ធនាគារ មេយប៊ែង ទទួលពានរង្វាន់ឈានមុខ ផ្នែកយុទ្ធនាការទីផ្សារ សម្រាប់អតិថិជន និងពានរង្វាន់ឈានមុខ ផ្នែកផលិតផល និងសេវាកម្មដែលមាន ភាពច្នៃប្រឌិត


ធនាគារ មេយប៊ែងមានមោទនភាពក្នុងការ ក្លាយជាម្ចាស់ពានរង្វាន់ចំនួនពីរគឺ ពានរង្វាន់ឈានមុខផ្នែកយុទ្ធនាការ ទីផ្សារសម្រាប់អតិថិជន និងពានរង្វាន់ឈានមុខ

ផ្នែកផលិតផល និងសេវាកម្មដែលមានភាពច្នៃប្រឌិត នៅក្នុងកម្មវិធីពានរង្វាន់សម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាលើកទី៨ កាលពីថ្ងៃទី ២៤ ខែមិថុនា

ឆ្នាំ ២០១៦ កន្លងទៅនេះ ដែលត្រូវបានបានរៀបចំដោយ IDG អាស៊ាន។

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈ្នះពានរង្វាន់ ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាភិបាលនៃចៅក្រម ដែលមានតំណាងមក ពីស្ថាប័នរដ្ឋាភិបាល ក្រសួង សមាគមន៍

និងក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។

ពានរង្វាន់ឈានមុខផ្នែកយុទ្ធនាការទីផ្សារសម្រាប់អតិថិជន គឺជាការទទួលស្គាល់អំពីយុទ្ធនាការទីផ្សារ របស់ធនាគារមេយប៊ែង ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ

ប័ណ្ណឥណពន្ធវីសាធនាគារ មេយប៊ែង និង សេវាកម្ម Maybank Premier Wealth ដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៥។ ចំណែកឯពានរង្វាន់ឈានមុខ ផ្នែកផលិតផល និង

សេវាកម្មដែលមានភាពច្នៃប្រឌិត គឺជាការទទួលស្គាល់ អំពីផលិតផលចុងក្រោយទាំងពីររបស់ធនាគារ មេយប៊ែងដូចជា ប័ណ្ណឥណពន្ធវីសារ រូបភាពធនាគារមេយប៊ែង និង

សេវាធនាគារតាមទូរស័ព្ទ។

“យើងមានកិត្តិយសក្នុងការទទួលបានពានរង្វាន់ទាំងពីរនេះ។ ការផ្តល់រង្វាន់ទាំងនេះ គឺជាភស្តុតាងនៃ សមិទ្ធិផលដែលយើងសម្រេចបាន និងជាការសរសើរលើកទឹកចិត្ត

ដល់ធនាគារ និងបុគ្គលិកប្រមាណជាង ៣៦០នាក់របស់យើងនៅក្នុងប្រទេសកម្ពុជា” នេះបើតាមការលើកឡើងរបស់ លោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិនៃធនាគារ

មេយប៊ែង កម្ពុជា។

ធនាគារ មេយប៊ែងកម្ពុជា ក៏ទើបតែទទួលបានពានរង្វាន់ ធនាគារនាំមុខក្នុងការច្នៃប្រឌិត ពី Visa International ដែលជាការទទួលស្គាល់ការបង្កើតថ្មីនូវប័ណ្ណឥណពន្ធ

វីសារូបភាពធនាគារ មេយប៊ែង និងកម្មវិធី សម្រាប់ការប្រើប្រាស់ ប័ណ្ណឥណពន្ធតាមរយៈកម្មវិធីឈ្មោះ “TREATS Spend & Redeem” និងកម្មវិធី “TREATS Rewards”។

ប័ណ្ណឥណពន្ធវីសារូបភាពរបស់ធនាគារ មេយប៊ែង គឺជាការបង្កើតថ្មី និងដំបូងនៅក្នុងប្រទេសកម្ពុជា ដែលមានភាពច្នៃប្រឌិត ដោយសារការផ្តល់ជម្រើស ដល់អតិថិជន

