក់ចាន មានទីតាំងត្រឹមត្រូវល្អ ពិតជារឿងដ៏អស្ចារ្យ និងឆ្លាតមែន”។ 

៣.ការដាក់ចង្កឹះរបស់លោកប្រធានាធិបតី ពិតជាសកម្មភាព ដ៏ល្អឥតខ្ចោះ ក៏ប៉ុន្តែ..

Anthony Bourdain មេចុងភៅដ៏ល្បី បានធ្វើការសរសើរ អំពីរបៀបនៃការដាក់ចង្កឹះ របស់លោក បារ៉ាក់ អូបាម៉ា ហើយគ្រប់គ្នាក៏យល់ស្រប តាមហ្នឹងផងដែរ។ ដោយក្នុងនោះ លោក

Bourdain បានសរសេសនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់លោកថា “ខ្ញុំពិតជាមាន មោទនភាពចំពោះ លោកប្រធានាធិបតីណាស់ ដែលគាត់បានដាក់ចង្កឹះ យ៉ាងមានសណ្តាប់ធ្នាប់

នៅលើចានគោម និងមិនដោតវាចូលក្នុងនំបញ្ចុក (សញ្ញាបង្ហាញអំពីភាពមិនគួរសម និងមិនគោរពជាខ្លាំង)”។ យ៉ាងណាមិញ នៅលើរូបភាពបង្ហាញ ពីជ្រុងម្ខាងទៀត ក៏មានអ្នកនិយម

ប្រើប្រាស់ បណ្តាញសង្គម ធ្វើការលើកឡើងថា “តើមានតែខ្ញុំ ឬក៏មានអ្នកផ្សេងទៀត ដែលមិនបានដឹងថា ក្រដាសគម្របចង្កឹះពណ៌ក្រហម បានជ្រុះនៅលើឥដ្ឋ?” 

៤.ជើងម៉ាប្លាស្ទិក និងស្រាបៀរហាណូយ

នេះគឺជាសកម្មភាព ដ៏គួរឲ្យគោរពមួយ ដែលលោកប្រធានាធិបតីអាមេរិក រូបនេះមិនបានប្រកាន់ឬកអ្វីឡើយ ពោលគឺលោកអាចអង្គុយ នៅលើជើងម៉ាប្លាស្ទិក ដូចជាប្រជាជនវៀតណាម

ទូទៅ នៅក្នុងហាងនោះ ព្រមទាំងទទួលទាន ស្រាបៀរហាណូយ ផងដែរ។ 

៥.តើប្រធានបទអ្វី ដែលលោក អូបាម៉ា និងលោក Bourdain ពិភាក្សាគ្នា ក្នុងពេលទទួលទានអាហារ?

នេះក៏ជាសំណួរមួយ ដែលមានការជជែកវែកញែកគ្នា យ៉ាងក្តៅគគុក នៅតាមបណ្តាញសង្គម នានាផងដែរ។ ដោយក្នុងនោះគេចង់ដឹងថា តើប្រធានបទអ្វី ដែលមេចុងភៅដ៏ល្បីបំផុតមួយ

នៅលើពិភពលោក និងអ្នកដឹកនាំដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក លើកយកមកពិភាក្សាគ្នា និងជជែកវែកញែក ក្នុងអំឡុងពេលទទួលទាន អាហារ។ 

៦.តើរូបថតទាំងនេះ ថតឡើងដើម្បីអ្វីឲ្យប្រាកដ?

នេះក៏ជាសំណួរមួយ ដែលត្រូវបានទទួលការ ចាប់អារម្មណ៍ខ្លាំងនៅលើ បណ្តាញសង្គម ផងដែរ ដោយក្នុងនោះ មានការលើកជាចម្ងល់ច្រើនថា តើរូបថតទាំងនេះ ថតឡើងគឺដើម្បីអ្វី

ឲ្យប្រាកដ។ ដោយក្នុងនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គម Instagram ម្នាក់បានលើកជាសំណួរថា “តើពួកគាត់មានគម្រោងអ្វី? ឬមួយក៏ពួកគាត់ កំពុងតែថតដើម្បី ទុកសម្រាប់

កម្មវិធីរបស់ Bourdain?”។ ក្នុងនោះដែរ ក៏មានអ្នកកាសែតម្នាក់ លើកឡើងផងដែរថា “ទិដ្ឋភាពក្នុងការទទួលទានអាហារនេះ នឹងធ្វើការចាក់ផ្សាយ នៅអំឡុងខែកញ្ញាខាងមុខ”។

ទាំងនេះគឺជាចំណុចទាំង៦យ៉ាង ដែលប្រិយមិត្តយើងប្រហែល ជាមិនបានចាប់អារម្មណ៍ តែវាគឺជាប្រធានបទ ដ៏ពេញនិយមដែលមាន ការជជែកវែកញែកគ្នា នៅលើបណ្តាញសង្គម

របស់បរទេស៕ 

ប្រភព ៖ BBC


Follow Me
Location

Visitor

My Social Channel