ថៃ៖ ជាទូទៅ សំរាប់មិត្តៗនារីមួយចំនួន ប្រាកដជាមិនសូវចូលចិត្ត ចងសក់ឬ បួងលើកឡើងលើនោះទេ ពីព្រោះខ្លាចថាបើលើកឡើងទៅ ខ្លាចឃើញមុខមិនស្រស់ស្អាត ឃើញមុខធំ ឬហើម
ជាដើម ដែលទាំងនេះជាហេតុ ដែលធ្វើឲ្យពួកគេសម្រេចចិត្ត ទម្លាក់សក់ចុះវិញ ដើម្បីបិទបាំងមុខរបស់ពួកគេ ឲ្យមើលទៅមានទំរង់មុខតូច អក្សរV ព្រមទាំងមើលទៅ មានភាពទាក់ទាញ
ជាងការដែលលើកសក់ឡើងលើជាដើម។
ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកមើលតារាស្រីទាំងប៉ុន្មាននាក់នេះវិញម្តង ដែលពួកគេមិនខ្លាចញញើតនឹង បង្ហាញផ្ទៃមុខពេញរបស់គេឡើយ ដោយពួកគេតែងតែ និយមចូលចិត្តចងសក់
ឬបួងលើកឡើងលើ ដែលបង្ហាញពីទម្រង់មុខតូចដ៏ស្រស់ស្អាត របស់ពួកគេ ដោយមិនចាំបាច់ទម្លាក់សក់ចុះ ដើម្បីទាក់ទាញមន្តស្នេហ៍អ្វីនោះឡើយ ពីព្រោះថា សូម្បីតែបួងសក់ឡើងលើ
ទាំងអស់ ក៏នៅតែមានភាពទាក់ទាញមានមន្តស្នេហ៍ដូចគ្នា។
គួរបញ្ជាក់ថា ចំនុចដែលគួរឲ្យទាក់ទាញបំផុត របស់មនុស្សស្រី គឺនៅត្រង់កញ្ចឹងក ដោយកាលដែលមនុស្សស្រីជាច្រើន និយមចូលចិត្ត ចងសក់ បួងសក់លើកឡើងលើនោះ គឺដើម្បីចង់
បង្ហាញនូវភាពស្រស់ស្អាតនៃ កញ្ចឹងក ដ៏ស ស្រលូនរបស់ពួកគេ ដោយការបញ្ចេញកញ្ចឹងក នេះ អាចឲ្យយើងឃើញនូវទម្រង់មុខទាំងស្រុង ឬអាចនិយាយបានថាឃើញនូវ Shape-V
នៃផ្ទៃមុនរបស់ពួកគេ បានកាន់តែច្បាស់ថែមទៀត។
ដូចនេះ កុំឲ្យខាតពេលយូរមកមើលរូបភាពខាងក្រោមទាំងអស់គ្នា ថាតើតារាស្រីរូបណា ដែលមានសម្រស់ស្អាតជាងគេ!??