ហើមដៃចេញខ្ទុះ ពេលទៅដល់មន្ទីរពេទ្យ ទើបដឹងថា យកចេញមិនទាន់អស់


ចិន៖ ថ្មីៗនេះ បុរសជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុង Xiamen ត្រូវបានខាងគ្រូពេទ្យ នៅឯមន្ទីរមួយកន្លែង ក្នុងប្រទេសចិន រកឃើញថា ក្នុងដៃរបស់គាត់មានបំណែកឈើចង្កឹះ ខណៈដែល

រូបគាត់ចេះតែមានអារម្មណ៍ថា ចេះតែឈឺៗកន្លងមក។

បើតាមប្រភពសារព័តមាន Taihainet បានឲ្យដឹងថា បុរសឈ្មោះ Zeng បានកើតចេញនូវរោគសញ្ញាអាក្រក់មួយ នៅលើដៃរបស់គាត់ បង្កជាការឈឺចាប់យ៉ាងដូច្នេះនោះ ក៏ដោយសារតែមាន

ថ្ងៃមួយនោះ រូបគាត់បានចេញទៅក្រៅផឹកស៊ី ជាមួយនឹងមិត្តភក្តិរបស់គាត់ ហើយត្រូវបានគេចាក់ចំដៃរបស់គាត់ ជាមួយនឹងឈើចង្កឹះ។ ខណៈភ្លាមនោះដែរ រូបគាត់ក៏បានព្យាយាម ដកទាញ

ឈើនោះចេញពីដៃ ទាំងខ្លួនស្រវឹងហើយរូបគាត់ក៏បានជឿជាក់ថា ខ្លួនគាត់បានដកបំណែកឈើអស់នោះ ចេញពីដៃរួចរាល់ផងដែរ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់មកគាត់បានលាងសម្អាតរបួសលើដៃ ហើយមានអារម្មណ៍ថា ប្រសើរឡើងវិញលែងមានការឈឺចាប់ទៀតហើយ។ ប៉ុន្តែស្រាប់តែ ពីមួយថ្ងៃទៅមួយថ្ងៃ មុខរបួស

បានលេចចេញរោគសញ្ញាហើម និងមានចេញខ្ទុះថែមទៀតផង។ កន្លងហួសរយៈពេលមួយខែក្រោយមក ទើបគាត់សម្រេចចិត្តទៅមន្ទីពេទ្យ ពិនិត្យមើល។

ជាលទ្ធផល ខាងគ្រូពេទ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញបំណែកបាក់នៃឈើចង្កឹះ បានជាប់ចូលទៅក្នុងសាច់ដៃរបស់គាត់ ដែលមានប្រវែងប្រមាណ ៨សង់ទីម៉ែត្រ ដែល

លោក Zheng ទាញចេញមិនអស់កាលពីលើកមុននោះ។ ជុំវិញនឹងរឿងរ៉ាវនេះដែរ ប្រភពបានអះអាងថា នេះគឺជារឿងពិតប្រាកដមែន មិនមែនជារឿងបោកប្រាសកុហកឡើយ៕

ប្រភព ៖ Shanghaiist


Follow Me
Location

Visitor

My Social Channel