មិនគួរឲ្យជឿ! ក្មេង១៤ឆ្នាំម្នាក់នេះ អាចរកចំណូលបាន ១ម៉ឺនដុល្លារក្នុង១សប្តាហ៍


អូស្រ្តាលី៖ ថ្មីៗនេះក្មេងប្រុសសញ្ជាតិអូស្រ្តាលីម្នាក់ បានធ្វើឲ្យមនុស្សគ្រប់គ្នា មានការកោតសរសើរជាខ្លាំង ក៏ដោយសារតែនៅក្មេងសោះ ប៉ុន្តែមានគំនិតចេះរកលុយ តាំងពីតូចទៅហើយ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth រស់នៅក្នុងទឹកដីនៃប្រទេសអូស្រ្តាលី អាចមានសមត្ថភាពរកលុយបានដោយខ្លួនឯង រហូតដល់ទៅជាង

១០,០០០ដុល្លារអាមេរិក ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ដោយគ្រាន់តែលក់ នូវប្រដាប់ប្រដាក្មេងលេង ដែលក្មេងប្រុសរូបនេះបានទិញ ពីប្រទេសចិន។

រូបភាព ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth

ប្រភពបន្តថា បើនិយាយទៅប៉ាម៉ាក់របស់ Will គឺជាអ្នកជំនួញស្រាប់ ហើយពួកគាត់តែងតែ ឧស្សាហ៍ចេញចូលប្រទេសចិនជាញឹកញាប់ ដើម្បីនាំយកទំនិញ ទៅលក់នៅឯប្រទេសរបស់ខ្លួន។

ដោយចង់សាកល្បងអាជីវកម្មរកស៊ី ដូចប៉ាម៉ាក់របស់គេ Will ក៏បានសុំពួកគាត់ ធ្វើដំណើរទៅប្រទេសចិនជាមួយ ខណៈដែលម៉ាក់របស់គេលឺដូចនេះ ក៏បានឯកភាពយល់ព្រម និងថែមទាំង

ផ្តល់ទុនមួយចំនួន ដល់កូនប្រុសថែមទាំងទៀតផង។

បើតាមការឲ្យដឹងពី Will រូបគេមិនត្រឹមតែទៅប្រទេសចិន ដើម្បីមុខជំនួញតែប៉ុណ្ណោះទេ ប៉ុន្តែគេពិតជារីករាយជាខ្លាំង និងការដើរលេងកម្សាន្តជាមួយនឹងគ្រួសារ ជាច្រើនកន្លែងគួរសមផងដែរ

ដូចជានៅ Forbidden City, Summer Palace, និងនៅ Great Wall ជាដើម។ សម្រាប់មុខជំនួញរបស់ Will វិញ ក្មេងប្រុសវ័យក្មេងរូបនេះ​ បានជ្រើសរើសទិញនូវទំនិញចិន ដែលជាលក្ខណៈ

ប្រភេទ របស់ក្មេងលេងតែប៉ុណ្ណោះ ហើយនាំយកទំនិញទាំងអស់នោះ ទៅលក់នៅអូស្រ្តាលីវិញ។

គួរឲ្យដឹងថា Will ចាប់ផ្តើមលក់ទំនិញទាំងអស់នោះ តាំងពីរដូវបុណ្យណូអែលមកម៉្លេះ ហើយប្រដាប់ប្រដាក្មេងលេង ទាំងអស់របស់ Will គឺមានលក់តាមរយៈអនឡាញ  ដែលល្បីខ្លាំងមែនទែន

រហូតអាចធ្វើឲ្យ Will ក្លាយជាអ្នកលក់ដ៏ធំម្នាក់ នៅលើគេហទំព័រលក់របស់ eBay ថែមទៀតផង។

គូសបញ្ជាក់បន្ថែមថា Will អាចរកចំណូលបាន ១ម៉ឺនដុល្លារក្នុងសប្តាហ៍ បន្ទាប់ពីទិញទំនិញនេះ អស់ប្រមាណត្រឹមតែ ២,៥០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ មហិច្ឆតាដ៏ធំរបស់

Will នៅថ្ងៃអនាគត គឺ Will ចង់ទិញផ្ទះមួយសម្រាប់ខ្លួនឯងឲ្យបាន មុនពេលដែលគេមានអាយុ ១៨ឆ្នាំផងដែរ ៕ 

រូបភាព ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth និងម្ដាយ

រូបភាព ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth

 

ប្រភព ៖ Shanghaiist


Follow Me
Location

Visitor

My Social Channel