ចន អេឡិចដាហ្វី៖ «ថ្ងៃ​នេះ​​២៥​ឆ្នាំ​មុន​ ម្ដាយ​ខ្ញុំ​​ឈឺ​ចាប់​​ទាំង​មាន​​ឈាម​​ចេញ​ពី​​ក្នុង​ខ្លួន,​​ថ្ងៃ​នេះ​​​ខ្ញុំ​ក៏​​ បញ្ចេញ​​ឈាម​​របស់​​ខ្ញុំ​​ដែរ​»​


ភ្នំពេញ៖ តារាចសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចដាហ្វី នាឱកាសថ្ងៃទី០៧ ខែកក្ក​ដា ​ឆ្នាំ២០១៦ជាថ្ងៃខួបកំណើតគម្រប់ អាយុ២៥ឆ្នាំនេះ បានចំណាយពេលវេលា របស់​ខ្លួនចូលរួម

បរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជាការជួយសង្គ្រោះ​ដល់ជីវិតមនុស្ស ដែលកំពុងខ្វះ និងត្រូវកា​របញ្ចូលឈាម ជាចាំបាច់។

លោក ចន អេឡិចដាហ្វី បានសរសេរបង្ហោះរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះ២៥ឆ្នាំ​មុន ម្តាយខ្ញុំបាននាំខ្ញុំឲ្យឃើញផែនដី ដ៏ស្រស់ស្អាតមួយនេះ ជាមួយនឹងការឈឺចាប់

រាងកាយរបស់គាត់ ហើយក៏មានឈាមចេ​ញ ពីក្នុងខ្លួនគាត់ក៏មាន ប៉ុន្តែមកជាមួយក្តីស្រឡាញ់របស់គាត់ ចំពោះខ្ញុំ (អរគុណម៉ាក់)»។

តារាសម្តែង ចន អេឡិចដាហ្វី បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំក៏បញ្ចេញឈាមរបស់ខ្ញុំដែរ ដោ​យការបរិច្ចាគទៅឲ្យ អ្នកដែលត្រូវការវាបំផុត...។ ខ្ញុំមិនមែនជាអ្នកមាន ហើយខ្ញុំក៏មិនចាំទាល់

តែខ្ញុំមានច្រើន បានឲ្យនោះទេ ប៉ុន្តែខ្ញុំចង់ឲ្យទៅអ្នកដែលខ្វះខាត តាមលទ្ធភាពដែលមាន។ ក្នុងថ្ងៃកំណើតរបស់ខ្ញុំ ជូនពរឲ្យអ្នកម៉ាក់ លោកប៉ា បងប្រុស និងមនុស្សជុំវិញខ្លួនខ្ញុំទាំងអស់

ប្រ​ទះតែសេចក្តីសុខ ជួបតែមនុស្សល្អ សុខភាពល្អ ជោគជ័យក្នុងជីវិត និងមានក្តីស្រឡាញ់កា​ន់តែច្រើន...ញញឹម»។

ជាមួយគ្នានេះ ក្រៅពីការចូលរួមផ្តល់ឈាម ក្នុងឱកាសថ្ងៃខួបកំណើត​ តារាសម្តែង លោក ចន អេឡិច​ដា​ហ្វី ក៏បានធ្វើការអំពា​វនាវ​ស្នើឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរត្រូវចូលរួមបរិច្ចាគ​ឈា​ម

ទាំងអស់​គ្នា ដើម្បីជាការជួយសង្គ្រោះ​ដល់ជីវិតមនុស្ស ដែលកំពុងខ្វះ និងត្រូវកា​របញ្ចូលឈាម បន្ថែមផងដែរ៕

ប្រភព ៖ Khmertalking


Follow Me
Location

Visitor

My Social Channel