មិនដែលដឹងសោះ ថាអាហារសាមញ្ញបែបនេះ អាចជួយឲ្យក្បាលពោះ រាបស្មើស្អាតបាន!


មនុស្សភាគច្រើន តែងប្រាថ្នាចង់បានក្បាលពោះរាបស្អាត ដើម្បីងាយស្រូលក្នុងការស្លៀក សម្លៀកបំពាក់បែបរឹបរាង។ ហើយ

ក្នុងនោះដែរ ក៏មានមនុស្សស្រីមួយចំនួន ព្យាយាមបង្អត់អាហារ និងប្រើប្រាស់ថ្នាំ សម្រកក្បាលពោះ។ ប៉ុន្តែតាមការពិតទៅ ក៏

មានអាហារសាមញ្ញមួយចំនួន ដែលអ្នក​មិនដែលចាប់អារម្មណ៍ ក៏អាចជួយអ្នកឲ្យមានក្បាលពោះរាបស្អាតបានដែរ៖

១) តែបៃតង៖​ តែបៃតង មានផ្ទុកសមាសធាតុមួយ ឈ្មោះថា Catechins ដែលវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជួយកាត់

បន្ថយ ការឃ្លានអាហារ និងបង្កើនការរំលាយអាហារបានល្អ។ ក្នុងនោះដែរ អ្នកអាចទទួលទាន តែបៃតង ២ ទៅ៣ពែង ក្នុង

មួយថ្ងៃ ដើម្បីដុតបំផ្លាញកាឡូរី និងចុះថយជាតិខ្លាញ់ក្នុងរាងកាយ។ ជាពិសេស តែបៃតងអាចជួយរក្សាកម្រិតជាតិគ្លុយកូស

ដោយធ្វើឲ្យធ្លាក់ចុះ នូវជាតិស្ករក្នុងឈាម ក្រោយពេលអ្នកបរិភោគអាហាររួច។ 

២) ប៊ឺចម្រាញ់ពីសណ្តែកដី (Peanut Butter)៖  ចំពោះប៊ឺចម្រាញ់ពីសណ្តែកដី មានសារធាតុជាច្រើនដូចជា ជាតិសរសៃ

ប្រូតេអ៊ីន ហើយថែមទាំងអាចដុតរំលាយអាហារ ក្នុងរាងកាយបានល្អ។ ហើយជាតិខ្លាញ់មិនឆ្អែត ដែលមានក្នុងប៊ឺធ្វើពីសណ្តែក

ដីនេះ អាចមានលទ្ធភាព ក្នុងការជួយឲ្យចុះអន់ថយ នូវកម្រិតជាតិកូលេស្តេរ៉លអាក្រក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយរបស់អ្នកបាន។ 

៣) ត្រសក់៖ ការសម្រកទម្ងន់ គឺតម្រូវឲ្យកាត់បន្ថយឲ្យនូវជាតិកាឡូរី  ដែលបានស្តុកទុកក្នុងរាងកាយ ហើយវិធីដ៏ល្អបំផុត អ្នក

គួរតែព្យាយាមជំនួស សារធាតុដែលមានកាឡូរីខ្ពស់ មកជាអាហារ ដែលមានកាឡូរីទាបវិញ ទើបជាការប្រសើរ។ ចំពោះត្រសក់

គឺសម្បូរទៅដោយជាតិទឹក និងមានជាតិកាឡូរីទាបពីធម្មជាតិ ដែលវាអាចជួយឲ្យអ្នក មានជាតិទឹកក្នុងខ្លួន ហើយក៏អាចជួយគ្រប់

គ្រងទម្ងន់ របស់អ្នកបានល្អផងដែរ។ ក្នុងនោះដែរ ត្រសក់មួយ គឺមានជាតិកាឡូរីត្រឹមតែ៤៥កាឡូរីតែប៉ុណ្ណោះ ដែលវាអាចជួយ

អ្នកឲ្យស្រកទម្ងន់​បានយ៉ាងល្អ។

៤)  ចេក៖ មនុស្សភាគច្រើន តែងជឿថា ចេកអាចរួមចំណែក ជួយឲ្យស្រកទម្ងន់ ហើយវាក៏ជាអាហារមួយ ជួយឲ្យមានក្បាល

ពោះរាបស្អាតផងដែរ។ ចេក ផ្ទុកទៅដោយ ជាតិសរសៃ ដែលជួយកាត់បន្ថយ​ ការឃ្លានរបស់អ្នក។ ហើយចំពោះជាតិសរសៃ

ដែលមានក្នុងចេកនោះ ក៏អាចការពារជាតិស្ករ ដែលត្រូវបានស្រូបពីរាងកាយផងដែរ។

៥) ផ្លែអាវូកាដូ ឬផ្លែប័រ៖  កូនសោរដ៏សំខាន់មួយ ដែលជួយជម្រុះចោល នូវជាតិខ្លាញ់ ដែលធ្វើឲ្យក្បាលពោះប៉ោងនោះ គឺ

គួរតែជៀសឲ្យឆ្ងាយ ពីអាហារណាដែលមិនល្អ និងពពួកអាហារដែលមានជាតិខ្លាញ់ឆ្អែត។ ចំពោះផ្លែប័រ មានជាតិសរសៃខ្ពស់

ជាតិប្រូតេអ៊ីន ដែលអាចជួយឲ្យក្បាលពោះរបស់អ្នក រាបស្អាតបាន។ ក្នុងនោះដែរ គ្រាន់តែអ្នកទទួលទានផ្លែប័រ ត្រឹមពាក់កណ្តាល

ដែលផ្ទុកត្រឹម ១០ក្រាម គឺវាអាចជួយទប់ទល់ ការកើនឡើងជាតិស្ករក្នុងឈាម​របស់អ្នក ហើយការកើនឡើងជាតិស្ករនេះហើយ

ជាមូលហេតុដ៏ធំចំបងមួយ ដែលផ្ទុកជាតិខ្លាញ់ក្នុងរាងកាយ។

៦) គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ មានជាតិសរសៃ ដែលជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ក្នុងរយៈពេលយូរ។ ហើយគ្រាប់

ធញ្ញជាតិ ក៏អាចជួយរក្សាស្ថេរភាព នៃកម្រិតជាតិស្ករក្នុងឈាមផងដែរ។ បន្ថែមពីនេះទៀត អ្នកគួរតែទទួលទាន នំប៉័ងធ្វើពីស្រូវ

សាលី ប៉ាស្តា(Pasta) ធ្វើពីស្រូវសាលី ពោតលីង និងបាយសំរូបជាដើម ដែលពពួកអាហារទាំងនេះ មានជាតិសូដ្យូមតិច៕  

 



ប្រភព បរទេស 


Follow Me
Location

Visitor

My Social Channel