ក្នុងការប្រើរូបថតផ្ទាល់ខ្លួនដាក់នៅលើប័ណ្ណឥណពន្ធ។ ធនាគារ មេយប៊ែង ក៏បានណែនាំផងដែរនូវសេវាធនាគារ តាមទូរស័ព្ទដៃ ដែលធ្វើឲ្យយើងក្លាយ ជាធនាគារដំបូង

នៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់នូវ កម្មវិធីសេវាកម្មធនាគារតាម ទូរស័ព្ទដៃមានភ្ជាប់មុខងារបង្ហាញទីតាំង(Augmented Reality) និងកម្មវិធីស្កែន QR កូដ។

លោកស្រី ស៊ីនត្សៀ បានមានប្រសាសន៍ថាការណែនាំផលិតផល និងសេវាកម្មដែលមានភាពច្នៃប្រឌិតទាំងនេះ គឺគ្រាន់តែជាផ្នែកមួយ ក្នុងចំណោមផែនការផ្សេងៗរបស់

ធនាគារ មេយប៊ែងសម្រាប់ ផ្នែកធនាគារកិច្ចបុគ្គលនៅប្រទេសកម្ពុជា។

“ពានរង្វាន់ទាំងនេះ គឺជាការសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្ត ឥតឈប់ឈររបស់យើង ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មដែលមានភាពច្នៃប្រឌិត ព្រមទាំងយុទ្ធនា

ការទីផ្សារដែលនឹងបំពេញតាម តម្រូវការរបស់អតិថិជន និងបង្កើននូវតម្លៃរបស់យើង។ នេះ គឺជាការបង្ហាញថាយើងកំពុងនៅ លើមាគ៌ាដ៏ត្រឹមត្រូវមួយ នៅក្នុងកិច្ចខិត

ខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកការសម្រេច បាននូវគោលបំណងក្នុងការក្លាយជាធនាគារបរទេសដែលឈានមុខគេនៅកម្ពុជា"។

ធនាគារ មេយប៊ែងនៅតែបន្តយុទ្ធនាការទីផ្សារ ដែលពោរពេញទៅដោយភាពរំភើប ដើម្បីផ្តល់រង្វាន់ ដល់អតិថិជនរបស់ខ្លួនរួមមាន “Maybank Savings Challenge”

ដែលផ្តល់នូវអត្រាការប្រាក់កាន់តែខ្ពស់ស្រប ទៅតាមការកើនឡើងនៃ ចំនួនអតិថិជនដែលបានចុះឈ្មោះ ក៏ដូចជាកម្មវិធី “ដាក់ប្រាក់សន្សំ ឈ្នះរង្វាន់ធំ” ដែលមានផ្ដល់

ជូនរង្វាន់ខុនដូដែលមានតម្លៃ ៤២,០០០ ដុល្លារសម្រាប់អតិថិជនមួយ ក្នុងចំណោមអ្នកដាក់ប្រាក់បញ្ញើផ្សេងទៀត។ នៅក្នុងឱកាសនៃការដាក់ឲ្យប្រើប្រាស់នូវសេវា

ធនាគារតាមទូរស័ព្ទដៃ យុទ្ធនាការទីផ្សារឈ្មោះ “Maybank Awesome Race” ក៏ត្រូវបានចាប់ផ្តើម និងមានការផ្តល់រង្វាន់ជូនដល់អតិថិជន ដែលមានសំណាងចំនួន

ពីររូប ដែលបានប្រើប្រាស់ សេវាធនាគារតាមទូរស័ព្ទដៃ ឬធ្វើការទូទាត់ចំណាយជាមួយនឹងប័ណ្ណឥណពន្ធវីសា របស់ធនាគារ មេយប៊ែង ដែលរង្វាន់រួមមាន iPhone ស៊េរី

ចុងក្រោយ ឬជាសាច់ប្រាក់ចំនួន ១,០០០ដុល្លារអាមេរិក៕


Follow Me
Location

Visitor

My Social Channel