លោក Pep Guardiola បង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាគ្រូបង្វឹកថ្មី Manchester City ជាមួយអ្នកគាំទ្រជាង ៧ពាន់ នាក់ (មានវីដេអូ)


អង់គ្លេស៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់គ្រប់រូប ច្បាស់ជាបានជា្របហើយ  អំពីបេក្ខភាពគ្រូបង្វឹកថ្មីរបស់ក្លិប Manchester City បន្ទាប់ពីការចាកចេញរបស់លោក Manuel

Pellegrini ក្រោយបញ្ចប់ការប្រកួត English Premier League កាលពីប៉ុន្មានខែមុនមកនេះ។

ក្នុងនោះដែរ ក្លិបក៏បានតែងតាំងលោកគ្រូបង្វឹកថ្មី សម្រាប់ត្រៀមរដូវកាលថ្មីដែរ គឺ លោក Pep Guardiola ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Barcelona និង Bayern Munich ។ Pep

Guardiola បានចុះហត្ថលេខាដោយយល់ព្រមក្លាយជាគ្រូបង្វឹករបស់ Man Ciy កាលពីប៉ុន្មានខែមុនមកម្លេះ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួននៅក្លិប ហើយទើបតែថ្មីៗនេះទេ លោក Pep

Guardiola បានបង្ហាញខ្លួនជាលើកដំបូង ឲ្យក្លិប Man City ជាមួយអ្នកគាំទ្រជាង ៧ពាន់នាក់ នៅឯក្រៅកីឡដ្ឋាន ។

ជាមួយអ្នកគាំទ្រជាង ៧ពាន់ នាក់ ដែលមកស្វាគមន៍លោកផ្ទាល់ នៅឯក្រៅកីឡដ្ឋាន លោក Pep Guardiola ក៏បានថ្លែងនូវពាក្យពេជន៍ និងមានប្រសាសន៍មួយចំនួន ក្នុងការបង្ហាញខ្លួន

ជាលើកដំបូងរបស់គាត់ផងដែរ ដោយក្នុងនោះរូបលោកបាននិយាយថា « រឿងដំបូងដែលខ្ញុំនឹងត្រូវធ្វើមុនគេនោះគឺ ស្គាល់កីឡាករក្នុងក្រុមខ្ញុំ បន្ទាប់មកឱបពួកគេ ហើយទាត់គូទរបស់

ពួកគេ (និយាយបែបកំប្លែង) ។

គាត់បន្ត « ខ្ញុំធ្លាប់បានជួយក្រុម Barcelona ឲ្យលើកពានជាច្រើនមកហើយ មិនថែមតែប៉ុណ្ណោះ ក៏ធ្លាប់ជួយ Bayern Munich ឲ្យលើកពានដូចគ្នា ហើយខ្ញុំមកទីនេះ ក៏មិនខុសពីគោល

ដៅរបស់ខ្ញុំ ដែលធ្លាប់ដឹកនាំក្លិបមុនៗដែរ គឺចង់ឲ្យក្លិបឈ្នះពាន និងជាពិសេស បង្កើននូវចំនងមិត្តភាពជាមួយ បុគ្គលិក និងកីឡាករនៅទីនេះ ។ ហើយសង្ឃឹមថា នឹងធ្វើឲ្យអ្នកគាំទ្រមាន

មោទនភាព និងសប្បាយចិត្ត នៅពេលដែលមកទស្សនាការប្រកួតរបស់យើងម្តងៗ ហើយចុងក្រោយនោះ នៅពេលដែលបញ្ចប់រដូវកាល រឺរាល់ការប្រកួតបញ្ចប់ទៅ ខ្ញុំចង់ឃើញនូវភាព

សប្បាយរីករាយរបស់អ្នកគាំទ្រ ហើយរឿងដែលសំខាន់នោះ គឺយើងសង្ឃឹមនឹងឈ្នះពាន» 

ក្នុងខណៈនោះដែរ លោក Pep Guardiola ក៏ធ្លាប់បានបញ្ចេញមតិទៅលើកីឡាករលំដាប់ពិភពលោក Lionel Messi ដែរ ដោយរូបលោកបាននិយាយថា « ក្នុងការទិញយក Messi គឺ

ពិបាកបន្តិច ដូច្នោះវាមិនអាចទៅរួចទេ Messi ជាកីឡាករល្អ ហើយគេចាំបាច់នៅជាមួយក្លិប Barcelona ជារៀងរហូត » 

គួររំលឹកផងដែរថា Manchester City បច្ចុប្បន្ននេះ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ក៏បាននាំយកនូវកីឡាករថ្មីៗមួយចំនួនផងដែរ សម្រាប់ពង្រឹងក្លិប ដូចជា

Gundogan និង Nolito ជាដើម៕

ចាំមើលថាក្នុងរដូវកាលថ្មីនេះ លោក Pep Guardiola អាចដឹកនាំ Manchester City ឆ្ពោះទៅរកពានរង្វាន់ណាមួយដែររឺទេ? 

ប្រភព ៖ The Sun


Follow Me
Location

Visitor

My Social Channel