PNN ប្រារព្ធខួប១ឆ្នាំ មានការចូលរួមសាទរ ពីតារាល្បីៗទាំងក្នុង និងក្រៅស្រុក ព្រមជាមួយនឹង កម្មវិធីពិសេសៗជាច្រើន


ភ្នំពេញ៖ PNN នឹងប្រារព្ធខួបមួយឆ្នាំរបស់ខ្លួន ព្រមជាមួយនឹង កម្មវិធីពិសេសៗក្នុងរយៈពេលមួយសប្តាហ៍ពេញ ព្រមទាំងមាន ការចូលរួមអបអរសាទរពីសំណាក់តារាក្នុងស្រុក និងក្រៅស្រុក

ជាច្រើនរូប។ ស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានផ្សាយជាផ្លូវការអស់រយៈពេលមួយឆ្នាំកន្លងមកហើយចាប់តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។

ក្នុងចំណោមតារាល្បីៗរបស់ប្រទេសថៃប្រចាំTV3 ដែលបានចូលរួមអបអរសាទរដល់PNNក្នុងឱកាសគម្រប់ខួបមួយឆ្នាំ រួមមានលោក Mark Prin លោក Ken Phuphoom លោក James

Jirayuth លោក Great Warinthorn និងលោក Ken Teeradech។

ចំណែកឯតារាហុងកុងរបស់TVB រួមមានដូចជាលោក Vincent Wong និងអ្នកនាង Nancy Wu។ វីដេអូជូនពរខ្លីៗពីសំណាក់តារាទាំងអស់នឹងផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន

នៅថ្ងៃអាទិត្យទី១០ កក្កដា វេលាម៉ោង ៩ និង១០យប់ និងថ្ងៃចន្ទ ទី១១ កក្កដា ចាប់ពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង១០យប់។

រីឯតារាក្នុងស្រុករបស់យើងវិញក៏បានចូលរួមអបអរសាទរភីអិនអិនផងដែរក្នុងគម្រប់ខួបមួយឆ្នាំ។ ក្នុងនោះរួមមាន កញ្ញា តូតា កញ្ញា ទឹម រដ្ឋា លោក លឹម ជាឡាយ លោក អ៊ុន សុទ្ធា កញ្ញា

សុផាណែត ព្រមទាំងតារាសម្តែង មកពីផលិតកម្មខ្មែរមេគង្គ ដូចជា លោក សេដ្ឋា រង្សី លោក សន កាយ៉ាឌី កញ្ញា ឃីង សុរិយា និងកញ្ញា ឡាយ សម្ផស្ស។

នៅថ្ងៃអាទិត្យសប្តាហ៍នេះ វេលាម៉ោង៧យប់ ក្នុងកម្មវិធី Super Sunday Concert របស់ភីអិនអិននឹងមាន ការចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗដូចជា លោក ខេម, អ្នកនាង លី អ៊ីវ៉ាធីណា,

កញ្ញា ង៉ែត រង្ស៊ី និងក្រុមកំប្លែងGL។

ជាមួយគ្នានេះផងដែរ នៅថ្ងៃចន្ទ ទី១១ កក្កដា PNN នឹងមានការផ្សាយពិសេសក្នុងកម្មវិធីព័ត៌មាន «កម្ពុជាល្ងាចនេះ» ដោយពិធីករ នឹងសង្ខេបជូននូវព្រឹតិ្តការណ៍សំខាន់ៗក្នុងរយៈកាលផ្សាយជា

ផ្លូវការ មួយឆ្នាំកន្លងមករបស់ខ្លួន។

ចាប់តាំងពីការផ្សាយជាផ្លូវការនៅថ្ងៃទី១១ កក្កដា ២០១៥ មក ស្ថានីយ៍ទូរទស្សន៍ភីអិនអិនទទួលបាន នូវប្រជាប្រិយភាពតាមរយៈខ្សែភាពយន្តភាគថៃ, កម្មវិធីដែលផលិតចេញពីការច្នៃប្រឌិត

របស់ផលិតករ ក្នុងស្រុកដូចជាកម្មវិធី «ស៊ីអារម្មណ៍», «ការណាត់ជួបដ៏អស្ចារ្យ» និង «វេទិការព្រហ្មម៉ាញ» រួមទាំងកម្មវិធីព័ត៌មាននៅម៉ោងមាសជាដើម។

