លើកនេះមកមើល កូនៗអ្នកមាន បង្អួតពីភាពឡួយឆាយ ក្នុងដំណើរកម្សាន្តរដូវក្តៅវិញម្តង


បរទេស៖ កន្លងមកយើងធ្លាប់បានឃើញ និងដឹងជាច្រើនមកហើយ អំពីសកម្មភាពនៃការ បង្អួតសំញ៉ែងទ្រព្យសម្បត្តិ និងភាពហ៊ឺហារបស់ក្មេងៗ ដែលជាកូនអ្នកមាន

តាមរយៈការ ប្រើប្រាស់សំភារៈទំនើបៗ ជាមួយនឹងរបស់ដែលកម្រ នឹងរកបានជាដើម។

សម្រាប់លើកនេះវិញ គឺជាការបង្អួតរបស់ក្មេងៗកូនអ្នកមានជាច្រើន នៅតាមបណ្តាប្រទេស មួយចំនួនដែលបង្ហាញ អំពីការរីករាយ និងសំញ៉ែងទាក់ទងនឹង ការធ្វើ

ដំណើរកំសាន្តរបស់ពួកគេ ក្នុងអំឡុងរដូវក្តៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បណ្តុំរូបភាពទាំងអស់នេះ ត្រូវបានគេប្រទះឃើញ នៅលើបណ្តាញសង្គម Instagram ពោលគឺក្រោយពីក្រុមក្មេងទាំងនោះ ធ្វើ

ការបង្ហោះដើម្បី បង្អួតពីជីវិតឡូយឆាយរបស់ពួកគេ។

បើយើងមើលតាមរូបភាពទាំងនោះ យើងនឹងអាចឃើញបានថា ការបង្អួតរបស់ក្មេងៗ កូនអ្នកមានទាំងនោះមានដូចជា ការធ្វើដំណើរកំសាន្ត ដោយប្រើប្រាស់នាវា

កំសាន្ត ផ្ទាល់ខ្លួនដែលមានតម្លៃថ្លៃ, ការផឹកស្រា Champagne ដែលជាប្រភេទដបធំ ដែលមានតម្លៃថ្លៃ, និងការប្រើប្រាស់របស់របរ ក៏ដូចជាភាពឡូយឆាយផ្សេងទៀត

របស់ពួកគេដែលភាគច្រើន មនុស្សធម្មតាមិនអាចធ្វើបាននោះឡើយ៕

តោះចង់ដឹងថា តើរូបភាពទាំងនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖ ដេលីម៉េល


Follow Me
Location

Visitor

My Social Channel