Man Utd និង Liverpool ត្រូវ UEFA ពិន័យជាទឹកប្រាក់ ក្រោយការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ កាលពីប្រកួត Europa League


អង់គ្លេស ៖ ក្លិបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool ទទួលរងនូវការពិន័យពីសហព័ន្ធ UEFA ក្រោយកើតមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្ររបស់

ក្លិបទាំងពីរ កាលពីការប្រកួត Europa League រួចមក។

UEFA បានពិន័យទឹកប្រាក់ជាង ៣០,៥០០ផោន (ប្រមាណជាង ៤៤,៨០០ដុល្លារ) លើក្រុមទាំងពីរ ដែលបង្កភាពអសន្តិសុខអំឡុងពេលប្រកួត   ចោលវត្ថុផ្សេងៗ  និងធ្វើឲ្យយឺត

យ៉ាវដល់ការប្រកួតផងដែរ។ នៅក្នុងរបាយការណ៍របស់សហព័ន្ធ UEFA បានបង្ហាញថា សហព័ន្ធទុករយៈពេលឲ្យ៣០ថ្ងៃ សំរាប់ ក្លិបហង្សក្រហម Liverpool ធ្វើការទំនាក់ទំនងជា

មួយក្លិប Man Utd ក្នុងការទូទាត់សំនងផ្សេងៗ ដែលបង្កឡើងដោយអ្នកគាំទ្រ។

បន្ថែមពីនេះទៀត Liverpool ត្រូវរងការពិន័យបន្ថែមទៀតដែរ ក្នុងការបង្កភាពចលាចលជាច្រើនលើកច្រើនសា ក្នុងអំឡុងពេលប្រកួត ជាពិសេសគឺការប្រកួតវគ្គផ្តាច់ព្រ័តជាមួយ

Sevilla តែម្តង។ ការពិន័យនេះ ធ្វើឡើងទៅលើករណីអ្នកគាំទ្រ មានការប៉ះទង្គិច ដែលបង្កជាអំពើហិង្សាមុនការប្រកួត មានការបំផ្ទុះជាកាំជ្រួច និងបង្កភាពអសន្តិសុខក្នុងការប្រកួត

ខណៈដែល Sevilla ក៏ទទួលរងនូវការពិន័យនេះផងដែរ៕

ប្រភព ៖ SkySports


Follow Me
Location

Visitor

My Social Channel