ក្រុមហ៊ុន សាណូហ្វី កម្ពុជា រៀបចំកម្មវិធី ”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំលើកទី២” អំពីការចិញ្ចឹមបីបាច់កូនឲ្យ មានសុខភាពឆ្អឹងរឹងមាំ


ភ្នំពេញ៖ ឪពុកម្តាយប្រមាណ ៣០០នាក់បានចូលរួមក្នុងកម្មវិធី មួយដែលរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា។ នេះជាលើកទី២ហើយសម្រាប់កម្មវិធីឈ្មោះថា

”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ” (My Mom, My Kid) ដែលជាកម្មវិធីអប់រំ ផ្នែកអាហារូបត្ថម្ភ និងសារធាតុ បំប៉ននានាទាក់ទង ទៅនឹងការចិញ្ចឹមបីបាច់ថែរក្សា កូនឲ្យ

មានសុខភាពឆ្អឹងរឹងមាំជាពិសេស គឺតម្រូវការជីវជាតិកាល់ស្យូម។

កម្មវិធីអប់រំផ្នែកអាហារូបត្ថម្ភនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកំសាន្តកុមារ Kids City រាជធានីភ្នំពេញ ដោយ មានកម្មវិធីកំសាន្តផ្សេងៗ សម្រាប់កុមារ និងកម្មវិធី

សំណួរចម្លើយទាក់ទងនឹងចំណេះដឹងអំពីការចិញ្ចឹម បីបាច់ថែរក្សាកូន ជាមួយអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ។ នៅក្នុងកម្មវិធីនេះផងដែរ ឪពុកម្តាយដែលចូលរួម

បានស្វែងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ក្នុងការផ្តល់ នូវអាហារដែលមាន សារធាតុសំខាន់គ្រប់គ្រាន់ជាពិសេស សារធាតុកាល់ស្យូម ដែលមាន

តួនាទីសំខាន់ក្នុងការលូតលាស់ឆ្អឹងរបស់កូនៗ តាំងពីការចាប់កំណើតរហូតដល់១០០០ថ្ងៃដំបូងនៃជីវិត។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ម៉ីញ បានមាន ប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ “ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាសាខានៃ ក្រុមហ៊ុនថែទាំសុខភាព

សកលបានយកចិត្តទុកដាក់ យ៉ាងខ្ពស់ ទៅលើអតិថិជន បុគ្គលិក និងជាពិសេសនោះប្រជាជន ដែលពឹងផ្អែកលើឱសថជាប្រចាំ។ ជាក់ស្តែងការ រៀបចំកម្មវិធី”ម្តាយ

របស់ខ្ញុំ កូនរបស់ខ្ញុំ” លើកទី២នេះឡើង គឺដើម្បីចែករំលែកចំណេះដឹងដល់មាតាបិតាអំពីសារៈសំខាន់នៃជីវជាតិកាល់ស្យូមចំពោះ ការលូតលាស់របស់បុត្រធីតាពួកគាត់

និងដឹងអំពីវិធីសាស្រ្តក្នុងការ ជ្រើសរើសអាហារូបត្ថម្ភ និងសារធាតុបំប៉នដែលត្រឹមត្រូវ។”

អ្នកម្តាយមួយរូប ដែលមានកូនប្រុស ១នាក់អាយុ១០ខែ បានមកចូលរួមក្នុងកម្មវិធី ”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ”លើកឡើងថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបាន

មកចូលរួមកម្មវិធីអប់រំអំពីចំណេះដឹងសុខភាព ជាពិសេសបានដឹងអំពីសារៈសំខាន់នៃការផ្តល់សារធាតុ កាល់ស្យូមដល់កូនៗ។ ពីមុនខ្ញុំមិនសូវបានដឹង អំពីគុណ

ប្រយោជន៍ជាច្រើននៃសារធាតុកាល់ស្យូមនោះទេ។ ពីថ្ងៃនេះទៅ ខ្ញុំនឹងផ្តល់ជាតិ កាល់ស្យូមដល់កូនប្រុសខ្ញុំជាប្រចាំឲ្យបាន គ្រប់គ្រាន់ដើម្បីឲ្យលូតលាស់ឆ្អឹងបានល្អ។”

យោងតាមស្ថិតិឆ្នាំ២០១៣របស់អង្គការUnited NationsChildren’s Fund បានឲ្យដឹងថាក្នុងចំណោមកុមារ៤នាក់នៅក្នុង ពិភពលោកមានម្នាក់ លូតលាស់មិនប្រក្រតី។

លើសពីនេះ ផ្អែកលើទិន្នន័យរបស់ការ អង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា(CDHS)ឆ្នាំ២០១៤ បានឲ្យដឹងថា ៣២%នៃកុមារកម្ពុជា ដែលមានអាយុក្រោម៥ឆ្នាំ

