ថៃ៖ កាលពីពេលថ្មីនេះ បន្ទាប់ពីបានគ្រងដំណែង ជាជ័យលាភីឯកចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីដ៏ល្បីល្បាញ Miss Grand Thailand 2016 មក នាង Souphaphone Malisorn
ត្រូវបានជនជាតិថៃសសើរថាមានរូបរាង មុខមាត់ស្រស់ស្អាតសាកសមទៅនឹងម្ចាស់ គ្រងមកុដដ៏មានតម្លៃសែនថ្លៃនេះ។
Malisorn រាប់ចាត់ទុកថាជានារីម្នាក់ ដែលមានសំណាងល្អជាងគេ ក្នុងចំណោមបេក្ខនារី ដែលចូលរួមប្រកួតប្រជែង ជាច្រើនរូបទៀត។ តើអ្នកទាំងអស់គ្នាបានស្គាល់នាងហើយឬនៅ?
ជឿជាក់ថាមានអ្នកខ្លះប្រហែលជា បានស្គាល់នាងរួចមកហើយតាមរយៈការតាមដាន នៅក្នុងបណ្តាញ YouTube ក៏ដូចជាតាមរយៈគេហទំព័រសារព័ត៌មានផ្សេងៗ ទៀតមិនថាតែនៅ
ក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ប៉ុន្តែក៏នៅមានមួយចំនួនទៀតមិនទាន់ បានស្គាល់ច្បាស់ ឬមិនទាន់ទាំងបានឃើញ មុខមាត់ពិតផងក៏មិនដឹង។
ទាក់ទងនឹងជីវប្រវត្តិសង្ខេបខ្លះៗ បានឲ្យដឹងថា នាងមានឈ្មោះពេញថា Souphaphone Malisorn និងឈ្មោះហៅក្រៅថា ហ្វាយ ឆ្នាំនេះមានអាយុ ២២ឆ្នាំ មានស្រុកកំណើតនៅក្នុង
ខេត្តប្រាជីនបុរី ប្រទេសថៃ មានកម្ពស់ ១.៧៥ ស.ម ទម្ងន់៥២គ.ក ទំហំទាំង៣គឺ ៣៣ ២៤ ៣៧។ នាងបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យរាមាកំហែង ជំនាញ ផ្នែកធុរកិច្ច
ហើយនិងបច្ចុប្បន្ននាងកំពុងប្រើប្រាស់បណ្តាញសង្គម Instagramដែលមានឈ្មោះថា@mali_khuntong។
ចង់ដឹងថានាងមានរូបរាង មុខមាត់ ស្រស់ស្អាតបែបណា សូមតាមដានកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖
ប្រភព ៖ បរទេស