ឡូរ៉ា ម៉ម ៖ ខ្ញុំមិនទៅរស់នៅ អាមេរិកវិញទេ ព្រោះ១០ឆ្នាំទៀតស្រុកខ្មែរ កាន់តែរីកចម្រើន និងរស់នៅស្រួលជាង នៅអាមេរិកទៀត


ភ្នំពេញ៖ តារាចម្រៀង អាណិកជនខ្មែរ រស់នៅអាមេរិក កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីការ តាំងចិត្តខ្ពស់ថា ក្រោយពីនាង បានមករស់នៅ ស្រុកខ្មែរ បានមួយរយៈពេលគឺនាង មានអារម្មណ៍ថា

ចង់រស់នៅពេលរស់នៅ ក្នុងស្រុកខ្មែរថា ប្រទេសខ្មែររស់នៅ កាន់តែយូរ កាន់តែស្រួល រស់នៅជាងអាមេរិកទៀត រីកចម្រើនគ្រប់ កន្លែងជាពិសេសស្នាដៃ កូនខ្មែរក្នុងការ តាក់តែងនិពន្ធ បទ

ចម្រៀង Original Song ក៏រីកចម្រើន មាន ទេពកោសល្យខ្លាំង គួឲ្យសរសើរខ្លាំងណាស់។

តារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម បានប្រាប់ឲ្យដឹងថា « ខ្ញុំមិនដែលគិតថា ចង់ចាកចេញ ទៅរស់នៅ អាមេរិកវិញទេ ព្រោះថា១០ឆ្នាំ ទៅមុខទៀតកម្ពុជា នឹងមានការរីកចម្រើន ខ្លាំងជាងនេះ ហើយ

ខ្ញុំពិតជា អន់ចិត្ត ប្រសិនបើពេល ដែលកម្ពុជា ជាពិសេស វិស័យចម្រៀង ស្រុកខ្មែរ មានការរីកចម្រើន តែខ្ញុំមិនបាននៅ នេះហើយជាមូលហេតុ ដែលខ្ញុំមិនចង់ចេញ ទៅរស់នៅ ទីណាផ្សេង

ក្រៅពីអាមេរិក»។ នៅក្នុងនោះ ដែលតារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម បានប្រាប់ឲ្យដឹងថា កញ្ញាក៏កំពុងតែត្រៀម ចេញបទចម្រៀងថ្មី មួយបទទៀត ដែលមាន ចំណងជើងថា «For my People»

ដែលបទចម្រៀងនេះ គឺនាងបានថតសកម្មភាព មួយចំនួនពីកម្មវិធី អង្គរសង្រ្កាន នៅខេត្តសៀមរាប កាលពីពេល កន្លងទៅ វាជាមោទនភាព របស់កញ្ញា ក្នុងនាមជាកូនខ្មែរ ហើយបទចម្រៀង

នេះ នឹង ចេញនៅ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។ ចង់ដឹងថា អត្ថន័យបទចម្រៀង «For my People» មានអត្ថន័យខ្លឹមសារ រួមជាមួយការសម្តែង យ៉ាងណាសូមទៅ ទស្សនា ទាំងអស់គ្នា៖


Follow Me
Location

Visitor

My Social Channel