មានបញ្ហាកម្ពស់ មិនស្របនឹងវ័យ(ក្រិន)។

លោកវេជ្ជបណ្ឌិត ផៃ ណារិទ្ធិ សាស្រ្តាចារ្យឯកទេសរោគកុមារ នៃមន្ទីរពេទ្យកុមារជាតិ បកស្រាយពីអត្ថប្រយោជន៍ នៃកាល់ស្យូមថា៖ “ពលរដ្ឋកម្ពុជា មួយចំនួនមានការ

យល់ដឹង និងមានការយកចិត្តទុកដាក់ តិចតួចចំពោះផលប្រយោជន៍ នៃជីវជាតិកាល់ស្យូមសម្រាប់កូនរបស់ពួកគាត់។ កាល់ស្យូមគឺជាសារធាតុរ៉ែ ដែលសំខាន់សម្រាប់

ការកសាងឆ្អឹងនិងធ្មេញឲ្យរឹងមាំ អំឡុងពេលកុមារភាពនិងវ័យជំទង់។ កាល់ស្យូមមានតួនាទីធ្វើឲ្យបេះដូងកន្រ្ដាក់បានល្អ។ កុមារវ័យក្មេងនិងទារក ដែលមិនបានទទួល

ជាតិកាល់ស្យូមនិងវីតាមីនដេគ្រប់គ្រាន់អាចមានការកើនឡើងហានិភ័យខ្ពស់ចំពោះជំងឺក្រិស។ ជំងឺក្រិសស្តែងឡើងដោយមាន ភាពមិនប្រក្រតីនៃការរីក លូតលាស់ឆ្អឹង

ហើយមានរោគសញ្ញាមួយចំនួនដូចជា ឆ្អឹងទន់ហើយខ្សោយ ខូចទ្រង់ទ្រាយឆ្អឹង(ក្បាលជង្គង់ងាកចូលគ្នា ឬជើងកោង) ការលូតលាស់យឺតហើយ ពេលខ្លះមានការឈឺ

សាច់ដុំ និងសាច់ដុំខ្សោយ។” 

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាអំឡុងពេល ៣ខែចុងក្រោយនៃគភ៌ទារកនៅក្នុងផ្ទៃកំពុងលូតលាស់ឆ្អឹង។ ក្នុងពេលនោះទារកពិតជាចាំបាច់ក្នុង

ការទាមទារនូវជាតិកាល់ស្យូម ពីម្តាយរបស់ខ្លួនដើម្បីធ្វើ ឲ្យឆ្អឹងលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំ មានសុខភាពល្អ។ លើសពីនេះទៀតកាល់ស្យូមជួយឲ្យ

ចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។

ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជាប្រចាំ ក្នុងអំឡុងពេលកុមារភាពគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍនៃឆ្អឹង ឲ្យលូតលាស់ជាអតិបរមា។ នៅពេលកុមារភាព

ទទួលបាន សារធាតុបំប៉នកាល់ស្យូម ការហាត់ ប្រាណគ្រប់គ្រាន់ និងវីតាមីនដេ គឺជាការចាំបាច់សម្រាប់ការឆ្លើយទៅ នឹងការលូតលាស់ជាអតិបរមា។ កំឡុងពេលកុមារ

ភាព និងវ័យជំទង់ពួកគេអាចចាប់ផ្តើមជីវិតវ័យជំទង់របស់ពួកគេបានជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ។

លោកស្រី វេជ្ជបណ្ឌិតលឹម សុជាតិ អ្នកឯកទេសខាងអាហារូបត្ថម្ភបានពន្យល់ថា៖ “ដើម្បីការលូតលាស់ឆ្អឹងដ៏រឹងមាំមាតាបិតាអាច ផ្តល់អាហារបំប៉នសារធាតុកាល់ស្យូម

ដល់កុមារ ឬឲ្យពួកគេបរិភោគអាហារ ដែលសម្បូរដោយកាល់ស្យូមព្រមទាំងវីតាមីនដេដូចជា៖ទឹកសណ្តែក គ្រាប់កៅឡាក់ នំប៉័ង ត្រីសាល់មុន និង បន្លែពណ៌បៃតងចាស់។ល។ 

ក្រុមហ៊ុនសាណូហ្វីកម្ពុជា នឹងប្រារព្ធធ្វើកម្មវិធី «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» នឹងធ្វើឡើងចំនួន ១២ដងនៅរាជធានីភ្នំពេញ ៦ដង នៅមជ្ឈមណ្ឌលកំសាន្តកុមារ (Kids City)

និង៦ដងទៀតនៅខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប ហើយរំពឹងថានឹងមានអ្នកចូលរួមចំនួន ១,៥០០នាក់៕

តើអ្នកប្រាកដទេថាកូនអ្នកញុំាសារធាតុកាល់ស្យូមគ្រប់គ្រាន់? 


Follow Me
Location

Visitor

My Social Channel