មិនធម្មតា! វ័យ៥០ឆ្នាំហើយ សម្រស់មិនចាញ់នារីៗ វ័យក្រមុំឡើយ! ដឹងថាអាថ៌កំបាំងសម្រស់របស់គាត់ជាអ្វីទេ?


ចិន៖ ថ្មីៗនេះរូបភាពរបស់ស្រ្តីវ័យ៥០ផ្លាយម្នាក់ កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសារតែភាពស្រស់ស្អាត និងស៊ិចស៊ី

របស់គាត់ មិនចាញ់នារីៗវ័យក្រមុំប៉ុន្មានឡើយ។

នេះបើយោងតាមប្រភព បានឲ្យដឹងថា អ្នកម្តាយរូបឆោមឈ្មោះ Ye Wen វ័យ៥០ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងខេត្ត Henan ប្រទេសចិន ត្រូវបានអ្នកនិយមលេងអីុនធឺ

ណែតជាច្រើន មានការចាប់អារម្មណ៍លើរូបគាត់ជាខ្លាំង ខណៈដែលស្រ្តីរូបនេះ បានបង្ហាញរូបភាពជាមួយនឹងរូបរាងកាយ ដ៏ស្រស់ស្រលូន និងស្ទាយថតរូប បែបលក្ខណៈ

យុវវ័យ គួរជាទីទាក់ទាញ ដែលមើលទៅសម្រស់ហាក់បីដូចជា មិនសាកសមនិងវ័យរបស់គាត់ឡើយ។

បើតាមការឲ្យដឹងពី អ្នកម្តាយរូបឆោម Ye Wen រូបនេះបានឲ្យដឹងថា គាត់ចាប់ផ្តើមថែរក្សាសុខភាព ក៏ដូចជាសម្រស់របស់គាត់ តាំងពីគាត់អាយុ៣០ឆ្នាំមកម៉្លេះ ដោយ

ជ្រើសរើសយកការហាត់ប្រាណ និងហែលទឹក។

ប្រភពបន្តថា អ្នកស្រី Ye តែងតែទៅហែលទឹកជាប្រចាំ ហើយបើនៅក្នុងខែមីនា វិញរូបគាត់តែងតែធ្វើដំណើរទៅហែលទឹកនៅឯតំបន់ឆ្នេរសមុទ្រ Malacca នៃប្រទេស

ម៉ាឡេស៊ី។ ជាពិសេស គោលបំណងរបស់គាត់នៅថ្ងៃអនាគត គឺគាត់ចង់បន្តទៅហែលទឹកនៅឯទន្លេ Han River នៅកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់បន្ថែមពី អ្នកស្រី Yen បានឲ្យដឹងទៀតថា ដាច់ខាតសម្រាប់គាត់ គឺត្រូវហែលទឹកជាប្រចាំ ហើយសម្រាប់ការទៅ Gym ឬកន្លែងហាត់

ប្រាណវិញ យ៉ាងហោចណាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ ដែលជាមធ្យមចំណាយពេលយ៉ាងអន់ ក៏២ម៉ោងផងដែរ។គាត់បន្ថែមទៀតថា ក្តីស្រមៃរបស់គាត់គឺ ចង់នៅ

បន្តស្លៀកឈុតប៊ីគីនី និងហែលទឹកជាបន្តទៀត រហូតដល់គាត់អាយុ៨០ឆ្នាំ៕


Follow Me
Location

Visitor

My Social Channel