ទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀងនៅចិន ជ្រូករាប់ពាន់ក្បាលក្នុងកសិដ្ឋាន កំពុងរងហានិភ័យ ខណៈម្ចាស់ឈរយំទាំងព្រួយចិត្ត


ចិន៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចិនកំពុងតែរងការគំរាមកំហែងជាខ្លាំង ពីបាតុភូតគ្រោះធម្មជាតិ ព្យុះភ្លៀង ទឹកជំនន់ កក្រើកមេឃកក្រើកដី  ដែលបានបង្កឲ្យមនុស្សជាច្រើនរយនាក់

ស្លាប់បាត់បង់ជីវិត  និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានបាត់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ សូម្បីតែសត្វចិញ្ចឹមក្នុងកសិដ្ឋានជាច្រើនពាន់ក្បាល នៅស្រុកចិនទៀតសោត ក៏កំពុងតែរងហានិភ័យខ្ពស់  លិចលង់ សឹងតែរកជម្រកជ្រកកោនមិនបានឡើយ ជាហេតុធ្វើឲ្យ

ម្ចាស់កសិដ្ឋានគ្រប់រូប មានការព្រួយបារម្ភ ឈរយំដោយមិនដឹងខ្លួន។

នេះបើយោងតាមប្រភពបានឲ្យដឹងថា រូបភាពជាច្រើនសន្លឹក កំពុងតែរីកសុះសាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីទិដ្ឋភាពនៃម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ជាមួយនឹងទឹកមុខរលីង

រលោង ចង់យំផងអីផង ខណៈជ្រូករាប់ពាន់ក្បាលរបស់ពួកគាត់ រងការលិចលង់ដោយទឹកជំនន់ គ្មានកន្លែងត្រូវជ្រកកោន។

គួរឲ្យដឹងថា ជ្រូកចិញ្ចឹមទាំងអស់នេះ ត្រូវបានរងការលិចលង់ តាំងពីថ្ងៃច័ន្ទមកម៉្លេះ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំនៅស្រុក Shucheng ខេត្ត Anhui ប្រទេសចិន។ លើសពីនេះ

មនុស្សរាប់សិននាក់ផ្សេងទៀត ក៏ត្រូវបានស្លាប់នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ តាមបណ្តោយដងទន្លេ Yangtze និងមានពលរដ្ឋរាប់លាននាក់ទៀត រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ជាមួយគ្នានេះដែរ បើតាមរបាយការណ៍ជំហានដំបូង បានឲ្យដឹងថា សត្វជ្រូកប្រមាណជា ៦,០០០ក្បាល ក្នុងកសិដ្ឋាន ដែលកំពុងរងការលិចលង់នោះ មិនអាចត្រូវផ្លាស់ទៅណាបានឡើយ

ព្រោះខ្លាចមានការឆ្លងមេរោគ ពីបរិយាកាសខាងក្រៅ។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឥលូវនេះមានក្រុមជួយសង្គ្រោះ បានចុះទៅដល់ទីតាំងកសិដ្ឋានខាងលើ

ដើម្បីយកសត្វជ្រូកទាំងអស់នោះចេញផងដែរ។

ប្រភពបន្តទៀតថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងទៀតថា លោក Li Zuming និង លោក Li Jie ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក កសិកម្ម និង អភិវឌ្ឍន៍បរិស្ថានវិទ្យា ឬហៅ

ថា “Kang Yuan Agriculture and Ecology Development” បានឲ្យដឹងថា ពេលនេះជ្រូកជាច្រើនក្បាលរបស់ពួកគាត់ ត្រូវបានជួយសង្គ្រោះហើយ  ហើយពួកគាត់ចង់ក៏ចង់និយាយថា

ពាក្យថា លាហើយ ទៅកាន់សត្វជ្រូកទាំងអស់នោះ មុនពេលដែលពួកវា ត្រូវបានក្រុមជួយសង្គ្រោះ យកចេញពីកសិដ្ឋានទៅផងដែរ ហើយពួកគាត់ទាំងពីរនាក់ ពិតរីករាយជាខ្លាំងដែលជ្រូក

ទាំងអស់ ក្នុងកសិដ្ឋានត្រូវបានរួចផុតពីសេចក្តីស្លាប់។

ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងបណ្តាញអីុនធឺណែតជាច្រើន ក៏បានសម្តែងភាពអាណិតអាសូរ ទៅដល់ជ្រូនរាប់ពាន់ក្បាលទាំងអស់នោះផងដែរ។

គូសបញ្ជាក់ដែរថា ប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក៏បានធ្វើដំណើរចុះសាកសួរសុខទុក ប្រជាពលរដ្ឋដែលរងគ្រោះ

ក្នុងខេត្តមួយចំនួនដែលបានលិចលង់ បង្កឡើងដោយព្យុះភ្លៀងនេះផងដែរ៕

ប្រភព ៖ BBC


Follow Me
Location

Visitor

My Social Channel