ល្បីថា គង់ ចាន់ស្រីមុំ និងបេនី យ៉ាំង ចូលចិត្តញ៉ាំត្រាវ?


ភ្នំពេញ៖ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ត្រូវបានគេដឹងថា ជាតារាស្រីម្នាក់ដែលមិនចេះវាយឬក និងរួសរាយ ដាក់ក្រុមការងារ និងមិត្តភក្តិ ហើយជាពិសេស អ្នកនាង គង់ ចាន់ស្រីមុំ ក៏មាន

មិត្តភក្តិល្អម្នាក់ផងដែរ ក្នុងរង្វង់សិល្បៈដូចគ្នា គឺកញ្ញា បេនីយ៉ាំង ដែលរូបនាង តែងចូលចិត្តដើរជាមួយ និងស្និទ្ធស្នាល ខ្លាំងជាងគេក្នុងចំណោមតារាផ្សេងៗ។ ចំពោះតារាស្រី គង់ ចាន់ស្រីមុំ

តែងបង្ហាញក្តីស្រលាញ់ និងបង្កើនចំណងមិត្តភាព ជាមួយ កញ្ញា បេនីយ៉ាំងជារឿយៗ ទោះបីក្នុងមួយរយៈពេលក្រោយនេះ ពួកគេមិនសូវបានជួបជុំគ្នាក៏ដោយ។

ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះដែរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានឃើញកញ្ញា បេនី យ៉ាំង បានបង្ហោះសារឆ្លើយឆ្លងគ្នា ជាមួយអ្នកនាង គង់ ចាន់ស្រីមុំ យ៉ាងវែងអន្លាយ

ហើយថែមទាំងសរសេរថា "ត្រាវពិសេស Wth My bast បើបងប្អូនណាចង់ញ៉ាំ មាននៅ(ស្រីមុំ Shop) can order by (beneyang)"។ ចំពោះសាររវាង អ្នកនាង គង់ ចាន់ស្រីមុំ និង

កញ្ញា បេនីយ៉ាំង មួយនេះមិនមានអ្នកណាដឹងថា ពួកគេបាននិយាយគ្នាពីរឿងអ្វីនោះទេ ហើយពាក្យថាញ៉ាំត្រាវ ភាគច្រើនយុវវ័យ ប្រើនៅពេលដែល រមាស់មាត់ ចង់និយាយពីរឿងដទៃ

និងចេះដឹងរឿងអ្នកដទៃជាដើម៕

កញ្ញា បេនី យ៉ាំង

អ្នកនាង គង់ ចាន់ស្រីមុំ

សារឆ្លើយឆ្លង រវាង ស្រីមុំ និងបេនី យ៉ាំង


Follow Me
Location

Visitor

My Social Channel