Real Madrid បោះបង់ចោល ក្នុងការទិញយក Pogba


អេស្ប៉ាញ៖ ប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់ ច្បាស់ជាបានដឹងហើយថា Pogba ដែលសព្វថ្ងៃជាខ្សែបំរើលេងឲ្យក្លិប Juventus នោះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

ពីក្លិបធំ២ ក្នុងទ្វីបអឺរ៉ុប គឺ Manchester United និង Real Madrid ។ ប៉ុន្តែនាពេលថ្មីៗនេះ ដោយយោងតាមប្រភពសារព័ត៌មាន Sky Sports បានបញ្ជាក់ឲ្យដឹងថា ក្លិបយក្ស អេស្ប៉ាញ

បានបោះបង់ចោល នូវការទិញ កីឡាករ Pogba វិញ ដោយសារ បញ្ហាហិរញ្ញវត្ថុ ។

គួររំលឹកផងដែរថា កាលពីលើកមុន Juventus ក៏ធ្លាប់បានដាក់នូវល័ក្ខខ័ណ្ឌជាមួយ Real Madrid ដែរ គឺបើសិនចង់បាន Pogba គឺ Real Madrid ត្រូវហ៊ានចំនាយ ១២០ លានផោន

និងកីឡាករ Toni Kroos មួយរូបទៀត ប៉ុន្តែគ្មានការឆ្លើយតបពីក្លិប Real Madrid ។

ទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ នេះមិនមែនមានន័យថា ក្លិបគ្មានលុយទិញ នោះទេតែដោយសារ ក្លិបគ្មានលទ្ធភាពប្រកួតប្រជែង ជាមួយ Manchester United ដែលឲ្យតម្លៃខ្លួន Pogba

ខ្ពស់ពេក ដូច្នេះទើប Real មិនអាចបង្ខំខ្លួន ដាក់តម្លៃឲ្យខ្ពស់ជាងនេះបាន ។

យោងតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United កាន់តែមានឱកាសច្រើនហើយ ក្នុងការចរចាទិញយកកីឡាកររូបនេះ ពី Juventus ដោយក្លិបបាន

ផ្តល់តម្លៃខ្ពស់បំផុត រហូតទៅដល់ ១០៥ លានផោន (១៣៦ លានដុល្លារ) និងប្រាក់ឈ្នួល ២៥០,០០០ផោន (ជាង៣២០,០០០ដុល្លារអាមេរិក) ក្នុង១សប្តាហ៍ រួមផ្សំជាមួយនឹង

កុងត្រារយៈពេល ៥ឆ្នាំទៀតផង ។

ប្រភពដដែលក៏បានបញ្ជាក់ជាផ្លូវការផងដែរថា ហេតុដូច្នេះហើយ ជាមួយនឹងតម្លៃដែលខ្ពស់កប់បែបនេះ បានធ្វើឲ្យប្រធានក្លិប របស់ Real Madrid លោក Florentino Perez បោះ

បង់នូវចំណាប់អារម្មណ៍ ក្នុងការចង់បានកីឡាកររូបនេះ ដោយគាត់មិនអាចប្រកួតប្រជែងថ្លៃជាមួយ Manchester United ។

ទោះបីជាយ៉ាងណាក្តី ក្លិបយក្ស Real Madrid បានបង្វែទិសដៅរបស់ខ្លួន មកចាប់អារម្មណ៍លើខ្សែបំរើសញ្ជាតិព័រទុយហ្គាល់វិញម្តង គឺកីឡា Gomez ដែលបច្ចុប្បន្នលេងឲ្យក្លិប

Valencia ហើយនាពេលថ្មីៗនេះ Real ក៏បានរៀបចំនូវទឹកប្រាក់ចំនួន ៤២លានផោន (ជាង ៥៤លានដុល្លារអាមេរិក)​ រួចរាល់ហើយដែរ ក្នុងការទិញយកកីឡាកររូបនេះ៕

ប្រភព ៖ Sky Sports


Follow Me
Location

Visitor

My Social Channel