ញាក់សាច់! តារាស្រីល្បី Lydia ជិតសម្រាលកូនទៅហើយ កុំងាកមើលសម្រស់ នៅតែស្អាត និងស៊ិចស៊ីដដែល!


ថៃ៖ តារាស្រីថៃដ៏ល្បី Lydia Sarunrat ដែលអ្នកគាំទ្រ ធ្លាប់តែឃើញទេពកោសល្យរបស់នាង ក្នុងឈុតកាចឆ្នាស់ តាមរយៈរឿងភាគថៃនោះ នាបច្ចុប្បន្ននេះ រូបនាងកំពុងតែសម្ងំពរ

ពោះកូនដំបូង យ៉ាងមានក្តីសុខបំផុត។ តារាស្រីវ័យក្មេងរូបនេះ តែងតែបង្ហាញសម្រស់របស់នាង ក្នុងបណ្តាញសង្គមជារឿយៗ ជាមួយនឹងស្ទាយស្រស់ស្អាត និងស៊ិចស៊ី តាមបែបអ្នក

មានផ្ទៃពោះ។ បើក្រឡេកមើល រូបថតជាច្រើនរបស់ គឺរូបនាង នៅតែជាអ្នកម្តាយទាន់សម័យដែល គ្រាន់តែពេលនេះ នាងហាក់ដូចជាឡើងទម្ងន់បន្តិច តែប្រហែលជាក្រោយសម្រាល

កូន រូបរាងដ៏ស្រឡូនស្អាតរបស់នាង នឹងត្រឡប់មកជាធម្មតា។

ក្នុងនោះដែរ នាងLydia និងស្វាមី ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការក្លាយជាឪពុកម្តាយគេ ក្នុងពេលឆាប់ៗនេះផងដែរ ដែលភាគច្រើនអ្នកគាំទ្រ បានឃើញថា ពួកគេតែងយកពេលវេលាទៅ

រៀនហាត់បំប៉ន  វិធីមើលថែកូន និងត្រៀមសម្ភារៈសព្វគ្រប់ សម្រាប់កូនដំបូងទៀតផង។  ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំអ៊ុតផងដែរថា តើកូនដំបូងរបស់ពួកគេទាំងពីរស្អាតយ៉ាងណាទៅ

តើឪពុកម្តាយ សុទ្ធតែកូនកាត់យ៉ាងនេះនោះ៕


Follow Me
Location

Visitor

My Social Channel