ព្រឺរោម! ទើបតែទិញ iPhone មិនទាន់បានថតរូបផង ស្រាប់តែជាប់រូបសាកសព... (មានវីដេអូ)


បរទេស ៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានអះអាងថា គាត់បានប្រទះឃើញ រូបថតសាកសព មនុស្សស្រីម្នាក់ នៅក្នុងទូរស័ព្ទដៃ iPhone ដែលគាត់ទើបនឹងទិញ​​ ហើយមិនដែល

ថតរូប ទាល់តែសោះ។

រូបភាព៖ រូបថតសាកសពមនុស្សស្រី នៅក្នុងទូរស័ព្ទ iPhone ដែលទើបទិញថ្មី

វីដេអូមានរយៈពេល ជាង៧នាទី មានគេចុចមើល រហូតដល់ជិត៣លានដង ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube ដោយគណនីឈ្មោះ Julian Calavero ដែលជាម្ចាស់ទូរស័ព្ទ

ផ្ទាល់នោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត។

ក្នុងវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញ រូបថតមនុស្សស្រីម្នាក់ មានស្នាមជាំ នៅជុំវិញភ្នែក ដែលមើលទៅ ហាក់បីដូចជា មនុស្សស្លាប់អីចឹង មិនដឹងមកពីណា បែរជាមាននៅត្រង់ កន្លែង

ផ្ទុករូបថត (Camera Roll) ដែលមើលទៅ ពិតជាគួរឲ្យ ព្រឺរោមមែនទែន ខណៈបុរសជាម្ចាស់ទូរស័ព្ទ បានអះអាងថា គាត់ទើបតែទិញ ទូរស័ព្ទនោះមក ហើយក៏មិនដែលបាន ថតរូបអី

ដែរ និងបានស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីឃើញ រូបថតនោះ។ 

រូបភាព៖ រូបថតសាកសពមនុស្សស្រី នៅក្នុងទូរស័ព្ទ iPhone ដែលទើបទិញថ្មី

អ្វីដែលចម្លែកទៅទៀតនោះ បុរសជាម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា គាត់មិនអាចបើកមើល រូបថតនោះបានឡើយ បើទោះជាគាត់ ព្យាយាមចុចលើវា ដើម្បីមើលឲ្យបានច្បាស់ ក៏ដោយ។

ជាងនេះទៅទៀត នៅពេលដែលគាត់ យកទូរស័ព្ទ ទៅហាងទូរស័ព្ទ អ្នកបច្ចេកទេសទូរស័ព្ទ គឺភ័យខ្លាច មិនហ៊ានជួយធ្វើឲ្យឡើយ។

យ៉ាងណាមិញ រឿងហេតុដ៏ចម្លែក មិនធ្លាប់កើតមាននេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងជឿជាក់ថា វាអាចជារឿងពិត ខណៈមនុស្សមួយចំនួន បាននិយាយថា វាទំនង

ជាការបោកប្រាស់ ឬទូរស័ព្ទនោះ ត្រូវគេ Hack តែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

 

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel