ភ្នំពេញ៖ ក្នុងពេលមួយរយៈ ចុងក្រោយនេះ គេសង្កេតឃើញថា មានតរាចម្រៀងជាច្រើន បានងាកមកនិពន្ធ និងច្រៀងបទ ចម្រៀង Original Song របស់ខ្លួន ដើម្បីទាក់
ទាញប្រជាប្រិយភាព កាន់តែលេចធ្លោ។ ភ្ជាប់ជាមួយគ្នានោះ នៅពេលថ្មីៗនេះ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទទូចសុំឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ
ជួយគាំទ្រ បទចម្រៀង Original Song ថ្មីរបស់នាង ដែលត្រៀមចេញលក់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
តាមរយៈវីដេអូហាយឡាយខ្លី របស់ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការទទូចទៅដល់អ្នកគាំទ្រ សុំជួយគាំទ្រទៅដល់បទចម្រៀងថ្មី របស់នាងផងគឺ Original
Song ដែលខាងផលិតកម្មហង្សមាស ត្រៀមចេញលក់នៅលើ ទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ចង់ដឹងថាបទចម្រៀងថ្មីរបស់ តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពិរោះនិង
ប្លែកខុសពីចម្រៀងមុនៗ របស់នាងយ៉ាង ណាសូម ទៅទស្សនាទាំងអស់គ្នា៕
ប្រភព ៖ ដើមអម្ពិល