ភិន សុដាលីស បង្អួតរូបថតពរពោះកាន់តែធំ នៅឆ្នេរសមុទ្រ ខណៈគ្មានស្វាមីនៅក្បែរដូចគេ!


ភ្នំពេញ៖ ក្នុងមួយរយៈពេលក្រោយនេះ តារាសម្តែង ភិន សុដាលីស បានធ្វើដំណើរកម្សាន្ដយ៉ាងច្រើនទីកន្លែង ខណៈដែល រូបនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដើម្បីព្យាយាមបំបាត់ទុក្ខ

កង្វល់ ដែលមានក្នុងចិត្ត។

បើក្រឡេកមើលតាមបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបនេះ តែងបង្ហោះរូបថតជាច្រើនសន្លឹក លាយជាមួយនឹងស្នាមញញឹមរបស់នាង នៅឯមាត់សមុទ្រ។ ចំពោះរូបថតទាំងនោះ

ប្រហែលជានាងថត ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ មុនពេលនាងសម្រាលកូន ព្រោះខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ នាងនឹងបានឃើញមុខមាត់កូនរបស់នាងហើយ។

ទោះបីជា តារាស្រី ភិន សុដាលីស ព្យាយាមសើច តាមរយៈរូបថត ដែលត្រូវបានបង្ហាញក្នុងបណ្តាញសង្គមក៏ដោយ ក៏អ្នកគាំទ្រនៅតែដឹងថា ស្នាមញញឹមរបស់នាង គឺបង្កប់ទៅដោយ

ភាពទុក្ខសោក ព្រោះគ្មានមនុស្សស្រីណា ដែលអាចសប្បាយចិត្តទៅរួច ពេលដែលគ្មានស្វាមីនៅក្បែរនោះទេ។ ប៉ុន្តែយ៉ាងណាមិញ អ្នកគាំទ្រ នៅតែផ្តល់កម្លាំងចិត្តដល់នាង ជាមួយ

នឹងកូនក្នុងផ្ទៃផងដែរ៕


Follow Me
Location

Visitor

My Social Channel