រន្ធត់ចិត្ត! ទឹកជំនន់លេចលង់នៅចិន សម្លាប់មនុស្ស អស់ជាច្រើន (មានវីដេអូ)


ចិន៖ ថ្មីៗនេះគេសង្គេតឃើញថា ប្រទេសចិនហាក់បីដូចជា ទទួលរងការគំរាមកំហែងខ្លាំង ពីបាតុភូតគ្រោះធម្មជាតិ រួមមានភ្លៀង ព្យុះ ទឹកជំនន់ជាដើម ដែលបានបំផ្លិច

បំផ្លាញ ខូចខាតអស់នូវហេដ្ឋារចនាសម្ព័ន្ធ  ផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងថែមទៀតផង។  លើសពីនេះទៅទៀតនោះ ប្រជាពលរដ្ឋជាច្រើនរយនាក់ ក៏បានស្លាប់

បាត់បង់ជីវិត  និងរាប់រយអ្នកផ្សេងទៀតរបួស ក្នុងបាតុភូតគ្រោះធម្មជាតិនេះផងដែរ។

ជាមួយគ្នានេះដែរ បើតាមប្រភពបានឲ្យដឹងថា  ថ្មីៗនេះខេត្តជាច្រើន ស្ថិតនៅក្នុងប្រទេសចិន កំពុងតែទទួលរងការលេចលង់ ដោយទឹកជំនន់យ៉ាងខ្លាំងក្លា ខណៈមាន

ភ្លៀងធ្លាក់មិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រភពបន្តថា ភ្លៀងធ្លាក់ក្នុងល្បឿនចន្លោះពី ១០ទៅ៥០សង់ទីម៉ែត្រ ទៅលើខេត្តចំនួន៧ ហើយថែមទាំងមានព្យុះបោកបក់

យ៉ាងខ្លាំងក្លា ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង កាត់តាមតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសចិនផងដែរ។

គួរឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ៤៥នាក់ បានបាត់ខ្លួន និងប្រជាជនប្រមាណជា ៣៣លាននាក់ទៀតផងដែរ ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

ពីគ្រោះធម្មជាតិទឹកជំនន់នេះ  និងថែមទាំងបានបំផ្លិចបំផ្លាញជា​ផ្លូវថ្នល់ ផ្លូវរថភ្លើង  បង្កជាការលេចលង់  រាំងស្ទះដល់ការធ្វើដំណើរថែមទៀតផង។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានចំនួនមនុស្សស្លាប់ ២៣នាក់ ដោយសារតែការបាក់ដី  នៅក្នុងខេត្ត Guizhou និងមនុស្សចំនួន ៨នាក់ផ្សេងទៀត

បានស្លាប់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដោយសារតែការដួលរលំ បាក់ជញ្ជាំងអគារ។

ប្រភពបានឲ្យដឹងទៀតថា ភ្លៀងនឹងនៅតែបន្តធ្លាក់ជាខ្លាំង រហូតដល់ថ្ងៃពុធសប្តាហ៍នេះ ដែលវានិងបន្តបោកបក់ ឆ្លងកាត់តំបន់មួយចំនួនទៀត នៅភាគខាងត្បូង និង

ភាគខាងលិច ប្រទេសចិនផងដែរ។

គូសបញ្ជាក់ដែរថា ប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ប្រជាជនច្រើនជាង ១៨០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយគ្រោះទឹកជំនន់មួយនេះ តាមដងទន្លេ Yangtze ក្នុង

ប្រទេសចិន ក្រោយពីមានភ្លៀងធ្លាក់ជោកជាំយ៉ាងខ្លាំងនេះ៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

ប្រភព ៖ BBC


Follow Me
Location

Visitor

My Social Channel