ភ្នំពេញ ៖ ក្មេងប្រុសពិការដៃឆ្វេង ម្នាក់មានអាយុ៤ ឆ្នាំ ត្រូវបានលង់ទឹកស្លាប់ យ៉ាងអណោចអធម កាលពីយប់ទៀបភ្លឺ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយសារតែ ដើរ
តាមម្ដាយ ដែលជាមនុស្ស មានសតិមិនគ្រប់ ហើយជ្រុលធ្លាក់ ក្នុងប្រឡាយទឹក នៅវាលស្រែ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បើតាមមន្ត្រីមូលដ្ឋានបាន
ឲ្យដឹងថា ស្រ្តីដែលមានសតិមិនគ្រប់នេះ ក្រៅពីកូនប្រុសតូច ដែលលង់ទឹកស្លាប់ ហើយនោះ គឺនៅមានកូនប្រុស ស្រីតូចៗ ចំនួន ៤ នាក់ទៀត នៅក្នុងបន្ទុក ដែលក្មេងៗ ទាំងនោះ
មានអាយុតិចជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន មិនមានផ្ទះស្នាក់នៅទេ គឺសុំផ្ទះបងប្អូន ស្នាក់នៅ ចំណែកឯបុរសជាប្តី បានចេញទៅរកស៊ី នៅស្រុកឆ្ងាយ គ្មានដំណឹង ៕
ប្រភព ៖ ដើមអម្ពិល