គ្រោះថ្នាក់ពីសណ្តែកដី ដែលអ្នកនឹកស្មានមិនដល់!


តើប្រិយមិត្ដ ធ្លាប់ឃើញមានផ្សិតពណ៌ស ឬពណ៌ខ្មៅៗកើតនៅលើរបស់ដែលនៅសល់ ឬទុកយូរថ្ងៃដែរទេ? ទាំងអាហារឆ្អិនស្រាប់ បន្លែ ផ្លែឈើ ឬវត្ថុប្រើប្រាស់មួយចំនួនផ្សេងៗទៀត

ជាពិសេសគឺនៅលើសណ្តែកដី ដែលអ្នកទិញវាយកមកទុក។ 

យ៉ាងណាមិញ បណ្តាផ្សិតទាំងនោះមាន គ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពអ្នក។ ក្នុងចំណោមមូលហេតុនៃ ការកើតជំងឺមហារីក គឺបណ្តាលមកពី អេផ្លាតុកស៊ីន ដែលជាញឹកញាប់

ត្រូវបានគេរកឃើញថា វាមានសម្បូរផ្ទុក នៅក្នុងរបស់ដែលនៅសល់ប្រើវាមិនទាន់អស់ដូចជា សណ្តែកដី ម្ទេសក្រៀម ខ្ទឹមស-ក្រហម និងបង្គាក្រៀមជាដើម។ កាលណាអ្នករក្សាវាទុក

មិនបានល្អត្រឹមត្រូវ នឹងធ្វើឱ្យជាតិពុល ឬពពួកផ្សិតទាំងឡាយនឹងកកើតខ្លួន ឡើងបន្តិចម្តងៗ ចេញពីអាហារទាំងនោះ ហើយបើអ្នកបរិភោគវាចូលទៅ ដោយមិនបានប្រុងប្រយ័ត្នយូរៗ

ទៅវានឹងបង្កបង្កើត ក្លាយទៅជាជំងឺមហារីកក្នុងរាងកាយ ដ៏កាចសាហាវមួយ ជាពិសេស គឺជំងឺមហារីកថ្លើមតែម្តង។ តើធ្វើដូចម្តេចដើម្បីជៀសវាងពីបញ្ហានេះបាន?

យោងតាមលោកសាស្រ្តាចារ្យបណ្ឌិត ទស្សនវិជ្ជានៃសាកលវិទ្យាល័យ Mahidol បាននិយាយប្រាប់ថា ប្រសិនបើមានករណីប្រទះឃើញ មានពពួកផ្សិតខ្មៅទាំងនេះ កើតឡើងនៅលើ

គ្រឿងផ្សំ អាហារណាមួយនោះ វាពិតជាលំបាកក្នុងការ កំចាត់ផ្សិតខ្មៅនេះ។ មានអ្នកខ្លះ សោកស្តាយខ្លាំងណាស់ នៅពេលដែលត្រូវបោះពួកវាចោលទៅក្នុងធុងសំរាម ហើយពួកគេ

ក៏បានយករបស់ទាំងនោះ ទៅលាងទឹកដើម្បីកម្ចាត់ផ្សិតអាក្រក់ នោះចេញហើយយកវាមក ចំអិនអាហារសារជាថ្មី។ ប៉ុន្តែចាប់ពីពេលនេះទៅសូមអ្នកកុំខ្ជះខ្ជាយពេលវលាទៀតអី ព្រោះ

ថាអេផ្លាតុកស៊ីនទាំងនេះ វាមិនអាចត្រូវសម្អាត បានដោយប្រើទឹកទទេធម្មតាបានឡើយ គឺសូម្បីតែយកវាទៅចម្អិនក៏វាមិនងាប់ដែរ។ ផ្សិតប្រភេទនេះអាចធន់នឹងកំដៅ បានរហូតទៅ

ដល់ ២៦០អង្សាសេឯណោះ ។

ដូច្នេះប្រសិនបើអ្នកទទួលទានអាហារដែលធ្វើពីសណ្តែកដី គួរធ្វើវាដោយខ្លួនឯងផ្ទាល់ ឬបើអ្នកទិញយកមកប្រើ ដើម្បីចម្អិនអាហារគួរទិញក្នុងបរិមាណល្មមគ្រប់គ្រាន់ សម្រាប់តែការ

ប្រើប្រាស់ម្តងបានហើយ មិនគួរទុកវាសម្រាប់ប្រើនៅពេលក្រោយៗទៀតនោះទេ ឬបើជៀសមិនផុតគួរតែរក្សាវា ទុកនៅកន្លែងបើកចំហ ដែលមានខ្យល់អាកាសចេញចូលល្អ ឬដាក់

នៅក្នុងថង់ ចងមាត់ឱ្យជិត ទុកក្នុងទូរទឹកកកជាដើម។ ការធ្វើបែបនេះអាចបង្ការឱ្យផ្សិត មិនអាចរីកធំធាត់ បានឆាប់រហ័សនៅលើសណ្តែកដីរបស់អ្នក៕

 

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel