ប្លែកៗ! នារី មានគំនិតច្នៃប្រឌិតម្នាក់ យកសក់ មកច្នៃចេញជា អាវទ្រនាប់ និង សំពត់


អង់គ្លេស៖ ធ្លាប់តែឃើញគេយក កំទេចថង់បា្លស្ទិក ស្លឹកឈើ រឺក្រណាត់ផ្សេងៗ យកមកច្នៃធ្វើជាសម្លៀកបំពាក់ តែនារីម្នាក់នេះវិញ មានគំនិតច្នៃប្រឌិតប្លែកៗ និងស្ទើរតែមិនគួរឲ្យជឿ ដោយ

នាង បានយកសក់មកផ្តុំគ្នា និងច្នៃធ្វើជាអាវទ្រនាប់ សំពត់ ដែលធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ជាច្រើន ក្នុងបណ្តាញអិុនធើណេត។

នារី ដែលមានទេពកោសល្យ ផ្នែកច្នៃប្រឌិតរូបនេះ មានឈ្មោះថា Sarah Louise Bryan និងមានអាយុ ២៨ឆ្នាំ មកពីទីក្រុង Wakefield ប្រទេសអង់គ្លេស ។ Sarah ក៏ធ្លាប់ល្បីម្តងដែរ ដោយ

កាលពីលើកមុន នាងបានយក ស្ករគ្រាប់មកច្នៃធ្វើ រ៉ូប ធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយនាពេលថ្មីៗនេះ នាង ក៏បានបង្កើតនូវគំនិតថ្មីមួយទៀត ដោយស្នើឲ្យមហាជន

បរិច្ចាគសក់ឲ្យនាង ដើម្បីយកមកច្នៃចេញជា អាវទ្រនាប់ និងសំពត់ ដែលមិនធ្លាប់មានពីមុនមក ។

ទាក់ទងនឹងការប្រមែប្រមូលសក់យកមកធ្វើជាអាវទ្រនាប់ និងសំពត់នេះ កាលពី ៦ខែមុន នាងបានស្នើសុំឲ្យមហាជន បរិច្ចាគសក់ ឲ្យនាង តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហើយស្រប

ពេលជាមួយគ្នានោះដែរ ការស្នើសុំរបស់នាង ក៏ទទួលបានការឆ្លើយតបពីមនុស្សរាប់ពាន់នាក់ ហើយថែមទាំងទទួលបាននូវ ការផ្តល់កម្លាំងចិត្ត ពីសំណាក់មហាជននោះផងដែរ ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលនាងមានគំនិតយក សក់មកច្នៃធ្វើជាសម្លៀកបំពាក់នេះ នាងក៏ធ្លាប់បាន យកស្ករគ្រាប់ (Skittles) ដែលមានប្រមាណជាង ៣,០០០

គ្រាប់ មកធ្វើជា រ៉ូប ដ៏គួរឲ្យស្រលាញ់ និងស្រស់ស្អាតមួយផងដែរ ។

បើនិយាយពីការច្នៃ អាវទ្រនាប់ និងសំពត់ចេញពីសក់ នេះវិញ Sarah បានអះអាងថា នាង ចង់យកឈ្នះ តារាចម្រៀងស្រី Lady Gaga ដែលតារាចម្រៀងរូបនេះ ក៏បិុនប្រសប់នូវការច្នៃប្រឌិត

ផងដែរ ដូច្នេះទើបធ្វើឲ្យ Sarah មានមហិច្ឆតា ចង់ឈ្នះ និងមានគំនិតច្នៃនូវម៉ូតថ្មី ដោយបានស្នើសុំ សក់ ពីមហាជនបែបនេះ ។

ស្របពេលនោះដែរ Sarah ក៏បានបញ្ជាក់ផងដែរថា នាងបានចំណាយពេលរហូតទៅដល់៦ខែ ទើបអាចច្នៃចេញនូវម៉ូតមួយនេះបាន ។ ចំនែកឯ សក់ ដែលនាងប្រមូលបានពីការបរិច្ចាគនោះ

នាងបានយកវាទៅស្តុកទុកក្នុងបន្ទប់គេងកូនប្រុសអាយុ ១៣ឆ្នាំរបស់នាង ហើយក្នុងការផលិតវិញ នាងត្រូវបានហ៊ុមព័ទ្ធដោយសម្លៀកបំពាក់បិទយ៉ាងជិត ជាមួយនឹងម៉ាស់ និងស្រោមដៃ

ដើម្បីការពារ ។ នាងក៏បានបញ្ជាក់ទៀតផងដែរថា នាងនឹងមិនបញ្ឈប់ការច្នៃម៉ូតប្លែកៗនេះទេ ហើយនាងថែមទាំងនិយាយទៀតថា នឹងបន្តរកនូវគំនិតប្លែកៗផ្សេងទៀត ដើម្បីយកមកធ្វើ

ជាសម្លៀកបំពាក់ ៕

ប្រភព ៖ Mirror


Follow Me
Location

Visitor

My Social Channel