ផ្ទុះពេញហ្វេសប៊ុក៖ នារីម្នាក់ ហែកកេរ្តិ៍ សាន ស្រីឡៃ ថាយកប្តីគេ


ភ្នំពេញ៖ ថ្មីៗនេះ បេក្ខនារីវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវបានស្រ្តីម្នាក់ហែកកេរ្តិ៍ ថារូបនាងបានយកស្វាមីគេ តែមិនហ៊ានទទួលយក

ការពិត។ គណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់ ឈ្មោះ ប៊ុន រាឌី បានបង្ហោះរូបថតគ្រួសារមួយសន្លឹក បានអះអាងថា ម្នាក់ប្រុសក្នុងរូប ជាស្វាមីរបស់អ្នកនាង សាន ស្រីឡៃ ហើយក៏បានសរសេររៀបរាប់

ខាងលើរូបនោះថា"នេះជារូបក្រុមគ្រួសារ ដែលស្រឡាញ់គ្នា ចុះអ្នកវិញ សាន ស្រីឡៃ តើអ្នកស្រឡាញ់គ្នា តាំងពីពេលណាទៅ ខ្ញុំចង់ដឹងណាស់ ហើយមិនមានតែខ្ញុំទេ ដែលចង់ដឹងនោះ មាន

មនុស្សជាច្រើន ដែលចង់ហើយចង់ថាអ្នកយកប្តីគេ តើអ្នកសប្បាយចិត្តទេ ចុះបើមានគេយកប្តីនាងវិញ តើនាងគិតយ៉ាងណាដែរ ខ្ញុំចង់ប្រាប់នាងថា នាងពិតជាធ្វើឲ្យខូចដល់មនុស្សស្រីដទៃ

ទៀត ហេតុអ្វីទៅ សាន ស្រីឡៃនាងស្អាតយ៉ាងហ្នឹងហើយ នាងនៅទៅយកប្តីគេទៀត នាងយកប្តីគេ តើនាងខ្មាស់គេអត់"?

ចំពោះសារអមជាមួយ នឹងរូបថតស្វាមីរបស់បេក្ខភាពវគ្គផ្តាច់ព្រាត់ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ម្នាក់នេះ កំពុងតែធ្វើឲ្យមហាជនចង់ដឹងលឺ តើស្រ្តីម្នាក់នោះ ពិតជានិយាយ

ពិតដែរទេ ដែលថា អ្នកនាង​ សាន ស្រីឡៃ បានយកស្វាមីគេ?

យ៉ាងណាមិញ ខណៈពេលនេះ អ្នកនាង សាន ស្រីឡៃ មិនទាន់ចេញមុខ បកស្រាយបំភ្លឺ ដើម្បីធ្វើឲ្យអ្នកគាំទ្រ អស់ចម្ងល់លើរឿងនេះនៅឡើយទេ។ ខ្មែរឡូតនឹងសង្ឃឹមថា អ្នកនាង នឹងចេញ

បកស្រាយក្នុងពេលឆាប់ៗនេះ ដើម្បីបំបាត់ចម្ងល់ទស្សនិកជន និងអ្នកគាំទ្រទាំងឡាយ ដែលកំពុងតែរង់ចាំ ការបកស្រាយពីអ្នកនាងយ៉ាងអន្ទះសារ៕

សាររបស់ស្រ្តីម្នាក់


Follow Me
Location

Visitor

My Social Channel