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយនេះ ទទួលបានកេរ្ត៍ឈ្មោះតាមរយៈការផ្សាយព័ត៌មានដែលមានតុល្យភាពបំផុត គឺកម្មវិធី «កម្ពុជាល្ងាចនេះ» (ផ្សាយជូននៅរៀងរាល់ថ្ងៃចន្ទដល់សុក្រ វេលាម៉ោង

៧ ដល់៨យប់) ដោយទទួលបាននូវព័ត៌មានផ្តាច់មុខជាច្រើនចាប់តាំងពីការផ្សាយ លើកដំបូងរបស់ខ្លួន។

ភីអិនអិនរយៈកាលមួយឆ្នាំមកនេះទទួលបាននូវកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយនឹងមន្រ្តីជាន់ខ្ពស់ ជាច្រើនរូបក្នុងជួរ រដ្ឋាភិបាលដែលមានដូចជា សម្តេចក្រឡាហោម ស ខេង, ទេសរដ្ឋមន្រ្តី

ឱម យិនទៀង, ឯកឧត្តម សម រង្ស៊ី និងតារាល្បីឈ្មោះកញ្ញា សាសាជាដើម។ ស្ថានីយ៍ទូរទស្សន៍ភីអិនអិនគឺជាស្ថានីយ៍ ដំបូងគេបង្អស់ ដែលមានផ្សាយនូវព្រឹត្តិការណ៍ថ្មីរៀងរាល់ម៉ោង ព្រមជាមួយ

នឹងការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ។ News Now ឬព្រឹត្តិការណ៍ថ្មីមានផ្សាយជូនទូរទស្សនិកជននៅរៀងរាល់ម៉ោង 10:00ព្រឹក, 11:00ព្រឹក, 12:00ថ្ងៃត្រង់, 1:00រសៀល,

2:00រសៀល, 3:00រសៀល, 4:00រសៀល និង 5:00រសៀល ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដោយមានព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានកម្សាន្ត និងព័ត៌មានកីឡា។ ដោយឡែក នៅម៉ោង

6:00ល្ងាច ទូរទស្សនិកជន នឹងទទួលបានព័ត៌មានអំពីការព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃផងដែរ។ អាសយដ្ឋានទំព័រហ្វេសប៊ុកសម្រាប់ទស្សនាការផ្សាយបន្តផ្ទាល់ កម្មវិធីព័ត៌មានថ្មី

គឺ www.facebook.com/PNNTVNews

PNN ក៏បានធ្វើការផ្សាយអំពីជ័យជម្នះរបស់ក្រុមកីឡាបាល់ទាត់កម្ពុជា Cambodia All Stars លើក្រុម Buriram United របស់ប្រទេសថៃ។ នេះគឺជាលើកដំបូងដែលក្រុមកម្ពុជាបានយកឈ្នះ

ក្រុមថៃ។ ការប្រកួតនេះមានការទស្សនា ពីមនុស្សរាប់លាននាក់ និងក្លាយជាកម្មវិធីដែលបានធ្វើឲ្យមនុស្សជាច្រើនស្គាល់ភីអិនអិន។

ភាពលេចធ្លោបន្តទៀតរបស់ភីអិនអិន គឺរួមបញ្ចូលទាំងការទទួល បានសិទ្ធិផ្តាច់មុខក្នុងការចាក់ផ្សាយរឿងភាគថ្មី បំផុតរបស់ស្ថានីយ៍ទូរទស្សន៍របស់ហុងកុង TVB ដែលខណៈនេះPNN កំពុង

ចាក់ផ្សាយរឿង »ព្រាយជញ្ជក់ឈាម» រៀងរាល់ថ្ងៃចន្ទដល់សុក្រ វេលានៅម៉ោង១១ព្រឹក និងរឿង«បេសកកម្មឆ្លងពេល» រៀងរាល់ថ្ងៃចន្ទដល់សុក្រ វេលានៅម៉ោង៦ល្ងាច។

លោក Glen Felgate ដែលជាអគ្គនាយកស្ថានីយទូរទស្សន៍ PNN បានថ្លែងថា៖ «PNN បង្កើតឡើងដើម្បីឈានមុខគេ ក្នុងការផលិតនូវកម្មវិធីក្នុងស្រុក ហើយពួកយើងសម្រេចបានតាមរយៈ

ការផលិតនូវកម្មវិធីថ្មីៗ និងល្អៗជាច្រើននៅក្នុងម៉ោងមាស»។ លោកបានបន្តទៀតថា៖ «ពួកយើងក៏បានសាងកេរ្តិ៍ឈ្មោះ លើការផលិតព័ត៌មានដែលមានតុល្យភាព ហើយនេះគឺជារឿងមួយទៀត

