Ronaldo គ្មានបញ្ហារបួស អាចចូលលេងបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត Champions League


អេស្ប៉ាញ ៖ កីឡាករ Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រក្លិប Real Madrid ទុកចិត្តលែងព្រួយបារម្ភវិញ ដោយសារខ្លូនគាត់ផ្ទាល់អះអាងថា គាត់អាចចូលលេងការប្រកួតវគ្គផ្តាច់

ព្រ័ត Champions League ពេលប៉ះជាមួយ Atletico Madrid បាន បន្ទាប់ពីជួបបញ្ហារបួសតិចតួច ក្នុងអំឡុងពេលហ្វឹកហាត់។ Ronaldo ខកខានមិនបានបំពេញការហ្វឹកហាត់ ៣

លើកជាប់ៗគ្នា ដោយសារបញ្ហាភ្លៅពេលប៉ះទង្គិចជាមួយអ្នកចាំទី Kiko Casilla ក្នុងអំឡុងពេលហ្វឹកហាត់។

Ronaldo បានប្រាប់ទៅអ្នកយកការណ៍ថា « វាជារឿងមួយដ៏គួរឲ្យខ្លាច និងបារម្ភដែរ ប៉ុន្តែវាគ្មានបញ្ហាអ្វីធំដុំទេ ខ្ញុំនឹងត្រលប់ចូលលេងបានវិញយ៉ាងល្អប្រសើរ»។ កីឡាករវ័យ៣១ឆ្នាំរូបនេះ

ធ្លាប់បានខកខានការប្រកួតជើងទីមួយ ម្តងរួចទៅហើយជាមួយក្រុម Man City កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័តដោយសាររបួស។

គាត់បន្តទៀតថា «ខ្ញុំជឿថា ខ្ញុំស្ថិតក្នុងស្ថានភាពល្អប្រសើរ ទោះបីជាខ្ញុំមានបញ្ហាតិចតួច ប៉ុន្តែវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ណាមួយខ្ញុំគឺជាកីឡាករ ដែលធ្វើការច្រើនជាងគេក្នុងក្រុមផង»។

សូមបញ្ជាក់ផងដែរថា Ronaldo ត្រូវការតែជ័យជំនះមួយនេះទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកពានរង្វាន់អ៊ឺរុប ជាលើកទី៣របស់ខ្លួន។ ចំនែកឯការស៊ុតបញ្ចូលទីវិញ គាត់ខ្វះតែមួយ

គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីស្មើជាមួយកំណត់ត្រាគ្រាប់បាល់ចាស់របស់ខ្លួន ១៧គ្រាប់។

គាត់បន្តទៀតថា « ខ្ញុំនឹងស៊ុតតាមស្មើ ឬលើសពីកំណត់ត្រានេះ។ ប៉ុន្តែវាក៏គ្មានការចំបាច់អ្វីដែរ កំណត់ត្រានេះ ជារបស់ខ្ញុំស្រាប់ទោះបីខ្ញុំស៊ុតមិនចូលក៏ដោយ អ្វីដែលសំខាន់នោះ គឺក្រុម

យើងឈ្នះ»។ Ronaldo ធ្លាប់ស៊ុតចូលទីចុងក្រោយគេ កាលពី២ឆ្នាំមុន ក្នុងវគ្គផ្តាច់ព្រ័ត Champions League  ដែលធ្វើឲ្យ Real Madrid យកឈ្នះលើ Atletico Madrid ៤-១ ក្នុងវគ្គ

Extra Time។ សារចុងក្រោយរបស់គាត់ទៅអ្នកយកការណ៍ បាននិយាយថា «ខ្ញុំនឹងផ្តោតលើការប្រកួតនេះ។ នេះជាការប្រកួតមួយ ក្នុងជីវិតពួកយើង ក្រុមខ្លាំង២នៅក្នុងវគ្គផ្តាច់ព្រ័ត ខ្ញុំ

ជឿថា ពួកយើងនឹងធ្វើវាឲ្យបានល្អ ហើយពួកយើង នឹងឈ្នះពានមួយនេះ នៅថ្ងៃសៅរ៍ខាងមុខ»៕

ប្រភព ៖ CNA


Follow Me
Location

Visitor

My Social Channel