សំបុត្រ​ទស្សនា​កម្ពុជា ប៉ះ​ទីម័រ​ខាង​កើត ចុង​សប្ដាហ៍​នេះ លក់​អស់​១​ប្រភេទ​ហើយ


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលើ Facebook ផ្ទាល់ខ្លួនថា សំបុត្រប្រភេទទី១ ដែលមានតម្លៃ ១ម៉ឺនអង្គុយកន្លែង

មានដំបូល ដើម្បីទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតនាចុងសប្ដាហ៍នេះ ត្រូវបានលក់អស់ហើយ ពោលគឺនៅសល់តែសំបុត្រប្រភេទទី២

ដែលមានតម្លៃ ៥ពាន់រៀល ក្រៅដំបូលតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា សំបុត្រទស្សនាជំនួបមិត្តភាពអន្ដរជាតិខាងលើនេះ ត្រូវបានសហព័ន្ធដាក់លក់ ២ថ្ងៃមកហើយ ពោលគឺកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ក្នុងតម្លៃ ២ប្រភេទគឺតម្លៃ

១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានកៅអី (ក្រោមដំបូល) និងតម្លៃ ៥ពាន់រៀល សម្រាប់កន្លែងអង្គុយគ្មានកៅអី (ក្រៅដំបូល) ។ ប៉ុន្ដែក្រោយលក់បាន ២ថ្ងៃ សំបុត្រប្រភេទទី១

បានលក់អស់ហើយនៅព្រឹកនេះ ។

សម្រាប់ជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវទីម័រខាងកើត នឹងត្រូវប្រកួតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ លើទីលានពហុកីឡដ្ឋានជាតិ វេលា

ម៉ោង ៧យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕ 

ប្រភព ៖ Khmertalking


Follow Me
Location

Visitor

My Social Channel