ដែលយើងបានកំណត់ថានឹងធ្វើ»។ 

លោកGlen បានបន្ថែមទៀតថា៖ «នៅឆ្នាំនេះទូរទស្សនិកជនរបស់ភីអិនអិន នឹងបានឃើញនូវសមិទ្ធិផល រឿងភាគខ្មែរល្អៗចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាកម្មវិធីពិសេសមួយ

ចំនួនទៀត ដោយមានការចូលរួមពីតារាក្នុងស្រុក និងតារាថៃ»។

PNN គ្រោងនឹងចាក់ផ្សាយរឿងភាគក្នុងស្រុក ដែលមានគុណភាពខ្ពស់ក្នុងខែកញ្ញា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ ស្ថានីយ៍ក៏នឹងគ្រោងរៀបចំ កម្មវិធីពិសេសមួយជាមួយនឹងតារាថៃក្នុងខែតុលា។

PNN ក៏បានបង្កើតនូវកម្មវិធីប្រឡងចម្រៀងសប្បាយៗបែបថ្មីមួយទៀត សម្រាប់បម្រើអារម្មណ៍ទូរទស្សនិកជន។ កម្មវិធីប្រឡងចម្រៀងថ្មីនេះមានឈ្មោះថា « I Believe I Can Sing » ដែល

នឹងផ្សាយជូនទស្សនា នៅរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង៧ ដល់៨យប់។

កម្មវិធីប្រគំតន្រ្តីថ្ងៃអាទិត្យ « Super Sunday Concert »ជាកម្មវិធីដែលបានផ្សាយជូនទស្សនាអស់ជាច្រើនសប្តាហ៍ ហើយក៏កំពុងតែទទួល បាននូវប្រជាប្រិយភាពពីសំណាក់ទូរទស្សនិកជន

ផងដែរ។ វត្តមានរបស់តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាក្នុងកម្មវិធី Super Sunday Concert របស់ភីអិនអិនកន្លងមករួមមានដូចជា កញ្ញា មាស សុខសោភា, លោក ឆន សុវណ្ណរាជ និង

អ្នកនាង ពេជ្រ សោភាជាដើម។ ដោយឡែកអ្នកចម្រៀងល្បីៗផ្សេងទៀតដូចជា កញ្ញា ទេព បូព្រឹក, លោក នី រតនា ក៏នឹងមានវត្តមានក្នុងកម្មវិធីប្រគំតន្រ្តី Super Sunday Concert នៅ

សប្តាហ៍ក្រោយៗផងដែរ។

ស្ថានីយ៍ទូរទស្សន៍ PNN កាលពីខែមិថុនាកន្លងទៅនេះ បានផ្សាយជូននូវកម្មវិធីប្រគំតន្រ្តីពិសេសមួយ ដែលមានឈ្មោះថា PNN TVB Showcase 2016 ដោយមានការចូលរួមពីសំណាក់តារា

ហុងកុងរបស់TVB គឺអ្នកនាង Nancy Wu និងលោក Vincent Wong។ អ្នកទាំងពីរក៏បានសម្តែងផ្ទាល់រួមគ្នាផងដែរ នៅស្ទូឌីយោរបស់ភីអិនអិន ក្នុងសង្កាត់ព្រែកព្នៅ។

សម្រាប់ការតាមដានរាល់កម្មវិធីកំសាន្តរបស់PNN ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗនានា ក៏ដូចជារឿងភាគល្បីថៃ និងហុងកុង ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់

សូមចូលទៅកាន់ អាសយដ្ឋានទំព័រហ្វេសប៊ុកខាងក្រោមនេះ៖

PNN TV Cambodia: www.facebook.com/PNNTVCambodia 
PNN Drama Fan Club: www.facebook.com/PNNDramaFanClub 
PNN News: www.facebook.com/PNNTVNews 
PNN Sport News: www.facebook.com/pnnsportnews 
PNN Entertainment News: www.facebook.com/PNN-Entertainment-News 
PNN Saturday talk News: https://www.facebook.com/pnnsaturdaytalknews 
ASEAN Connect: https://www.facebook.com/PNNAseanConnect 
PNN Khmer Battle: https://www.facebook.com/PNNKhmerBattle
PNN-My place: https://www.facebook.com/PNNMyPlace 


Follow Me
Location

Visitor

My Social Channel