កាំភ្លើងធំ Arsenal បានត្រៀមលុយចំនួន ៤៤លានដុល្លារ រួចជាស្រេច ទិញខ្សែប្រយុទ្ធ Alexandre Lacazette ពីកឹ្លប Lyon


បរទេស៖ ស្ថិតក្នុងរដូវក្តៅនេះ កឹ្លបបាល់ទាត់ធំៗនៅប៉ែកអឺរ៉ុប កំពុងតែធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា ក្នុងការនាំយកកីឡាករឆ្នើមៗ មកជួយក្លឹបនូវរដូវកាលថ្មីនាពេលខាងមុខនេះ។ 

ទន្ទឹមនឹងនោះផងដែរ កាំភ្លើងធំ Arsenal បានត្រៀមលុយរួចជាស្រេច ប្រមាណជា ៤៤លានដុល្លារអាមេរិក ដើម្បីធើ្វកិច្ចចរចារជាមួយក្លឹប Lyon ក្នុងការទាញយកខែ្សប្រយុទ្ធ ដ៏ឆ្នើម 

Lacazette  មកចូលលេងក្នុងក្លឹបកាំភ្លើងធំ Arsenal វិញ ក្នុងរដូវក្តៅនេះផងដែរ។

យោងតាមប្រភពបានឲ្យដឹងថា កាលពីខែមុននេះ គ្រូបង្វឹកកឹ្លប Arsenal លោក Arsene Wenger ធ្លាប់បានខកបំណង ម្តងរួចមកហើយ ក្នុងការនាំខ្សែប្រយុទ្ធ Jamie Vardy មកចូល

រួមលេងក្នុងក្លឹបរបស់ខ្លួន ក្រោយពីកីឡាកររបស់ Leicester City បានសម្រេចចិត្ត បដិសេធមិនចូលរួមការប្រកួតមួយ ដែលរៀបចំឡើងនៅភាគខាងជើង នៃទីក្រុងឡុងដ៍។

រូបភាព៖ កីឡាករ Alexandre Lacazette

ចំពោះកឹ្លប Arsenal នេះដែរ មានបញ្ហាខែ្សប្រយុទ្ធ២រូប រួមមានកីឡាករ Danny Welback គឺមិនត្រូវបានអនុញ្ញាត ឲ្យចូលរួមការប្រកួត រហូតយ៉ាងហោចណាស់ដល់ខែ មីនា ឆ្នាំក្រោយ

ឯណោះ ខណៈខ្សែបម្រើ Theo Walcott ហាក់ដូចជាមិនសូវច្បាស់ក្នុងចិត្ត ទំនងជាចង់ចាកចេញពីក្លឹបមួយនេះ នាពេលខាងមុខផងដែរ។

លើសពីនេះទៀត ក្លឹបកាំភ្លើងធំ Arsenal មានការចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកីឡាករ Alvaro Morata នៅក្នុងកឹ្លប Real Madrid ព្រមទាំងកីឡាករ Romelu Lukaku នៅក្នុង

កឹ្លប Everton ផងដែរ។

នេះបើតាមប្រភពសារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ទោះបីយ៉ាងណាក៏ដោយ ក៏កឹ្លប Arsenal បានត្រៀមខ្លួនជាស្រេច ក្នុងការនិយាយតម្លៃខ្លួន ទិញយកខ្សែប្រយុទ្ធពី

កឹ្លប Lyon ផងដែរ គឺកីឡាករ Alexandre Lacazette ។ 

គួរបញ្ជាក់ផងដែរថា កីឡាករ Lacazette វ័យ២៥ឆ្នាំរូបនេះ បានខកខានពីក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍អឺរ៉ូ «Euro» ឆ្នាំ ២០១៦ នេះ បន្ទាប់ពីស៊ុតបាល់ចូលទីបាន ២៥ គ្រាប់

ក្នុងការបង្ហាញខ្លួន ៤៤ កាលពីរដូវកាលមុន ហើយកីឡារូបនេះ ថែមទាំងបានទាក់ទាញការចាប់អារម្មណ៍ពីក្រុម Paris Saint-Germain និងក្លិប Atletico Madrid ថែមទៀតផង ៕

ប្រភព ៖ Metro


Follow Me
Location

Visitor

My Social Channel