សម្រស់ពេជ្រ សោភា ស្អាតប្លែកនៅកូរ៉េ ខណៈត្រូវស្ពាយថ្នាំពេទ្យ តាមខ្លួនជាប់!


ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ប្រិយមិត្តដូចជាបានជ្រាបរួចមកហើយថា ស្ថានភាពសុខភាពរបស់តារាចម្រៀងស្រី ពេជ្រ សោភា មិនសូវជាល្អប៉ុន្មាននោះទេ តែរូបនាងតែងព្យាយាមបំពេញ

បំណងទៅកាន់អ្នកគាំទ្រជានិច្ច។

កាលពីថ្មីៗនេះដែរ អ្នកនាង ពេជ្រ សោភា និងលោក ដេវីត បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមការប្រគំតន្រ្តីមួយឈ្មោះថា Dream Concert នៅទីក្រុងអាន់សាន។

ចំពោះវត្តមានរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រនៅឯកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា រូបនាងអាចមកចូលរួមបាននោះទេ ដោយសារតែមានជម្ងឺដ៏កាចសាហាវ

តាមព្យាបាទរូបនាងឥតឈប់ឈរ។ 

ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា ក៏មិនបានធ្វើឲ្យ អ្នកគាំទ្រអស់សង្ឃឹមនោះដែរ រូបនាងនៅតែឡើងច្រៀង និងបញ្ចេញស្នាមញញឹមជាធម្មតា ថ្វីបើរូបនាងត្រូវស្ពាយថ្នាំពេទ្យ ទៅតាមខ្លួន

ក៏ដោយ។ មិនតែប៉ុណ្ណោះ នៅក្នុងការប្រគំតន្រ្តី នៅប្រទេសកូរ៉េនោះ រូបនាងក៏បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងស្ទាយសក់ពណ៌ស្វាយ ដែលជួយលើកសម្រស់នាង បានមួយកម្រិតទៀត៕


Follow Me
Location

Visitor

My Social Channel